តោះ! ជ្រើសរើសភេសជ្ជៈមួយដើម្បីដឹងថា តើអ្នកចូលចិត្តអ្វីនៅក្នុងជីវិតពិត និងក្នុងរឿងស្នេហា

ជ្រើសរើសភេសជ្ជៈមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីចំណង់ចំណូលចិត្តរបស់អ្នកចំពោះជិវិតពិត និងនៅក្នុងរឿងស្នេហា។

Screen Shot 2020 10 02 At 8.49.38 PM

A. នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកនាំមកនូវអារម្មណ៍មុះមុត និងស្ងប់ស្ងាត់ធ្វើឱ្យមនុស្សមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការទៅជិតនរណាម្នាក់។ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ អ្នកគឺជាអ្នកគាំទ្រដ៏រឹងមាំដើម្បីឱ្យពួកគេពឹងផ្អែកលើអ្នកបាន។ ប៉ុន្តែជាមួយអ្នកខាងក្រៅ អ្នកពិតជារឹងមាំណាស់ ហើយជាញឹកញយបានដាក់សម្ពាធដល់ពួកគេដោយអចេតនា។

ក្នុងរឿងស្នេហា អ្នកតែងតែដាក់កម្រិតលើខ្លួនឯងក្នុងការគិតច្រើន។ អ្នកតែងតែសង្ស័យ ហើយមិនហ៊ានដាក់ចិត្ត និងរីករាយ ១០០ ភាគរយចំពោះស្នេហាទេព្រោះខ្លាចគេឈឺចាប់ និងក្បត់អ្នក។ អ្នកមានការប្រុងប្រយ័ត្ន និងគណនាមុនពេលអ្នកចូលទំនាក់ទំនង ហើយក៏ងាយនឹងបោះបង់ចោលដែរ។ អ្នកជាមនុស្សអកម្មណាស់ ហើយជារឿយៗដើរតួជាអ្នកទទួលយកការដេញតាមការចែចង់ពីមនុស្សភេទផ្ទុយ។

Screen Shot 2020 10 02 At 8.49.44 PM

B. ក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្នកជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត ភាពទន់ភ្លន់ និងសោភ័ណភាពសាមញ្ញ។ អ្នកអាចស្តាប់ និងយល់ធ្វើឱ្យមនុស្សគ្រប់គ្នាចង់និយាយ និងនៅជិតអ្នក។ ជាមួយអ្នក មនុស្សដែលនៅជុំវិញគេពិតជាមានទំនុកចិត្តក្នុងការប្រាប់អ្នក។ វាក៏ពិបាកផងដែរ ក្នុងការនិយាយថាទេនៅពេលនរណាម្នាក់ស្នើសុំជំនួយពីអ្នក។ ដោយសារតែភាពកក់ក្តៅរបស់អ្នក ត្រូវបានមនុស្សគ្រប់គ្នាស្រឡាញ់ ហើយដោយសារតែនោះអ្នកមានមិត្តភក្តិច្រើន។

នៅក្នុងសេចក្ដីស្រឡាញ់ អ្នកគឺជាមនុស្សម្នាក់ដែលរស់នៅសុទ្ធសាធលើសភាវគតិ និងបេះដូង។ ហេតុផលក្លាយជាមិនមានតម្លៃចំពោះអ្នក ព្រោះអ្នកស្ទើរតែបាត់បង់ភាពស្អាតស្អំដែលអ្នកធ្លាប់មាន។ អ្នកត្រូវបានត្រួតត្រាទាំងស្រុងដោយដៃគូរបស់អ្នក។ អ្នកអាចនិយាយបានថា អ្នកកំពុងមានស្នេហាងប់ងល់ និងស្នេហាដែលមិនអាចបាត់បង់គេបាន។


Screen Shot 2020 10 02 At 8.49.48 PM

C. នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកច្រើនតែបង្ហាញភាពវៃឆ្លាត និងហេតុផល។ អ្នកចូលចិត្តស្វែងយល់ពីអាថ៌កំបាំងដូចជា វិភាគអ្វីដែលផ្អែកលើតក្កវិជ្ជា និងវិទ្យាសាស្ត្រជាជាងជឿលើបាតុភូតជំនឿអរូបី។ អ្នកបញ្ចេញរូបភាពរបស់មនុស្សដែលមានភាពចាស់ទុំ ស្ងប់ស្ងាត់ និងមានប្រាជ្ញា។ អ្នកក៏មិនចូលចិត្តឈ្លោះប្រកែកគ្នាឮជាមួយនរណាម្នាក់ដែរ។ ជាធម្មតាអ្នកដោះស្រាយរឿងដោយខ្លួនឯង តាមរបៀបដែលអាចធ្វើទៅបាន។ ពេលខ្លះអ្នកមានអារម្មណ៍ថានៅឆ្ងាយហើយពិបាកចូលទៅជិតអ្នកដទៃណាស់។

ក្នុងរឿងស្នេហា អ្នកក៏មិនធ្វើឱ្យបេះដូងអ្នករំជួលចិត្តអ្នកដែរ។ អ្នកជាមនុស្សប្រុងប្រយ័ត្ន និងវាងវៃមិនថាអ្នកស្រឡាញ់មនុស្សប៉ុន្មាននាក់ទេ។ អ្នកចូលចិត្តវិនិយោគលើទំនាក់ទំនងដែលមានស្ថេរភាព និងយូរអង្វែង មិនចូលចិត្តស្នេហាបណ្តោះអាសន្នឡើយ។ ដូច្នេះអ្នកពិតជាមានភាពប្រាកដនិយម និងម៉ឺងម៉ាត់ចំពោះការណាត់ជួបសម្រាប់ទំនាក់ទំនងរបស់អ្នកណាស់។

Screen Shot 2020 10 02 At 8.49.52 PM

D. នៅក្នុងជីវិតប្រចាំថ្ងៃអ្នក "ត្រជាក់ និងក្តៅ" ។ នៅលើផ្ទៃមុខអ្នកមានអារម្មណ៍ត្រជាក់ដូចទឹកកក ប៉ុន្តែពិតជារស់នៅដោយក្តីស្រឡាញ់ និងកក់ក្តៅបំផុត។ អ្នកក៏ជាមនុស្សតែងតែក្តៅក្រហាយ និងហត់នឿយដែរ ប៉ុន្តែមានតែអ្នកដែលស្គាល់អ្នកយូរល្មមនឹងរកឃើញគុណសម្បត្តិទាំងនេះនៅក្នុងខ្លួនអ្នក។ ជាទូទៅ អ្នកតែងតែដើរតួជាបងប្អូនប្រុសស្រីច្បងក្នុងសមាគម យកចិត្តទុកដាក់ ថែរក្សា និងមើលថែក្មេងតូចៗ។

នៅក្នុងស្នេហា អ្នកក្លាហាន "យឺតប៉ុន្តែប្រាកដ" ។ អ្នកនឹងមិនដេញតាមដោយចេតនាដោយនរណាម្នាក់ដែលមិនដឹងអ្វីអំពីពួកគេឡើយ។ អ្នកតែងតែចំណាយរយៈពេលខ្លីដើម្បីតាមដានចលនារបស់គូប្រជែង។ ប្រសិនបើអ្នកឃើញពួកគេផ្តល់សញ្ញាអ្នកនឹងចាប់ផ្តើមចែចង់គេភ្លាម៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)