ជំងឺបាក់ទឹកចិត្តក្រោយសម្រាលមិនមែនងំៗធម្មតាទេ! ធ្វើឱ្យតារាស្រីជប៉ុនស្លាប់ទាំងវ័យក្មេងក្រោយសម្រាលរួច

គួរឲ្យ​សោកស្តាយ​ណាស់​តារា​សម្ដែង​ស្រី​ជប៉ុនស្រស់ស្អាតម្នាក់បានបញ្ចប់ជីវិតខ្លួនម្សិលមុិញក្នុងវ័យ៤០ឆ្នាំ​ក្រោយសំរាលកូនទី២នៅខែមករា ដែលគេសន្និដ្ឋានថាអាចមកពីជំងឺបាក់ទឹកចិត្តក្រោយសំរាល។ ជំងឺបាក់ទឹកចិត្ត​ក្រោយ​សំរាល​គឺ​គួរ​ឲ្យ​ខ្លាច​ណាស់​ ជំងឺ​នេះ​មនុស្ស​ស្រី​ទើបសម្រាល​ភាគច្រើន​ធ្លាប់ឆ្លងកាត់​ជាពិសេស​អ្នកដែល​មិនមានអ្នកជួ​យមេីលថែ។ ជំងឺនេះវិវត្តន៍ជាពីរដំណាក់កាល​ ដំណាក់​កាលស្រាល(maternity blue) និង​ ដំណាក់​កាលវិវត្តន៍ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ(Postpartum depression)។

Screen Shot 2020 10 01 At 1.24.56 PM

#Maternity blueអាចកេីតមានក្រោយសំរាលភ្លាមរហូតដល់២សប្តាហ៍និងអូសបន្លាយយូររហូតដល់២ខែ។

វា​បណ្តាលមកពីៈ

-ការប្រែប្រួល​អ័រម៉ូន​ ក្នុងកំឡុងពេលពរពោះរាងកាយ​ស្រ្តី​ផលិត​អ័រម៉ូន​estrogen and progesteroneយ៉ាង​ច្រើន​លេីសលប់​ដេីម្បីរក្សាគ៌រ តែ​ផ្ទុយ​មក​វិញ​ក្រោយ​សំរាល​អ័រម៉ូនទាំងនេះធ្លាក់ចុះយ៉ាង​សន្ធុក​ វាបណ្តាលអោយមានបន្ទុកខ្លាំងលើរាងកាយធ្វេីអោយប៉ះពាល់ការគ្រប់គ្រងសតិអារម្មណ៍​

-សំពាធក្នុងការមេីល​ថែ​កូន​

-រាងកាយខ្សោយ​

-ការមិនស៊ាំនឹងការចិញ្ចឹមកូន

-ការអត់ងងុយ

-កត្តាខាងលេី​ធ្វេី​អោយ​សតិ​ស្មារតីនិងការ​គ្រប់​គ្រង​អារម្មណ៍​ស្រ្តី​​ចុះ​ខ្សោយ​ មិននឹងន។

Baby20delivery

# អាការៈ​នៃជំងឺនេះគឺ​

-ហូរ​ទឹកភ្នែក​ដោយ​គ្មាន​មូលហេតុ​

-ឆាប់ខឹងនិងយំទោះជារឿង​តូច​តាច​

-មេីលឃេីញ​អ្វី​ៗ​តែ​ក្នុង​ផ្លូវ​អាក្រក់

-គេងមិនលក់


-គ្មាន​ចំណាប់​អារម្មណ៍​នឹង​របស់​ជុំវិញ​ខ្លួន

-មានអារម្មណ៍ថាខ្លួនជាមនុស្សអាក្រក់

-មិនមាន​អារម្មណ៍​សេីចទោះជាមានរឿង​សប្បាយ​ក៏​ដោយ​

-មាន​អារម្មណ៍​ថា​ខ្លួន​ជា​ម្ដាយ​មិនល្អ​

-ហត់ខ្លាំង​ គ្មាន​កំលាំង​កំហែង

-មិនអាចធ្វេីអ្វីបាន

-មេីលទៅកូន​មិនគួរ​អោយ​ស្រលាញ់​បែរ​ជា​គួរឲ្យ​ស្អប់

-ចង់សំលាប់ខ្លួន

បេីសិន​Maternity blueនេះកេីត​លេី​ស្រ្តី​ក្រោយ​សំរាលវា​ជា​រឿង​ធម្មតា​ ​ហេីយ​វានឹង​បាត់​ទៅវិញ​ប្រសិនបេីទទួលបានការគាំទ្រ​ លេីក​ទឹកចិត្ត​ពី​ស្វាមី​ឫក្រុមគ្រួសារ ប៉ុន្តែ​បើ​អូសបន្លាយយូរវានឹងបណ្តាលអោយកេីត​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។

ជំងឺ​នេះ​ធ្ងន់ធ្ងរ​មិន​អាច​ជា​ដោយ​ខ្លួន​ឯង​ទេ​ គឺ​ត្រូវ​តែ​ទទួល​ការ​ព្យាបាល​ពី​ពេទ្យចិត្តសាស្រ្ត​ជាបន្ទាន់មុននឹងអ្វីៗត្រូវហួសពេល​។ ជាទូទៅ​ស្រ្តី​ខ្លួន​ឯង​មិន​ចាប់អារម្មណ៍​ថាខ្លួនមានជំងឺនេះទេ​ គឺ​ស្វាមី​ឫក្រុមគ្រួសារ​ដែល​នៅ​ក្បែរ​ត្រូវ​ជួយចាប់​អារម្មណ៍​ និង​ សង្កេតពីអាការៈប្លែកៗដូចរៀបរាប់ខាងលេី​របស់ពួកគាត់។

Shutterstock_390833533.jpg.optimal

ខ្ញុំ​ ដែលធ្លាប់តែគិតថាខ្លូនឯងរឹងមាំ​ក៏បានឆ្លងកាត់​Maternity blue ទំរាំបានធូរ១០០%ចំនាយពេលជិត២ខែ។ ដោយ​សារ​ជំងឺ​កូវីដ​ ខ្ញុំ​ត្រូវ​សំរាល​កូន​ម្នាក់​ឯងគ្មានសូម្បីតែប្តីនៅជិត​ គំរោងដែលអោយម៉ាក់មកជួយមេីលត្រូវរលាយ​ រយៈ​ពេល​៥ថ្ងៃនៅ​មន្ទីរពេទ្យ​ម្នាក់​ឯង​ ប្រឹងដេីរទាំងឈឺទៅបំបៅកូន៣ម៉ោងម្តង​ ពេល​យប់យកកូនមកមេីលខ្លួនឯង​ កូនយំមិនចេះលួងទៀត​ ពេលនោះ​ខ្ញុំ​ចាប់​ផ្ដើម​យំមិនឈប់​ សំលឹងមុខកូនក៏ទឹកភ្នែកហូរមកមិនដឹងមូលហេតុ​។មកដល់ផ្ទះទោះមានប្តីជួយមេីល​គ្រប់​យ៉ាង​ តែនៅតែ​ហូរទឹកភ្នែកមិនឈប់។ ពេលអ្នកផ្ទះទូរស័ព្ទមក​ព្យាយាម​លាក់ធ្វេីធម្មតា​ ការធ្វេី​បែបនេះ​ធ្វើ​អោយ​កាន់​តែ​មាន​សំពាធ​និងមិន​ធូរ​ស្រាល​ទេ។ ខ្ញុំ​ចាប់ផ្តើម​និយាយជាមួយប្តីខ្ញុំគាត់បានអោយខ្ញុំសំរាក​ និង​ ទៅក្រៅឆ្ងាយពីកូន២-៣ម៉ោងខ្ញុំក៏មាន​អារម្មណ៍​ធូរ​ បន្ទាប់មកខ្ញុំចាប់ផ្តេីមនិយាយប្រាប់​មិត្ត​ភ័ក្តិ​ពី​បញ្ហានេះ​ ហេីយវាពិត​ជា​បានជួយ​អោយ​ខ្ញុំ​ធូរ​ស្រាល​ខ្លាំងពីសំពាធដែលថាខ្ញុំត្រូវតែរឹងមាំ ខ្ញុំ​ត្រូវ​តែ​ធ្វេីជាម្តាយដ៏ល្អ​ឥតខ្ចោះ។ រយៈ​ពេល​ជិត​២ខែ​ខ្ញុំបានត្រលប់មកដូចដេីម។

Bf Part 2

ស្រ្តី​ក្រោយ​សំរាល​គឺ​គាត់​ទន់ខ្សោយ​ទាំង​រាង​កាយ​និង​សតិ​ស្មារតី​ដូច្នេះ​សូម​បង​ៗជា​ស្វាមី​ត្រូវ​ជួយ​ជ្រោមជ្រែង​គាត់។ទង្វេីល្អឫអាក្រក់​របស់ស្វាមីចំពោះគាត់ក្នុង​កំឡុង​ពេល​នេះ​នឹងដក់ជាប់ក្នុ​ង​ការ​ចងចាំ​គាត់​មួយជីវិត​។ សូមកុំលាក់តែម្នាក់​ឯងបេីមានអការៈដូចខាងលេី។សូមស្វាមីជួយសង្កេតពីអការៈរបស់ភរិយាខ្លួនផង។

អរគុណ​ចំពោះ​ការ​អាន​សារ​ដ៏​វែង​អន្លាយ​នេះ​សង្ឃឹម​ថា​ការ​ចែក​រំលែក​នេះ​អាច​ជួយ​ជា​ពត៌មាន​។

ប្រភព: Ty Ratana