តើមនុស្សប្រភេទណា ដែលស្ថិតក្នុងជម្រើស និងសេចក្ដីត្រូវការ នឹងឱ្យអ្នកជ្រើសជាដៃគូ?

ជ្រើសរើសម៉ូដសក់មួយដែលជាចំណូលចិត្តរបស់អ្នក ដើម្បីដឹងថា តើមនុស្សប្រភេទណា ដែលស្ថិតក្នុងជម្រើស និងសេចក្ដីត្រូវការ អាចក្លាយជាដៃគូរបស់អ្នក។

Screen Shot 2020 09 30 At 4.14.24 PM

A. អ្នកច្រើនតែច្រឡំ និងអកម្មក្នុងការបង្ហាញសេចក្តីស្រលាញ់ចំពោះមនុស្សដែលអ្នកស្រលាញ់។ អ្នកធ្វើពុតជាមនុស្សខ្លាំង តែនៅពេលដែលប្រឈមមុខនឹងបេះដូង អ្នកពិតជាមានភាពខ្មាសអៀន និងខ្លាចរអាច្រើនណាស់។ អ្នកត្រូវការគូស្វាមីភរិយាដែលមានភាពក្លាហាន និងជឿជាក់ខ្ពស់។ បើទោះជាពេលខ្លះ ពួកគេហាក់មាត់ឆៅបន្តិច ប៉ុន្តែពួកគេកំប្លែង ស្មោះត្រង់ និងរស់នៅដោយចេតនាល្អសមប្រកបជានិច្ច។ ជាមួយមនុស្សបែបនេះ អ្នកនឹងមិនចាំបាច់ធ្វើពុតជាតឹងតែងទៀតទេ ចូររស់នៅជាមួយពួកគេដោយបេះដូងទូលាយ បើកចំហចំពោះគ្នាទៅវិញទៅមក។

Screen Shot 2020 09 30 At 4.14.29 PM

B. អ្នកត្រូវការប្តី / ប្រពន្ធ ដែលអាចគោរពផលប្រយោជន៍របស់អ្នក ក៏ដូចជាគាំទ្រចំណង់ចំណូលចិត្ត និងមាគ៌ាអាជីពរបស់អ្នក ១០០% ។ ទោះបីអ្នកជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង ហើយចង់នៅក្បែរមនុស្សដែលអ្នកស្រលាញ់ ប៉ុន្តែអ្នកចូលចិត្តមានកន្លែងផ្ទាល់ខ្លួនដើម្បីនៅម្នាក់ឯង ជំនួសឱ្យការនៅក្បែរដៃគូរបស់អ្នក ២៤/៧ ។ ដូច្នេះដគូរបស់អ្នកត្រូវតែជាអ្នកដែលគោរពភាពឯកជន មិនរំលោភលើសិទ្ធិផ្ទាល់ខ្លួន ក៏ដូចជាទំហំ និងពេលវេលាផ្ទាល់ខ្លួនរបស់អ្នក។ មនុស្សដែលមានភាពចាស់ទុំ មានចំណេះដឹង និងចេះបត់បែន គឺជាផ្នែកដែលមានអាទិភាពខ្លាំងចំពោះជម្រើសរបស់អ្នក។


Screen Shot 2020 09 30 At 4.14.34 PM

C. អ្វីដែលសំខាន់បំផុតក្នុងការស្រឡាញ់អ្នក គឺថាតើចំណាប់អារម្មណ៍ និងមនោសញ្ចេតនារបស់អ្នកមានភាពសុខដុមឬអត់? នៅពេលជ្រើសរើសដៃគូ អ្នកឱ្យតម្លៃទៅលើបញ្ញារបស់ពួកគេ ហើយនឹងពិចារណាលើសមត្ថភាព និងការងាររបស់ពួកគេ។ ដៃគូដែលមានចិត្តមុះមុត ងប់ងល់ និងពូកែលួងចិត្ត សាមញ្ញ និងអាកប្បកិរិយាខ្ជាប់ខ្ជួន និងរឹងមាំ គឺជាជម្រើសដ៏ល្អសម្រាប់អ្នក ដែលជាមនុស្សមានភាពយុត្តិធម៌ រហ័សហួន និងមិនចូលចិត្តការនិយាយបំភ្លើស ភូតភរ កុហកឡើយ។

Screen Shot 2020 09 30 At 4.14.39 PM

D. ជាទូទៅអ្នកឱ្យតម្លៃមនុស្សដោយភាពក្លាហាន និងភាពអត់ធន់។ ដូច្នេះមនុស្សដែលមានភាពម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនគឺជាបេក្ខជនដ៏ល្អម្នាក់ ដើម្បីក្លាយជាដៃគូដ៏ល្អរបស់អ្នក។ គាត់ / នាងគួរតែមានស្មារតីទទួលខុសត្រូវចំពោះគ្រួសារ និងការងារ ត្រូវឧស្សាហ៍ព្យាយាម ចេះខិតខំប្រឹងប្រែង ហើយមិនត្រូវចៀសពីភារកិច្ចនោះឡើយ។ ពួកគេត្រូវតែសុខចិត្តលះបង់ ផ្តល់ការអាណិតអាសូរ និងស្រឡាញ់មនុស្សជាទីស្រឡាញ់របស់ពួកគេ ដូច្នេះ គេមានទំនោរចូលចិត្តនៅផ្ទះ ជួបជុំមនុស្សក្នុងគ្រួសារ ច្រើនជាងចេញក្រៅជួបជុំមិត្តភក្តិ ស៊ីផឹកអត់ប្រយោជន៍៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)