Kuno ទាហានឆ្កែទទួល​បាន​សក្តិខ្ពស់​បំផុត​ក្រោយ​ចូលបេសកកម្មនៅ​អាហ្វហ្គានីស្ថានប្រឆាំងឧទ្ទាម អាល់កៃដា

Kuno ជា​ឆ្កែពូជ Belgian Malinois មាន​អាយុ​៣ឆ្នាំ​បាន​ចូលនិវត្តន៍​ពី​ការ​បម្រើ​កងទ័ព​ក្រោយ​ចូល​ធ្វើ​ការ​ជាមួយ​ក្រុមកងទូកពិសេសអង់គ្លេស (Special Boat Service) ។​វា​បាន​ចូលនិវត្តន៍​បន្ទាប់​រង់របួស​ក្នុង​ឆាក​ប្រយុទ្ធជាមួយ​ក្រុម​ឧទ្ទាម អាល់កៃដា​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថានក្នុង​ឆ្នាំ២០១៩។

Kuno 0

ពេល​នេះ Kuno បាន​ក្លាយ​ជា​អតីតទាហានឆ្កែ​ទី​៧២​ដែល​ទទួល​មេដាយកិត្តិយស PDSA Dickin Medal ជា​មេដាយមាន​តម្លៃស្មើ Victoria Cross ដែលធ្វើ​ឡើង​សម្រាប់​សត្វមាន​ស្នាដៃ។​វា​ជា​មេដាយ​មាន​សក្ដិខ្ពស់បំផុត​ដែល​ទាហានឆ្កែ​អាច​ទទួល​បាន។ ក្នុង​ខែ​ឧសភាឆ្នាំ២០១៩ អង្គភាពរបស់ Kuno បាន​ចេញ​ទៅ​បំពេញ​បេសកកម្ម​ដាក់​ពង្រាយប្រតិបត្តិការ​ទប់​ទល់​ជាមួយក្រុម​ al Qaeda ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

1_V0l6sOJKmmb6COiLCrzpAw

ភ្លាមៗ​នោះ​! ពួកគេបាន​ជួបជាមួយឆាកប្រយុទ្ធគ្នាជាមួយកាំភ្លើង​ទល់កាំភ្លើង ពេលពួកគេចុះឧទ្ធម្ភាគចក្រ។ អង្គភាពរបស់​ Kuno បាន​រក​កន្លែង​លាក់ខ្លួន​យ៉ាង​ល្អ​ជៀសវាង​ការ​ត្រូវ​របួស។ បន្ទាប់មកពួកគេបានចូលក្នុងបរិវេណអាគារមួយដែលជាគោលដៅនៃប្រតិបត្តិការរបស់ពួកគេ ហើយបានជួបជាមួយក្រុមឧទ្ទាមអាល់កៃដា។ទាហានម្នាក់ដែល​ជាស​អ្នក​គ្រប់​គ្រង់​ Kuno បាន​ព្រលែងឲ្យ​ចូលទៅ​ក្នុង​អាគារ​ហើយ​បាន​រក​ឃើញ​ក្រុម​ឧទ្ទាម​លាក់ទុក​អាវុធ និង​គ្រឿងផ្ទុះ​ជា​ច្រើនក្នុង​នោះ។

Screenshot_1

បន្ទាប់​ពី​រក​ឃើញ​និង​កម្ទេច​រួចរាល់​ ពួក​គេ​ចាប់​ផ្ដើមស្វែក​រកអាគារផ្សេង​ទៀត។ ពួក​គេ​ប្រឈមមុខ​ជាមួយ​ការ​បាញ់​តបតដោយកាំភ្លើងយន្ត​និង​បេ៤០។ ក្រុមសកម្មប្រយុទ្ធរបស់​សត្រូវម្នាក់ពាក់កែចឆ្លុះមើល​ពេល​យប់​( night vision goggles) បាន​ឃើញគោលដៅរបស់ពួក​គេ។ ពួក​គេ​បាន​បាញ់សន្ធាប់មក​លើ​អង្គភាព​របស់​ Kuno មិន​ឲ្យ​ទៅមុខ​រួច​រហូត​ដល់ ទាហានម្នាក់​បាន​ព្រលែងខ្សែ Kuno ឲ្យ​ទៅ​ខាំសកម្មប្រយុទ្ធម្នាក់​នោះ។

32738320 F1bf 11ea 8a83 111553abdda6_800_420

ល្បឿនរត់​និង​ភាពកាចសាហាវរបស់​ Kuno បាន​ធ្វើ​ឲ្យ​ទាហានសត្រូវភ្ញាក់ផ្អើល​ហើយ​បាន​បាញ់​រះមក​កាន់​ Kuno ដែល​កំពុងរត់​ទៅ​ខាំ។​ទោះបី​ជា​គ្រាប់កាំភ្លើងរបស់​សត្រូវ​បាញ់​ចំ​ជើង​ខាង​ក្រោយទាំងពីរ Kuno បាន​ទៅ​ត្របាក់ខាំទាហានម្នាក់​នោះឲ្យ​ដេក​ដួល​និង​ដី ខណៈដែល​អង្គភាពរបស់ Kuno ដទៃ​ទៀត​លប​ទៅ​ចូល​ក្នុង​អាគារ។

ភ្លាមៗ​នោះ​ជើង​ទាំងពីររបស់ Kuno ត្រូវ​បាន​ពេទ្យទាហានក្នុង​អង្គភាព​សង្គ្រោះបន្ទាន់​លើ ឧទ្ធម្ភាគចក្រ ក្រោយ​សម្រេច​ជោគជ័យលើ​បេសកកម្ម​នោះ។​ជើង​ដែលត្រូវរបួសត្រូវ​កាត់​ម្ខាងចោល​ដើម្បី​ការពារ​កំុំឲ្យ​ឆ្លង។ ទោះបីជាងរបួសនិងចំណាយពេលវេលានៃការជាសះស្បើយយូរក៏ដោយក៏ Kuno នៅតែមាន​ស្មារតីល្អ ហើយវាអាចជាសះស្បើយ និងរីករាយនឹងការចូលនិវត្តន៍របស់ខ្លួនពេល​ទៅ​ដល់​អង់គ្លេសវិញ។


5f4ba5ce60bf1f0028079634

ដើម្បីជួយដល់ការជាសះស្បើយ និងស្តារភាពចល័តរបស់គាត់វិញ Kuno បានក្លាយជាឆ្កែបំរើការងារយោធាដំបូងគេនៅអង់គ្លេសដែលទទួលបានជើងសិប្បនិម្មិតមួយយ៉ាង​ទំនើប។ ជើងនេះធ្វើ​ឲ្យ Kuno អាចរត់និងលោតបានដោយសារបំពាក់ឧបករណ៍ពិសេសដែលមានទំងន់ស្រាល។

មេដាយ Dickin គឺជាមេដាយសំរិទ្ធដ៏ធំមួយដែលមានអក្សរ“ For Gallantry” នៅ​កណ្ដាលនិងមាន​ពាក្យ “We Also Serve”នៅក្នុងកម្រងផ្កាឡារ៉ល។ មានខ្សែបូមានឆ្នូតពណ៌បៃតងត្នោតខ្មៅ និងមេឃពណ៌ខៀវដែលតំណាងឱ្យទឹកផែនដី និងអាកាសសម្រាប់កងនាវាចរ កង​ដី​គោគ និងអាកាសរបស់កងទ័ពអង់គ្លេស។ មេដាយនេះត្រូវបានដាក់ឈ្មោះតាម លោក Maria Dickin ដែលបានបង្កើត PDSA ក្នុងឆ្នាំ ១៩៤៣ ។ វាគឺជាមេដាយកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សត្វណាមួយទទួលបាននៅពេលកំពុងបម្រើយោធាក្នុង​ប្រទេស​អង់គ្លេស។

Screenshot_3

មក​ដល់​ពេល​បច្ចុប្បន្ន! មេដាយនៃ​បាន​ផ្ដល់ជូនទាហានឆ្កែ៣៤ក្បាលហើយ ខណៈព្រាបនាំ​សារ​ក្នុង​សង្គ្រាមលោក​លើក​ទី២​ទទួល​បាន៣២​ក្បាល សេះបួនក្បាល និង​ឆ្មាមួយក្បាល។ យោងតាមរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា Kuno បានជួយសង្គ្រោះជីវិតទាហានអង់គ្លេសនៅថ្ងៃនោះ ហើយបើគ្មានជំនួយដ៏មានតម្លៃរបស់វាទេបេសកកម្មនេះនឹងត្រូវបញ្ចប់ដោយលទ្ធផលខុសការ​រំពឹង​ទុក។

32516036 0 Image A 12_1598645000020

ជាលទ្ធផលនៃសកម្មភាពរបស់ Kuno ក្នុងការវាយឆ្មក់នេះគឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធិផលសំខាន់ៗបំផុតប្រឆាំងនិងក្រុម​អាល់កៃដា​ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ Wallace ក៏បានបញ្ជាក់ផងដែរថារឿងរ៉ាវរបស់លោក Kuno ជួយរំលឹកយើងនូវរាល់ការចូលរួមចំណែកទាំងរបស់ទាហាន និងឆ្កែយោធាព្រមទាំងការយកចិត្តទុកដាក់ដែលកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេសផ្តល់ជូនពួកគេ៕

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Tech Bro

Avatar photo

Tel: