សកម្មភាពមិនត្រឹមត្រូវទាំង ៩ ដែលអ្នក​កំពុងតែ​បំផ្លាញ​សក់​របស់​អ្នកហើយ!

សក់​របស់អ្នក​អាចភ្លឺ រលោង​ស្អាត​ ប៉ុន្តែ​វា​ក៏​អាច​មាន​សក់​ខូច​ផង​ដែរ​បើ​យើង​មិន​បាន​ថែរក្សា​វា​បាន​ត្រឹម​ត្រូវ។ តើ​អ្នក​ដឹង​ទេ​ថាបញ្ហា​សក់របស់​មនុស្សភាគច្រើន​​​កើត​មាន​ឡើង​ក្នុង​កំឡុង​ពេល​នៅ​ក្មេង? កុមារ​ដែល​មាន​សក់​រួញអង្កាញ់គឺ​មាន​បញ្ហា​សក់។ សក់​របស់ពួកគេមិន​ដុះ​ចុះ​មក​ក្រោម​តាម​ធម្មជាតិ​ទេ ប៉ុន្តែ​ដុះ​ចាក់​ទៅ​តាម​ទិស​ផ្សេងៗ​។

បញ្ហា​នេះ​វា​នឹង​ប្រសើរ​ឡើង​វិញ​ទៅ​តាម​ពេល​វេលា។ ប៉ុន្តែ​មាន​វិធី​ជាច្រើន​សម្រាប់​​ជួយ​និង​ការ​ពារ​កុំឱ្យ​មាន​បញ្ហា​នេះ​កើត​មាន​ឡើង​។

1. ឥរិយាបទនៃការងូតទឹកមិនត្រឹមត្រូវ

9 Ways We’re Ruining Our Hair

© SethDoyle/unsplash

ប្រសិន​បើអ្នក​​ឈរ​មុជទឹក​ដូច​តារា​ផ្សាយ​ពាណិជ្ជកម្ម​​ផលិត​ផល​សាប៊ូកក់​សក់តាម​ទូរទស្សន៍ សូម​ឈប់​ធ្វើ​វា​បន្ត​ទៀត​ទៅ​។ យើងមិនណែនាំអ្នកឱ្យធ្វើបែបនេះទេ ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​សុខភាព​សក់​របស់​អ្នក​ទេ។ កាយវិការ​ដែលល្អ គឺ​អ្នក​ត្រូវ​ទ្រេត​ក្បាល​ចុះ​បន្តិច​ដើម្បី​កក់សក់​ឱ្យបាន​ល្អ។

ការ​ឈរ​ឱន​ក្បាល​បន្តិច​នេះ ទី១ ​វា​ងាយ​ស្រួលសម្រាប់អ្នកកក់​សក់​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​ត្រូវ​កក់​ឱ្យ​ដល់​គល់​សក់​។ ទី២ វា​ជួយ​អ្នក​សម្អាត​សក់​អ្នក​បាន​ល្អ ពីព្រោះ​សក់​ហូរ​តាម​បណ្តោយ​ទឹកបានរលូន។ លើស​ពី​នេះ​ទៅទៀត​ ប្រសិន​បើ​អ្នកប្រើ​ក្រែម​បន្ទន់​សក់​ដើម្បីអប់សក់​ ការ​ឈរ​ឱន​ក្បាល​ចុះ​ក្រោម​វា​នឹង​ជួយ​អ្នក​ឱ្យ​ប្រើ​ផលិត​ផល​នោះ​ទៅ​ដល់​គល់​សក់​តែ​ម្តង​។

2. ងូតទឹកក្តៅខ្លាំងពេក

9 Ways We’re Ruining Our Hair

© rgerber/pixabay.

ទឹកក្តៅគឺមិនល្អសម្រាប់សក់នោះទេ។ ទឹក​ក្តៅ​ធ្វើ​ឱ្យ​សក់​របស់​អ្នក​បាត់​បង់​ជាតិ​សំណើម ផុយស្រួយ​ ឬ​ក៏​ធ្វើ​ឱ្យ​សក់​ស្ងួត​។

ដើម្បីចៀសវាងត្រូវពិនិត្យមើលថាតើទឹកក្តៅខ្លាំងប៉ុណ្ណាដោយបាញ់ទឹកផ្កាឈូកនៅលើកដៃ ឬកែងដៃជាមុនសិន។ ម្យ៉ាងវិញទៀត ទឹក​ក្តៅ​អ៊ុនៗ ឬ​ទឹក​ត្រជាក់​ អាច​ធ្វើ​ឱ្យ​សក់​របស់​លោកអ្នក​ទន់​ រលាស់ និង​រលោង​ស្អាត​។

3. ការប្រើម៉ាស៊ីនសម្ងួតសក់

9 Ways We’re Ruining Our Hair

© RyanMcGuire/pixabay

ស្រ្តី​ជាច្រើន​មាន​កំហុស​នៅ​ត្រង់ចំណុច​​នេះ​។ ខ្យល់​ដែល​ក្តៅ​ខ្លាំង​ នឹង​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ឆាប់​ស្ងួត​ ប៉ុន្តែ​វា​ក៏​ផ្តល់​ផល​វិបាក​ដល់​សក់​របស់​អ្នក​នៅ​ថ្ងៃ​អនាគតដែរ​។ អ្នក​ត្រូវ​ចាំ​ថា​ត្រូវ​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​នៅ​កំរិត​ទាប ហើយ​ផ្លុំ​សក់​របស់​អ្នក​តាម​ទិស​ដៅ​ឱន​ក្បាល​ចុះ​បន្តិច​ដូច​អ្វី​ដែល​បាន​រៀប​រាប់​ខាង​លើ​។

សូ​ម​កុំ​ប្រើ​ក្រាស​សិត​សក់​ នៅ​ក្នុង​ដំណាក់​កាល​នេះ។ ប្រសិន​បើអ្នក​​ប្រើ​កន្សែង​សម្រាប់​ជូត​សម្ងួត​សក់​ ពួ​កយើង​ណែនាំ​វិធី​ពីរយ៉ាង៖​ ប្រើ​កន្សែង​សូត្រ ឬក៏​កុំ​មូល​សក់​របស់​​អ្នក​ ពី​ព្រោះ​​សក់​សើម​អាច​ធ្វើ​ឱ្យ​សក់​ឆាប់​ដាច់ខូច​និង​បែក​ចុង​។

4. ញ៉ាំទឹកមិនបានគ្រប់គ្រាន់

9 Ways We’re Ruining Our Hair

© JanVasek/jeshoots

សុភាសិតមួយបានពោលថា "គ្មានទឹកគ្មានជីវិត" ។ អ្នក​ទាំង​អស់​គ្នា​ដឹង​ហើយ​ថាការ​ញ៉ាំទឹក​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​សុខភាព​របស់​អ្នក​។ មាន​មនុស្ស​មិន​ច្រើននាក់ទេ​ដែល​ដឹង​ថា​សក់​ក៏​ត្រូវ​ការទឹក​ដើម្បី​ដុះ​ដែរ​។ សក់​របស់​អ្នក​មាន​ជាតិ​ទឹក​១៥%​ទៅ​ហើយ​ ដូច្នេះ​ត្រូវ​ផឹក​​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់។

5. ស្ថិតក្នុងអាកាសធាតុត្រជាក់

9 Ways We’re Ruining Our Hair


© AbdielIbarra/unsplash

ប្រសិន​បើ​អ្នក​នៅ​ក្នុង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ក្តៅ​សើម​ (ដូច​ប្រទេស​យើង) វា​ជា​សំណាង​របស់​យើង​។ តែ​ប្រសិន​បើ​អ្នក​រស់នៅក្នុង​ប្រទេសដែលមានអាកាស​ធាតុ​ដែល​ត្រជាក់​ អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​សក់​ឱ្យ​មែន​ទែន​។

6. ប្រើប្រាស់ផលិតផលបែបធម្មជាតិ

9 Ways We’re Ruining Our Hair

© KatherineHanlon/unsplash

ការ​ប្រើ​ប្រាស់​ផលិត​ផល​ធម្មជាតិ​ ឥលូវ​នេះ​កំពុង​តែ​ពេញ​និយមជាពិសេស​ទាក់​ទង​ទៅ​នឹង​ការថែរក្សា​សក់​។ មនុស្ស​ស្រី​ជា​ច្រើន​ចូលចិត្តប្រើ​ប្រាស់​ប្រេង​សម្រាប់​ថែ​រក្សា​សក់​របស់​ពួក​គេ ប៉ុន្តែ​ត្រូវ​ដឹងថាប្រេង​ធម្មជាតិ​ខ្លះ​ដូចជា ប្រេង​ដូង, ប្រេង Argan, និង​ប្រេង​ Jojoba ជាដើម​ គឺ​មិន​ត្រូវ​គ្នា​ជាមួយ​ម៉ាស៊ីនគាប​សក់​នោះ​ទេ ពីព្រោះ​សីតុណ្ណភាព​របស់​ម៉ាស៊ីន​គាបសក់​ធ្វើ​ឱ្យ​ប្រេង​ដែល​លាប​លើ​សក់​ស្ងួត​ ហើយ​ធ្វើ​​ឱ្យ​សក់​ជំពាក់​គ្នា​។

7. ញាំ​អាហារ​ប៉ះពាល់​សុខភាព ឬក៏​ព្យាយាម​តមអាហារដើម្បី​សម្រក​ទម្ងន់

9 Ways We’re Ruining Our Hair

© JakubKapusnak/foodiesfeed

សក់ដែល​​មាន​សុខភាព​ល្អ​ នឹងមិន​អាច​កើត​មាន​បាន​ឡើយប្រសិន​បើ​អ្នក​មិន​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ វីតាមីន និងអាហារ​ដែលមាន​ជីវជាតិ​​បាន​គ្រប់​គ្រាន់​។ សក់​យើង​ត្រូវ​ការ​ជាតិ​ដែក និង​វីតាមីន B7 ដើម្បី​លូតលាស់​បាន​ល្អ។

ខាង​ក្រោម​នេះ​គឺ​ជាអាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ធ្វើ​ឱ្យ​សក់​លូត​លាស់​បាន​ល្អ មាន​ដូចជា៖ សណ្តែក​ Walnuts, គ្រាប់ Flaxseed សាច់​ត្រី​សាម៉ុង សារ៉ាយ Spirulina ផ្លែប័រ គ្រាប់​ល្ពៅ ម្ទេស​ប្លោក ស្ពៃក្តោប និង​ម្សៅ​កាកាវធម្មជាតិ។

8. មិនថែរក្សាសក់

9 Ways We’re Ruining Our Hair

© Jo_Johnston/pixabay

ការកាត់​តំរឹម​សក់​ គឺ​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឱ្យ​បាន​ទៀង​ទាត់​ប្រ​សិន​បើ​អ្នក​មាន​សក់​បែក​ចុង​។ អ្នក​ប្រហែល​ជា​គិត​ថា​បើ​កាត់សក់នោះសក់​វា​នឹង​មិនដុះ​វែង ​ហើយ​ស្អាត​ដូច​ព្រះនាង​​ដែល​អ្នក​ដទៃ​តែង​តែ​ច្រណែន​ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ។

សក់​របស់​មនុស្ស​គ្រប់​គ្នា​ដុះ​មាន​កំរិត​ ដូច្នេះ​វា​មាន​ន័យ​ថា​យើង​ត្រូវ​ថែ​រក្សា​សក់​របស់​យើង​ដោយ​កាត់​សក់​ដែលបែក​ចុង​ចោល ហើយជ្រើសរើសសាប៊ូ និងក្រែមបន្ទន់សក់ឱ្យត្រូវនឹងសភាពសក់ ព្រមទាំងប្រើ​ប្រាស់​សេរ៉ូម​ជំនួយ​សក់​ទើប​សក់​លូត​លាស់​បាន​ល្អ​។

9. មិនបានសិតសក់

Screen Shot 2018 10 29 At 11.16.44 PM

ការញាំ​កាហ្វេ​គឺ​នៅពេលព្រឹកមាន​អារម្មណ៍​ថា​ស្រស់​ស្រាយ​ណាស់​ តែ​បើ​សិត​សក់​មុន​ពេល​ញ៉ាំកាហ្វេ​របស់​អ្នក​គឺ​កាន់​តែ​ពិសេស​ជាង​នេះទៀត​។ ត្រូវ​ប្រើ​ប្រាស់​ក្រាស​សិត​សក់​ដើម្បី​ម៉ាស្សា មុន​ពេល​មុជទឹក​ដើម្បី​កុំ​ឱ្យ​សក់​ជំពាក់ជាប់​គ្នា​និង​ធ្វើ​ឱ្យ​សរសៃ​ឈាម​ស្បែក​ក្បាលរត់​បាន​ស្រួល។ វាធ្វើ​ឱ្យ​សក់​ឆាប់​ដុះដោយ​នាំ​យក​ជី​វជាតិ​ទៅ​កាន់​ឬសរប​ស់​សក់​។ អ្នក​អាច​ចាប់​ផ្តើម​សិត​សក់​យឺត​ៗថ្នមៗ​ទៅ​ដល់​គល់​សក់​ឱ្យ​បាន​១០ទៅ​១៥នាទី​ចាំ​មុជទឹក​។

ប្រសិនបើអ្នកចូលចិត្តចងសក់ សូមកុំចងវាតឹងពេកបន្ទាប់ពីអ្នកចងសក់របស់អ្នករយៈពេលមួយថ្ងៃពេញ អ្នកនឹងមានអារម្មណ៍ឈឺក្បាល និងធ្វើឱ្យសក់របស់អ្នកបាក់អស់ទៀតផង៕

ប្រែសម្រួលដោយ៖ វីរៈ|ប្រភព៖ បរទេស