ទ្រូម៉ាន់នី ផ្ដល់អត្ថប្រយោជន៍ជា​ច្រើន​ដល់​អតិថិជន​ដែល​ប្រើកម្មវិធីទូរស័ព្ទចល័ត​ នៅ​ក្នុង​កម្មវិធីប្រូម៉ូសិនផ្សង​យក​រង្វាន់​

ក្រុមហ៊ុនទ្រូម៉ាន់នីកំពុងផ្ដល់អត្ថប្រយោជន៍ចំនួន ប្រភេទសម្រាប់អតិថិជនដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទចល័តរបស់ខ្លួន នៅក្នុងកម្មវិធីប្រូម៉ូសិន ដែលអត្ថប្រយោជន៍ទាំងបីនោះរួមមាន ការទូទាត់វិក្កយប័ត្រទឹក ភ្លើង និងសំរាមដោយឥតគិតថ្លៃសេវា ការឈ្នះប្រាក់ត្រលប់មកវិញ និងឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន គ្រឿង​! កម្មវិធីប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០។

Utilities Bill And Win _Website 750_640

ការផ្ដល់ជូនពិសេសនេះ អនុវត្តចំពោះអតិថិជនទាំងថ្មី ទាំងចាស់ ដែលបច្ចុប្បន្នកំពុងប្រើប្រាស់កម្មវិធី ទូរស័ព្ទ ចល័ត TrueMoney Wallet សម្រាប់ការទូទាត់វិក្កយប័ត្រភ្លើង និង​​សំរាម (នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល) និងថ្លៃទឹកទៅឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ការទូទាត់កាន់តែច្រើន នឹងមាន ឱកាសឈ្នះទឹកប្រាក់ត្រលប់មកវិញភ្លាមៗនិងរង្វាន់ផ្សេងៗ! សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ សូមចូលទៅមើលគេហទំព័ររបស់ក្រុមហ៊ុន https://www.truemoney.com.kh/promotions/

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែក​​យុទ្ធសាស្ត្រ ​​ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖នេះជាកម្មវិធីមួយទៀត ដែលយើងរៀបចំឡើងដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីទូរស័ព្ទចល័តរបស់យើង និងសេវាទូទាត់ថ្លៃទឹកភ្លើង និងសំរាម។ កម្មវិធីប្រូម៉ូសិននេះជាកម្មវិធីមួយក្នុងចំណោមកម្មវិធីជាច្រើនផ្សេងទៀត ដែលទ្រូម៉ាន់នីបានប្រកាស កាលពីពេលថ្មីៗ

កម្មវិធីចាប់រង្វាន់ផ្សងសំណាងរបស់ទ្រូម៉ាន់នីនេះ ជាកម្មវិធីមួយក្នុងចំណោមសេវាកម្មថ្មីៗ ដែលទ្រូម៉ាន់នី កំពុងតែដាក់ឲ្យដំណើរការនៅក្នុងត្រីមាសនេះ។ 

នៅក្នុងខែនេះដែរ នៅក្នុងពិធី​​ ដែលបានរៀប​​ចំ​​នៅឯការិយាល័យកណ្ដាលរបស់ធនាគារ PPCBank ដែល ស្ថិតនៅតាមមហាវិថី ព្រះនរោត្តម នារាជធានីភ្នំពេញ ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ដែល​​សម្រេចឲ្យ​​មានការប្រើប្រាស់កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នីដើម្បី​​ប្រមូលការបង់​​ប្រាក់កម្ចី​​សម្រាប់​​ធនាគារ​PPCBank

ដើម្បីជាការអបអរសាទរភាពជាដៃគូសហការនេះ អតិថិជននឹងអាចរីករាយនូវការផ្ដល់ជូនពិសេសរយៈ ពេល ៣ខែ សម្រាប់ការបង់ប្រាក់កម្ចីដោយឥតគិតថ្លៃសេវារហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០


ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្នុងឆ្នាំ ២០១៦ មក ទ្រូម៉ាន់នី   បាន បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង ម៉ឺន នាក់ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុបចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុង ប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្ម និង បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និង បើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ 

TrueMoney Group គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ី នាពេលបច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួន ពី១ប្រទេស ទៅជា ៦ប្រទេស ក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី បាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

បច្ចុប្បន្ន ទ្រូម៉ាន់នី មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពោលគឺយ៉ាងហោច ម៉ឺន ភ្នាក់ងារ និង មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់ ពោលគឺចំនួន ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៩។ លើសពីនេះ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ TrueMoney Wallet  ឈរនៅលំដាប់ទី១ នៃកម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ។