នំខេកដែលមានតម្លៃថ្លៃបំផុតលើលោក ដែលស្រដៀងនឹងតារាល្បី Kim Kardasian ត្រូវបានផលិតនៅប្រទេសអង់គ្លេស

តើអ្នកដឹងទេថា នំអាពាហ៍ពិពាហ៍ស្រស់ស្អាតមួយនៅក្រុងឌូបៃដែលមានតម្លៃរហូតដល់ទៅ ១ លានដុល្លារ អ្នកក៏ប្រហែលជានឹងចូលចិត្តស្នាដៃថ្មីរបស់ Debbie Wingham (អ្នកច្នៃនំខេកមកពីប្រទេសអង់គ្លេស) ។ Debbie ទទួលបានការបញ្ជាទិញពីអតិថិជនដែលមិត្តស្រីរបស់គាត់មានមុខមាត់ដូចជា Kim Kardashian ។ បុរសនោះចង់ធ្វើឱ្យនាងភ្ញាក់ផ្អើលចំពោះថ្ងៃកំណើតរបស់នាង។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS

អ្នករចនានំខេកបានទទួលរូបភាពស្រ្តីដែលជាមិត្តស្រីរបស់បុរសដែលបានបញ្ជារទិញ នំខួបកំណើតដែលទម្រង់មុខ និងដងខ្លួនមើលទៅស្ទើរតែដូចនាង Kim Kardashian។ នោះហើយជាមូលហេតុដែលនំនេះប្រហាក់ប្រហែលនឹងស្ត្រីទាំងពីរ​ (មិត្តស្រីអ្នកបញ្ជារទិញ និងនាង Kim Kardashian)។ Debbie បានប្រើគ្រឿងផ្សំពីម្ស៉ៅ krispies marshmallow សូកូឡា ៦ គីឡូក្រាម  និង Icing ១៥ គីឡូក្រាម ។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS

ស្នាដៃនេះដូចជានំអាពាហ៍ពិពាហ៍របស់ Debbie កាលពីមុនដែលនាងបានធ្វើនៅឌូបៃ មានកំពស់ខ្ពស់ដូចជាស្រ្តីដែលគេបញ្ជារទិញ ហើយនាងបានរាចនាឱ្យដូចទៅនឹងនាង Kim Kardashian។ ហើយមានទាំងសម្លៀកបំពាក់ខោខូវប៊យពណ៌ខ្មៅ មើលទៅដូចជាឈុតមួយដែលតារាស្រីរូបនវបានពាក់នៅកម្មវិធី NBCUniversal ក្នុងឆ្នាំ ២០១៧ ។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS

ទម្រង់មុខត្រូវបានបង្កើតឡើងដោយមានជំនួយពីការបោះពុម្ព 3D ហើយរឿងតែមួយគត់ដែលខុសគ្នាពីរូបភាពរបស់នាង Kim គឺរូបរាងចង្កា។ ពត៌មានលំអិតតូចៗក៏ត្រូវបានគេរាប់បញ្ចូលផងដែរ: តុបតែងមុខ និងសូម្បីតែរោមភ្នែកធ្វើពីស្ករ។ ដោយវិធីនេះនំទាំងមូលអាចបរិភោគបានលើកលែងតែគ្រឿងអលង្ការពេជ្រ។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS

វាគឺជាត្បូងពេជ្រដែលធ្វើឱ្យនំខេកមានតម្លៃថ្លៃណាស់: វាបានបំបែកកំណត់ត្រានំអាពាហ៍ពិពាហ៍កាលពីមុនរបស់​ Debbie និងមានតម្លៃ 1,2 លានដុល្លារ។ អ្នករចនាចំណាយពេល ១០ ថ្ងៃដើម្បីបង្កើតអព្ភូតហេតុដ៏ផ្អែមល្ហែមនេះ។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS

នោះហើយគឺជានំខេកដែល Debbie បានបង្កើតឡើងក្នុងវិធីដែលនាងបានធ្វើមកនេះ។ Debbie បានព្យាយាមអស់ពីសមត្ថភាពដើម្បីពិចារណាលើលក្ខណៈពិសេសទាំងអស់របស់ពួកគេ។ ទោះយ៉ាងណាអតិថិជនដេលបានបញ្ជារទិញនោះពិតជាពេញចិត្តខ្លាំងណាស់។

The Most Expensive Cake That Resembles One Famous Celebrity Was Made in England

© Ferrari Press/EAST NEWS © Evan Agostini/Invision/AP/Fotolink/East News

ចុងបញ្ចប់សូមក្រឡេកមើលនំអាពាហ៍ពិពាហ៍ដែលយើងបានលើកឡើងនៅខាងដើម។

 


View this post on Instagram

 

A post shared by Debbie wingham (@debbie_wingham) on

តើស្នាដៃមួយណាដែលអ្នកចូលចិត្តជាងគេ? ប្រាប់យើងនៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside