គួរឱ្យសរសើរ តារាល្បី និងជាថៅកែវ័យក្មេង កញ្ញា ស៊ីន យូប៊ីន នាំយកថវិកា ៣៣លានរៀល ដែលបានដក ៥០០រៀល ពីការលក់ភេសជ្ជៈ Fire Tiger ក្នុង១កែវ ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា

ដូចយើងបានដឹងហើយថា  កញ្ញា  ស៊ីន យូប៊ីន មិនត្រឹមតែជាតារាល្បីដែលមានសម្រស់ស្រស់ស្អាត មានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះរន្ទឺក្នុងពិភពសិល្បៈ កញ្ញា  ក៏ទទួលបានជោគជ័យមិនធម្មតាក្លាយជាស្ត្រីអ្នកជំនួញទាំងវ័យក្មេង  ក្លាយជាម្ចាស់ប្រេនដែលនាំផ្តាច់មុខតែគុជលំដាប់ Premium Fire Tiger មកកាន់ប្រទេសកម្ពុជា ដែលល្បីថាមានរសជាតិឆ្ងាញ់ពិសេសជាប់មាត់  ថែមទាំងបានចាប់ដៃគូសហការ រវាងប្រ៊េន NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មី មានឈ្មោះថា SUPPLE ជាប្រេនផ្ទាល់ខ្លួនផងដែរ។

Photo_2020 07 08_13 13 29

Shin Yubin Poraman 06

បើទោះបីមមាញឹកនឹកការងារសិល្បៈ និងមុខជំនួញ យ៉ាងណាក្តី តែតារាស្រីដែលល្បីថាតែងតែធ្វើកិច្ចការសង្គម និងកម្មវិធីសប្បុរសធម៌  កញ្ញា  ស៊ីន យូប៊ីន  មិនដែលបំភ្លេចអំពើសប្បុរសធម៌មួយនេះឡើយ  ដោយថ្មីៗនេះកញ្ញា  ស៊ីន  យូប៊ីន និងក្រុមការងារ Fire Tiger Cambodia  បាននាំយកទឹកប្រាក់ចំនួន 33,000,000រៀល ដែលបានមកពីការដក ៥00រៀលក្នុង១កែវរបស់ Fire Tiger ក្នុងខែកញ្ញានេះ យកមកជូនដល់មន្ទីពេទ្យគន្ធបុប្ផាទៀតផង​ ដែលថវិកានេះគឺជាការរួមចំណែករបស់អតិថិជន Fire Tiger Cambodia  តែម្តង។

3

1

120269231_201503351325434_6858349154636893955_n


120261734_201501377992298_8805142277263858778_o

គួរឱ្យដឹងផងដែរថា «យុទ្ធនាការ ៥០០ រៀល ដើម្បីគន្ធបុប្ផា» របស់កញ្ញា  ស៊ីន យូប៊ីន សម្រាប់ភេសជ្ជៈប្រេនលំដាប់ Premium Fire TIger មួយនេះ ធ្វើឡើងក្នុងគោលបំណងរំឭកដល់ខួបនៃការទទួលមរណភាព របស់​លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលលោកធ្លាប់បានលះបង់ពេលវេលាសឹងតែ​ពេញ​មួយ​ជីវិត ដើម្បីស្នាមញញឹមកុមារកម្ពុជា តាមរយៈការបង្កើតឱ្យមានមន្ទីរពេទ្យគន្ធបុប្ផា ហើយផ្ដល់​ជូន​ការ​ព្យាបាល​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា​គ្រប់រូប៕

IMG_5456

4

7

5

120537676_201501407992295_576947255357432077_o

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06