ក្រោយពីស្ងាត់បាត់មុខមិនឃើញចេញបទចម្រៀងអស់មួយរយៈពេលធំ ពេលនេះស្រាប់តែលេចមុខលោក អាន គុណកូឡា ចេញបទចម្រៀងនៅក្នុងផលិតកម្មថ្មីមួយគឺ ផលិតកម្ម Avatar Pro។
លោក អាន គុណកូឡា គឺជាតារាចម្រៀងមួយដួងដែលត្រូវបានមហាជនស្គាល់លោកជាច្រើនតាមរយៈបទចម្រៀងរបស់លោកដូចជា៖
- លាមុនស្អប់
- សុខៗគេសុំសង្សាវិញ
និងបទចម្រៀងជាច្រើនបទទៀតកាលពីប៉ុន្មានឆ្នាំមុន។
ហើយនៅពេលនេះផងដែរ លោក អាន គុណកូឡា ក៏បានចេញនូវចម្រៀងមួយបទ បើកទំព័រចម្រៀងថ្មីរបស់លោកក្រោយពីការស្ងប់ស្ងាត់មួយនេះ។
បទចម្រៀងមួយបទដែលមានចំណងជើងថា "ទ្រាំបានប៉ុនណាយកប៉ុណ្ណឹង" គឺជាបទទីមួយរបស់លោកនៅក្នុងផលិតកម្ម Avatar Pro និង ជាបទទីមួយនៃការវិលត្រឡប់មកកាន់វិថីសិល្បៈរបស់លោកផងដែរ។
ចង់ដឹងកាន់តែច្បាស់ថាបទថ្មីរបស់លោក អាន គុណកូឡា ចាត់ដោតចំបេះដូងយុវវ័យប៉ុណ្ណានោះ សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទដោយ: Mr. Fun