#វិប្បដិសារីរបស់ក្រុមហ៊ុនយក្ស ៤ ដែលអ្នកត្រូវចង់ចាំ៖
១. Nokia ច្រានចោលប្រព័ន្ធប្រតិបត្តិការ Android ។
២. Yahoo បានបដិសេធ Google ។
៣. Kodak បានបដិសេធមិនធ្វើកាមេរ៉ាឌីជីថល។
៤. Blockbuster បដិសេធ Netflix។
#មេរៀន៖
១. ត្រូវហ៊ានប្រថុយ។
២. ត្រូវទទួលយកការផ្លាស់ប្តូរ។
៣. ប្រសិនបើអ្នកបដិសេធមិនព្រមទទួលយកការផ្លាស់ប្តូរទៅតាមកាលវេលា មនុស្សគ្រប់គ្នានឹងលែងប្រើផលិតផលរបស់អ្នក។
#មានរឿងរ៉ាវ ២ ទៀតដែលក្រុមហ៊ុនធំទទួលបានជោគជ័យ៖
១. ហ្វេសប៊ុកកាន់កាប់ WhatsApp និង Instagram ។
២. Grab កាន់កាប់ Uber នៅអាស៊ីអាគ្នេយ៍។
#មេរៀន៖
១. ក្លាយជាអ្នកខ្លាំងពូកែដែលធ្វើឱ្យដៃគូប្រកួតប្រជែងក្លាយជាសម្ព័ន្ធមិត្តរបស់អ្នក។
២. ឈានដល់តំណែងកំពូល និងធ្វើការដោយឆ្លាតវៃជាមួយការប្រកួតប្រជែង។
៣. រក្សាការច្នៃប្រឌិត។
#មានរឿងរ៉ាវ ២ ទៀត៖
១. លោក Colonel Sanders បានបង្កើតហាងមាន់បំពង KFC នៅអាយុ ៦៥ ឆ្នាំ។
២. លោក Jack Ma ដែលត្រូវបានហាង KFC នៅប្រទេសចិនបដិសេដមិនទទួលឱ្យធ្វើជាបុគ្គលិក។ គាត់បានបង្កើតក្រុមហ៊ុន Alibaba ហើយបានចូលនិវត្តន៍នៅអាយុ ៥៥ ឆ្នាំ។
#មេរៀន៖
១. អាយុគ្រាន់តែជាតួរលេខប៉ុណ្ណោះ។
២. មានតែមនុស្សដែលខិតខំយាមព្យាយាមទេ ទើបទទួលបានជោគជ័យ។
#សម្រាប់ចុងក្រោយប៉ុន្តែមិនសំខាន់ទេថាវាចុងក្រោយ៖
រថយន្តស្ព័រ Lamborghini ត្រូវបានបង្កើតឡើងដែលជាលទ្ធផលនៃការសងសឹករបស់ម្ចាស់ផលិតត្រាក់ទ័រដែលត្រូវបានប្រមាថដោយ Enzo Ferrari ជាស្ថាបនិកក្រុមហ៊ុន Ferrari ។
#មេរៀន៖
១. មិនត្រូវមើលស្រាលនរណាម្នាក់ឡើយ!
២. ត្រូវតែព្យាយាមខិតខំធ្វើការឱ្យអសល់សមត្ថភាព។
៣. វិនិយោគលើពេលវេលារបស់អ្នកដោយឈ្លាសវៃ។
៤. កុំខ្លាចបរាជ័យ។
#តោះចាប់ផ្តើមក្តីស្រម៉ៃរបស់អ្នក!
ប្រែសម្រួលដោយ ៖ វិរៈ / ក្នុងស្រុករក្សាសិទ្ធិ / ប្រភព ៖ បរទេស