សូមប្រុងប្រយ័ត្ន! កម្ពុជានឹងមានបាតុភូត ភ្លៀង ផ្គរ រន្ទះ​ចាប់ពីថ្ងៃទី៣០កញ្ញា ដល់ ០៦តុលានេះ

យោងតាមសេចក្ដីជូនដំណឹងពី ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បានប្រកាសនៅព្រឹកថ្ងៃទី ២៩ កញ្ញា ២០២០នេះឱ្យដឹងថា " តាមរយៈការតាមដាននៃការវិវត្តណិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២០នេះ ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់កម្ពុជា ដោយភ្ជាប់ជាមួយប្រ័ន្ធសម្ពាធទាប នៅលើសមុទ្រចិនខាងត្បូង។

ស្ថានភាពមានដូចតទៅ ៖

១. បណ្ដាលខេត្តនៅតំបន់ទំនាបកណ្ដាល ៖

- សីតុណ្ហភាពអប្បបរមា មានពី ២៣ - ២៥ អង្សា

- សីតុណ្ហភាពអតិបរមា មានពី ២៨ - ៣០ អង្សា

នៅថ្ងៃទី៣០ កញ្ញា ដល់ថ្ងៃទី ០៣ តុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតីចទៅមធ្យម។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីកម្រិតបង្គួរទៅច្រើន ជាពិសេសនៅតាមបណ្ដាលខេត្តនៅភាគពាយ័ព្យ

២. បណ្ដាលខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

- សីតុណ្ហភាពអប្បបរមា មានពី ២៣ - ២៥ អង្សា


- សីតុណ្ហភាពអតិបរមា មានពី ២៧ - ២៩ អង្សា

នឹងអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅបង្គួរ។

៣. តំបន់ខេត្តនៅតំបន់មាត់សមុទ្រ

- សីតុណ្ហភាពអប្បបរមា មានពី ២៤ - ២៦ អង្សា

- សីតុណ្ហភាពអតិបរមា មានពី ២៨ - ៣០ អង្សា

ចាប់ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី ០២ ខែតុលា នឹងមានភ្លៀងធ្លាក់រាយប៉ាយពីកម្រិតតិចទៅមធ្យម។ បន្ទាប់មកភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងសូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចំពោះបាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងទឹកជំនន់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាលខេត្តស្ថិតក្នុងភាគពាយ័ព្យជាប់នឹងប្រទេសថៃ៕

120160156_1442191542639414_5142377094128472624_o