Operation Typhoon ឈ្មោះបេសកកម្មមួយរបស់​កងទ័ពណាស៊ីអាល្លឺម៉ង់វាយសម្រុកកាន់កាប់ក្រុងមូស្គូតែបរាជ័យ

ថ្ងៃទី០២ខែ​តុលាឆ្នាំ១៩៤១​ អាល្លឺម៉ង់ចាប់​ផ្ដើមប្រមូលកងទ័ពរបស់​ខ្លួន​ចូល​លុកលុយ​ក្រុងមូស្គូ​ដែល​ដឹកនាំ​ដោយ​កងវីរសេនាធំលេខ១​និង​មាន​មេបញ្ជាការ​លោក Gen. Fedor von Bock។ ប្រជាកសិកររុស្សីដែល​នៅ​តាមផ្លូវធ្វើ​ដំណើរទៅ​មូស្គូត្រូវ​បាន​កងទ័ពអាល្លឺម៉ង់យក​ធ្វើ​ជា​ឈ្លើយសឹក​ហើយ​មួយចំនួន​ត្រូវ​សម្លាប់​ចោល​តាមគោលនយោបាយ “scorched-earth” របស់​ហ៊ីត្លែ។

M Feb19 Moscow 3

“scorched-earth”នៅ​ទីនេះ​មានន័យថា​ជា​យុទ្ធសាស្រ្តឬ​បេសកកម្មទ្រង់ទ្រាយធំ​មួយ​ដែល​ត្រូវ​តែ កម្ទេចឬសម្លាប់ចោល​គ្រប់​យ៉ាង ​ដើម្បីផល​ប្រយោជន៍ប្រទេស​ជាតិ។ កងកម្លាំងរបស់ហ៊ីត្លែរបានលុកលុយសហភាពសូវៀតកាលពីខែមិថុនា ហើយក្នុងដំណាក់កាលដំបូង វាបានក្លាយជាការរុញច្រានឥតឈប់ឈរមួយចូលទៅក្នុងទឹកដីរុស្ស៊ីកាន់តែជ្រៅទៅៗ។

Typhoon

ការ​បង្អាក់ដំណើរលុយកលុយរបស់​កងទ័ពអាល្លឺម៉ង់លើកដំបូងបានកើតឡើងនៅក្នុងខែសីហា នៅពេលរថក្រោះរបស់កងទ័ពក្រហមសូវៀត បានរុញច្រានកងកម្លាំងអាល្លឺម៉ង់ត្រឡប់មកតំបន់ Yelnya វិញ។ ហ៊ីត្លែរបានសារភាពការ​គិតខុសរបស់ខ្លួន ចំពោះឧត្តមសេនីយ៍ Fedor von Bock នៅពេលនោះថា៖ “ ប្រសិនបើខ្ញុំដឹងថាពួកគេមានរថក្រោះច្រើននោះ ខ្ញុំនឹងគិតឲ្យពីរដងមុនពេលលុកលុយ” ។ ប៉ុន្តែមិនមានការងាក​ក្រោយ​សម្រាប់ហ៊ីត្លែរទេ - គាត់ជឿជាក់ថា គាត់មានបំណងដើម្បីទទួលបានជោគជ័យនៅកន្លែងដែលអ្នកផ្សេងទៀតបានបរាជ័យ ហើយកាន់កាប់ទីក្រុងម៉ូស្គូ"។

The Battle For Moscow

មានមេបញ្ជាការ​កងទ័ពជាន់ខ្ពស់ និងឧត្តមសេនីយ៍អាឡឺម៉ង់ បានព្រមានហ៊ីត្លែរហើយ​ថា មិនឲ្យការបើកការវាយប្រហារ Operation Typhoon នោះ​ទេ ពីព្រោះរដូវរងារដ៏អាក្រក់របស់រុស្ស៊ីកំពុងចាប់ផ្តើមហើយ ។ ប្រវត្តិសាស្រ្តចាំពីជោគវាសនាអធិរាជណាប៉ូលេអុង កាល​ពី​អតីតកាល​បាន​បរាជ័យ​ហើយ​កងទ័ពចក្រភពបារាំង​កាល​នោះ ​បាន​បាត់​បង់​ទាហានថ្មើជើង ​និងសេះ​រាប់​ពាន់នាក់​ស្លាប់ដោយ​អាកាសធាតុត្រជាក់នេះ។ លោក ឧត្តមសេនីយ៍ Bock ក៏​បាន​ប្រាប់​រឿងនេះ​ដល់​ហ៊ីត្លែដែរ។

រឿង​ដែល​ធ្វើ​ឲ្យ​ហ៊ីត្លែកាន់​ក្អេងក្អាងថែម​ទៀត​នោះគឺកងទ័ពអាឡឺម៉ង់បានដណ្តើមបានទីក្រុងគៀវនៅចុងខែកញ្ញាបណ្តាលឱ្យហ៊ីត្លែរប្រកាសថា "សត្រូវបានបែកហើយ ពួក​គេ​គ្មាន​ជំហររឹងមាំងើបឡើងវិញ​នោះ​ទេ។ "

4bb1bc8dc120c935cebfcbd5a4aee62d


ត្រឹមរយៈពេល ១០ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ២ ខែតុលាក្រុមកងទ័ពវីរៈសេនាធំលេខ ១ បានធ្វើដំណើឆ្ពោះទៅទិសខាងកើតដោយខិតទៅជិតរដ្ឋធានីនៃសហភាំពសូវៀតបន្តិចម្ដងៗ។ ជនជាតិរុស្ស៊ីក៏នឹកឃើញដល់ណាប៉ូលេអុងពីអតីតកាល ហើយចាប់ផ្តើមបំផ្លាញអ្វីៗទាំងអស់នៅតាមផ្លូវទីមូស្គូ។ ពេល​នោះ​ជា​ពេលវេលាមួយដែលពួក​គេ​ត្រូវ​ភៀសខ្លួន​ចេញ​ពី​ភូមិ ចេញ​ពី​ផ្ទះរបស់​ពួក​គេហើយ។

Operation_barbarossa

ប្រជាជនរុស្សី និង​កងទ័ពក្រហម​បាន​ដុតដំណាំ ចម្ការច្បាដំណាំ ហើយ​ផល​ដំណាំដែលច្រូតកាត់រួច​ដែល​ដឹកទៅមិនរួច​បាន​ដុត​ចោល​កម្ទេច។ លើស​ពី​នេះពួគ​គេ​ថែម​ទាំង​ដុតផ្ទះ បំផ្ទុះអាគារធំៗរាបដល់ដី ដែល​ធ្វើ​បែបនេះ​​ប្រជានជនរុស្សីមិនបានបន្សល់​ទុកកន្លែងជ្រកកោន ស្បៀងអាហារ​ដល់​កងទ័ពសត្រូវឡើយ។ កងទ័ពអាល្លឺម៉ង់​ដែល​ធ្វើ​ដំណើឆ្ងាយផង ឃ្លានផង អាកាសធាតុត្រជាក់ផង ទទួល​បាន​តែ​កម្ទេច​អាគារបាក់បែក និង​ផេះដែល​នៅ​សល់​តែ​ប៉ុណ្ណោះ។

1

ពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុត្រជាក់ទៅៗ​  កន្លែងខ្លះធ្លាក់ដល់​-៤៥អង្សារ ។ កងទ័ពរុស្សីដែល​ត្រៀម​រង់ចាំទប់ទល់រៀបចំខ្លួនបាន​មុន រៀបកាំភ្លើងធំ រងក្រោះ ឡានប្រយុទ្ធនិង​កងទ័ពត្រៀមវាយបក។ ​កងទ័ពអាល្លឺម៉ង់​បាន​មិន​អាច​ទប់​ទល់​បានដល់​៣​ខែ​នោះ​ទេ។ គិតត្រឹមថ្ងៃ​ទី​១៣​ខែ​ធ្នូ កងទ័ពអាល្លឺម៉ង់បាន​ដកទ័ពថយក្រោយ​និង​ឆ្ងាយពីមូស្គូ៨០គីឡូម៉ែត្រ។​នៅ​ថ្ងៃ​ទី១៨ខែធ្នូ ឧត្តមសេនីយ៍ Bock បាន​លាលែង​ពី​ដំណែងដោយ​យក​លេសបញ្ហាសុខភាព។​មាន​មេបញ្ជាការជាន់​ខ្ពស់​៤០​នាក់​ផ្សេង​ទៀត​ក៏​បាន​លាលែងពីដំណែង​ក្នុង​ជួរទ័ព​ដោយ​សារ​ការ​បរាជ័យកាន់កាប់ក្រុងមូស្គូរបស់​សហភាពសូវៀត។

2

បេសកកម្មនេះ​កងទ័ពអាល្លឺម៉ង់មាន​ចំនួន ជិត​២លាននាក់ រថក្រោះ និង​រថបំពាក់កាំភ្លើងយន្ត២៤៧០គ្រឿង យន្តហោះ៥៤៩គ្រឿង​និង​បន្ទាប់​បន្សំផ្សេង​ទៀត។ ចំណែក​កងទ័ពសូវៀត ជាង​១.២លាននាក់ រថក្រោះនិងឡាន ជាង​៣០០០គ្រឿង កាំភ្លើងធំ៧៦០០គ្រឿង យន្តហោះសរុប ៩៣៦គ្រឿង ​និងបន្ទាប់បន្សំផ្សេង​ទៀត។

3

ចំណែក​អ្នក​ស្លាប់​និង​របួសក្នុង​ប្រតិបត្តិកានេះមាន​ការ​សរុប​ខុសៗ​គ្នាទាំង​កងទ័ពរុស្សី និង​អាល្លឺម៉ង់ ហើយ​អ្នកប្រវត្តិសាស្រ្តសន្មត់ថា​វា​ជា​សមរភូមិទីក្រុងមូស្គូ​ក្នុង​សង្គ្រាមលោកលើកទី២។​គិតចាប់​ពី​ថ្ងៃ​ទី០១​ខែ​កញ្ញាឆ្នាំ១៩៤១​ដល់ថ្ងៃបញ្ចប់​ថ្ងៃ​ទី​០៧ខែ​មករាឆ្នាំ១៩៤២​សរុប​អ្នកស្លាប់ របួស​ និង​បាត់ខ្លួន​គឺ​ជាង១លាននាក់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក