ក្រុមហ៊ុន Smart Axiata នឹងរៀបចំព្រឹត្តិការណ៍កីឡាអេឡិចត្រូនិចដ៏ធំបំផុត   មិនធ្លាប់មានពីមុនមកនៅកម្ពុជា

ការប្រកួតប្រជែង Open and Pro Tournament នឹងមានផ្ដល់រង្វាន់ជាច្រើន ហើយនេះក៏ជាព្រឹត្តិការណ៍ កីឡាអេឡិចត្រូនិចដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមកក្នុងព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ - ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះនូវព័ត៌មានលម្អិតស្ដីអំពីព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច ដែលត្រូវបានទទួលស្គាល់ថាជាការបក្រកួតកីឡាអេឡិចត្រូនិចធំបំផុតនៅកម្ពុជា។

Photo_2020 09 28_17 13 25

ការប្រកួត Smart Kingdom of Legends ដំបូងនឹងរៀបចំការប្រកួត Open Tournament សម្រាប់កីឡ្ាករអេឡិចត្រូនិចទាំងអស់ ដើម្បីចុះឈ្មោះចូលរួមក្នុងការប្រកួតកីឡា Mobile Legends ។ ក្រុមកំពូលចំនួន ៦ក្រុម ដែលឈ្នះក្នុងការប្រកួត Open Tournament នឹងបន្តទៅប្រកួតប្រជែង ជាមួយក្រុមឆ្នើមអាជីពចំនួន ២ ក្រុម ឈ្មោះថា «Smart Burn Gaming» និង «SeeYouSoon» នៅកម្ពុជា ដែលជាលក្ខណៈប្រកួតប្រជែងអាជីព Pro Tournament សម្រាប់ពានរង្វាន់ជើងឯក ក្នុងព្រឹតិ្តការណ៍ការប្រកួតប្រជែង Smart Kingdom of Legends

Photo_2020 09 28_17 13 25 (3)

ក្រុមទាំងអស់ ដែលត្រូវបានតម្រូវឲ្យមានសមាជិកចំនួន ៥ នាក់ អាចចុះឈ្មោះសម្រាប់ការប្រកួត Open Tournament ចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ដោយត្រូវបញ្ចាប់ការបំពេញទម្រង់ចូលរូមតាមរយៈ mobilelegends.smart.com.kh។ ការចុះឈ្មោះនឹង បើករយៈពេល ៣ សប្តាហ៍ដោយធ្វើការបិទនៅថ្ងៃទី ១៨ ខែតុលា។ អ្នកចូលរួមក៏ត្រូវចុះឈ្មោះជាមួយកម្មវិធី Mobile Legends ប្រចាំខែគ្នានកំណត់ ដោយចំណាយត្រឹម 70​ សេនក្នុងមួយខែ ដោយចុច *៩៩៥* # ឬ តាមរយៈកម្មវិធី SmartNas

ក្រុមកំពូលចំនួន ៨ ក្រុមដែលឈ្នះក្នុងការប្រកួត Open Tournament នឹងឈ្នះរង្វាន់សរុបចំនួន ៥.៥០០ ដុល្លារអាមេរិក ចំណែកឯក្រុមកំពូលចំនួន ៦ក្រុម នឹងបន្តចូលរួមក្នុងការប្រកួតជាលក្ខណៈអាជីព Pro Tournament ដែលពួកគេនឹងប្រកួតប្រជែងជាមួយនឹងក្រុមអាជីព ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់សរុបចំនួន ២៦.៥០០ដុល្លារអាមេរិក។

Photo_2020 09 28_17 13 25 (2)

រង្វាន់ទឹកប្រាក់សរុបក្នុងការប្រកួត Smart Kingdom of Legends មានចំនួន ៣២.០០០ ដុល្លារអាមេរិក ដែលនេះជាព្រឹតិ្តការណ៍ប្រកួតកីឡាអេឡិចត្រូនិចដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ដែលនេះបញ្ជាក់ពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart Axiata ក្នុងការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជា។

លោក ថូម៉ាស ហ៊ុន (Thomas Hundt)  នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងគិតថាក្រុមកីឡាករអេឡិចត្រូនិចកម្ពុជា មានសមត្ថភាពអាចប្រកួតប្រជែងនៅលើកំពូលតារាង ក្នុងពិភពកីឡាអេឡិចត្រូនិចដែលកំពុងទទួលបានការពេញនិយម ហើយយើងមានមោទនភាពណាស់ដែលបានគាំទ្រដល់ការអភិវឌ្ឍ និងការរីកចម្រើននៃវិស័យកីឡាដ៏គួឲ្យចាប់អារម្មណ៍មួយនេះ។ ការប្រកួត  Smart Kingdom of Legends នឹងទាក់ទាញចំណាប់អារម្មណ៍កីឡាករអេឡិចត្រូនិចឆ្នើមៗនៅកម្ពុជា ហើយយើងប្រាកដថានឹងរកឃើញអ្នកមានទេពកោសល្យថ្មីមួយចំនួន អំឡុងការប្រកួត Open Tournament និងការប្រកួតអាជីព Pro Tournament »


Mobile Legends  Smart PR

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គម និងគេហទំព័ររបស់ក្រុមហ៊ុន ដូចខាងក្រោម៖ www.facebook.com/SmartAxiata និង www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់សម័យក្នុងព្រះរាជាណាច​​ក្រ​​​​ម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

-ចប់-

ក្រុមហ៊ុនSmart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អ៊ីម៉ែល៖ koam.tivea[at]smart.com.kh