សូមកុំធ្វេសប្រហែស! ថ្ងៃនេះកម្ពុជារកឃើញវិជ្ជមានអ្នកឆ្លងជំងឺ Covid-១៩ ថ្មី១ករណីទៀត

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសនៅព្រឹកថ្ងៃទី ០២ តុលា ២០២០ អំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានជំងឺ Covid-១៩ បានឱ្យដឹងថា ជាលទ្ធផលនៅថ្ងៃទី ០១ តុលា ២០២០ គឺរកឃើញវិជ្ជមានថ្មីចំនួន១ករណី និងមិនមានអ្នកជាសះស្បើយឡើយនៅថ្ងៃនេះ។

គួរបញ្ជាក់ថា ករណីថ្មីនេះគឺទៅលើស្ត្រីខ្មែរ អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិក្ដុល ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ដោយបានបន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី ១៦ កញ្ញា ២០២០ បន្ទាប់មកគាត់បានចាកចេញពីភ្នំពេញទៅខេត្តបាត់ដំបងនៅថ្ងៃទី ១៩ កញ្ញា​ ២០២០ ក្រោយពីទទួលបានលទ្ធផលធ្វើតេស្តលើកទី១ អវិជ្ជមាន។​

នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ក គឺត្រូវនឹងថ្ងៃទី ៣០ កញ្ញា ២០២០ ការវិភាគវត្ថុសំណាកលើកទី២របស់គាត់គឺ ទទួលបានលទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្ននេះស្ត្រីវ័យ៣៣ឆ្នាំនោះ កំពុងតែដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។


ខ្លឹមសារបន្ថែមខាងក្រោមពីក្រសួងសុខាភិបាលកម្ពុជា!

120479850_3404505169588565_3038358524490597984_n

120597454_3404505159588566_8802450027975273972_n (1)