រឿង៨យ៉ាង ដែលបុរសត្រូវទ្រាំ និងទទួលយក ពេលស្រលាញ់គ្នាជាមួយនារីរឹងមាំ និងមានភាពឯករាជ្យ

តើអ្នកដឹងទេ  មនុស្សស្រីដែលមានភាពរឹងមាំ ម្ចាស់ការ និងមានភាពឯករាជ្យលើខ្លួនឯង  មកពីនាងធ្លាប់ជួបប្រទះការលំបាក ការមើលងាយ និងស្ថានភាពមិនល្អដែលធ្វើឱ្យនាងក្លាយជានារីរឹងមាំក្លាហាន និងអាចរស់នៅបានដោយខ្លួនឯងបាន។

ហើយអាចនិយាយបានថាជាស្ត្រីប្រភេទនេះ ជាស្ត្រីដែលមិនសូវជាផ្តេកផ្តួលរឿងស្នេហាប៉ុន្មាននោះទេ  ឬអាចនិយាយថាជានារីដែលអាចស្វែងរកអ្វីដោយខ្លួនឯងបានដោយមិនបាច់ពឹងផ្អែកលើបុរស  ឬយកចិត្តបុរសឡើយ។

តែនៅពេលដែលនារីរឹងមាំបែបនេះ តែបែរជាចាប់អារម្មណ៍លើបុរសណាម្នាក់ និងទទួលយកស្នេហាពីបុរសណាហើយបានន័យថាបុរសនោះប្រាកដជាមានអ្វីពិសេសអស្ចារ្យ  និងខ្លាំងជាងនាងដែលអាចទាក់ទាញចិត្តនាងជាមិនខានដូចជារឹងមាំជាងនាង  ខ្លាំងជាងនាង ក្លាហានជាងនាង  និងពូកែជាងនាងជាដើម។

ចំណុចពិសេសដែលបុរសៗទទួលបានពីការទាក់ទងជាមួយនារីរឹងមាំ និងឯករាជ្យបែបនេះ គឺបុរសនោះនឹងកាន់តែពូកែជាងមុន ខ្លាំងជាមុន និងមានភាពជោគជ័យជាងមុន  ដូចជាពាក្យចាស់ពោលថា « ក្រោយខ្នងបុរសជោគជ័យគឺជាស្ត្រីអស្ចារ្យ  » នោះតែម្តង។

តែយ៉ាងណាមិញ  ប្រសិនជាបុរសៗទាំងឡាយសម្រេចចិត្តថាស្រលាញ់គ្នាជាមួយនារីរឹងមាំបែបនេះហើយ  អ្នកត្រូវតែហ៊ានទ្រាំ និងទទួលទកការពិតនៃចរិតរបស់នាងដូចខាងក្រោមនេះ ៖

119651383_1015858285521535_6614351126085868816_o

១. និយាយម៉ាត់ណាម៉ាត់ហ្នឹង

នាងជាមនុស្សស្រីត្រង់ទៅត្រង់មក  អ្វីដែលនាងចង់និយាយនាងនឹងនិយាយជាមួយអ្នកដោយគ្មានការលាក់លៀមទេ  ហើយជឿចុះអ្វីដែលនាងនិយាយហើយគឺជាពាក្យពិតទាំងអស់។

ពោលនាងមិនចេះនិយាយសម្តែង  ឬផ្គាប់ផ្គន់អ្នកច្រើនឡើយ និយាយរួមគឺមិនចេះយកចិត្តទេ  ឃើញម៉េចនិយាយចឹង  និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង។ ដូច្នេះនៅជាមួយនាងអ្នកនឹងមានការទុកចិត្តជាខ្លាំង តែផលវិបាក គឺបើនាងមិនពេញចិត្ត ឬឃើញអ្នកមានចំណុចអវិជ្ជមានអ្វីមួយ នាងនឹងនិយាយដោយមិនសូវចេះទុកមុខឱ្យអ្នកឡើយ។

120167119_1020150028425694_7984020135089960186_n

២. នាងគឺជានាង

កុំចង់ផ្លាស់ប្តូរ  ឬកែប្រែចរិតពិតរបស់នាងឱ្យសោះ មិនថាអ្នកមានទំនាក់ទំនងស្នេហាជាមួយអ្នកក៏ដោយ។ ព្រោះនាងគឺជាមនុស្សដែល ធ្វើអ្វីដែលជានាងផ្ទាល់ នាងនឹងមិនកែប្រែ  ឬផ្លាស់ប្តូរអ្វីដែលជានាងផ្ទាល់ដើម្បីអ្នកឡើយ។

នាងតែងតែមានគំនិតថាបើអ្នកស្រលាញ់នាងពិត អ្នកពិតជាត្រូវតែទទួលយកអ្វីដែលជាខ្លួននាងផ្ទាល់  តែបើអ្នកមិនអាចទទួលយកបានទេអាចដើរចេញចុះ  នាងនឹងមិនសូវខ្វល់ពីបញ្ហានេះឡើយ។

120090718_1020645401709490_965317606939350251_n

៣. ការពារ និងប្រយ័ត្នប្រយែងខ្លួនគ្រប់ពេល

មិនថាអ្នកកំពុងតែមានស្នេហាជាមួយនាងនោះទេ  នាងនៅតែមានការប្រុងប្រយ័ត្នជានិច្ចជាមួយអ្នក  ដែលវាមិនមែនបានន័យថានាងមិនទុកចិត្តអ្នកឡើយ  តែនេះជាវិធីបង្ការ និងការពារខ្លួនរបស់នាងមិនឱ្យផ្តេកផ្តួល ឬឈឺចាប់ដោយសារតែនរណាម្នាក់នោះទេ គឺនាងមានផ្លូវក្រោយជានិច្ច។

ដូច្នេះប្រសិនជានាងមានអារម្មណ៍ថាអ្នក ជាមនុស្សមិនល្អពេញលក្ខណៈសម្រាប់នាង  អ្នកធ្វើបាបនាង អ្នកធ្វើឱ្យនាងឈឺចាប់  ឬអ្នកកុហកបោកប្រាស់ ផិតក្បត់នាង  នាងនឹងក្រោកឡើងតស៊ូ  រើបំរះ និងដើរចេញពីជីវិតអ្នកដោយមិនស្តាយក្រោយឡើយ។

តែកុំបារម្ភ ចរិតរបស់នាង  គឺនាងមិនធ្វើអ្វីនរណាទេ  ហើយក៏មិនចូលចិត្តមានរឿងដែរ  ពិសេសបើគ្មានអ្នកណាធ្វើអាក្រក់ដាក់នាងមុនទេ នាងក៏មិនតបតដែរ។

84838490_2764271340320683_2478636424069382144_o

៤. និយាយចំៗ


ដូចដែលបានរៀបរាប់ខាងលើ មនុស្សស្រីរឹងមាំបែបនេះ នាងមិនចេះសម្តែង  ឬធ្វើឱ្យខ្លួនឯងគិតច្រើន សង្ស័យផ្តេសផ្តាសនោះទេ ប្រសិនបើនាងរកឃើញអ្នកចាប់ផ្តើមប្លែក ប្រែប្រួល ឬមានភាពមិនប្រក្រតីកើតឡើង  នាងនឹងសួរអ្នកត្រង់ៗ ថាមានរឿងអ្វី មានអ្វីកើតឡើង  អ្នកយ៉ាងម៉េចទៅហើយ និយាយរួមនាងជាមនុស្សចូលចិត្តនិយាយត្រង់ៗ។ 

ដូច្នេះកុំព្យាយាមលាក់លៀមនាង  កុហកនាង  ឬចង់គេចវេសអី  នាងចូលចិត្តត្រង់ៗ ច្បាស់លាស់ បែកថាបែក  ស្រលាញ់ថាស្រលាញ់ ស្អប់ថាស្អប់  ហើយអ្វីដែលនាងគិតនាងនឹងនិយាយ  នាងនឹងមិនចេះទុកមុខឱ្យនរណាឡើយ។

៥. ចរិតឯករាជ្យ មិនចូលចិត្តឱ្យគេគ្រប់គ្រង

មនុស្សស្រីរឹងមាំបែបនេះ បានន័យថានាងអាចធ្វើអ្វីគ្រប់យ៉ាងបានដោយខ្លួនឯង នាងមិនចាំបាច់ពឹងផ្អែក  ឬត្រូវការអ្នកនៅជាមួយនាងគ្រប់ពេលនោះទេ។ លើសពីនេះទៅទៀតនាងមិនត្រូវការអ្វី  ឬរបស់ណាមួយពីអ្នកទេ  ព្រោះនាងជានារីខ្លាំង រឹងមាំ និងមានសមត្ថភាពអាចរកអ្វីដោយខ្លួនឯងបាន។

កាន់តែពិសេសទៅទៀតនោះ នាងមិនត្រូវការអ្នកការពារ  ជួយនាង  ឬការពារនាងពីអ្វីមួយឡើយ  ព្រោះនាងអាចធ្វើវាដោយខ្លួនឯងបាន  ជួនកាលអាចនឹងខ្លាំងពូកែរហូតធ្វើឱ្យអ្នកភ្ញាក់ផ្អើលទៀតក៏ថាបាន។

តែអ្នកក៏មិនត្រូវធ្វើចរិតហួងហែងនាងពេក  ឬចង់គ្រប់គ្រងលើជីវិតនាងដែរ ព្រោះនាងជាមនុស្សឯករាជ្យដែលមិនចូលចិត្តឱ្យគេត្រួតត្រានោះទេ។

120078359_1018028718637825_6461698508340679262_n

៦. មិនខ្លាចនឹងទទួលកំហុស

មានមនុស្សមិនតិចអ្នកទេ  ពេលដែលធ្វើខុសចូលចិត្តគេចវេស មិនទទួលស្គាល់កំហុស និងអាចដាក់កំហុសលើអ្នកដទៃ  តែវាអាចថាជារឿងមួយដ៏ល្អដែរ  បើទោះបីជានាងជាមនុស្សរឹងមាំ និងឯករាជ្យ  តែនាងមិនមែនជាមនុស្សក្បាលរឹងណាស់ណាទេ  នាងហ៊ាននិយាយចំៗទៅលើមនុស្សគ្រប់គ្នា  ហើយប្រសិនជានាងធ្វើខុសអ្វីមួយនាងក៏ហ៊ានទទួលស្គាល់ការពិត និងព្រមទទួលដឹងកំហុសដូចគ្នា។

៧. ពិបាកនិយាយជាមួយ  ឬសន្ទនាជាមួយបន្តិច

ដូចដែលអ្នកដឹងហើយ នារីរឹងមាំមិនសូវជាផ្តេកផ្តួលលើមនោសញ្ចេតប្រុសស្រី និងភាពរ៉ូម៉ែនទិកខ្លាំងពេកនោះទេ  នាងប្រហែលជាគិតលើការងារ និងភារកិច្ចច្រើន ដែលជាហេតុធ្វើឱ្យនាងមិនសូវចេះនិយាយស្តី  ឬលេងសើចច្រើន  ហើយរាល់ពាក្យដែលនាងនិយាយសុទ្ធតែពាក្យមានប្រយោជន៍ ឬពាក្យដែលទាក់ទងនាងការងារផ្សេងៗជាដើម។ 

ដូច្នេះចង់បង្កើតទំនាក់ទំនង ឬនិយាយលេងជិតស្និទ្ធជាមួយនឹងប្រហែលជាពិបាកបន្តិច តែអ្នកត្រូវតែព្យាយាម​​ ព្រោះទោះបីជានាងជាមនុស្សរឹងមាំ និងសាច់ការខ្លាំងក៏ពិតមែន  តែពេលនាងសម្រេចចិត្តមានស្នេហាក៏បានន័យថានាងក៏កំពុងតែបើកចិត្ត ឬព្យាយាមបង្កើតភាពស្និទ្ធស្នាលនឹងអ្នកដូចគ្នា ដោយសារតែនាងយល់ពីតម្លៃនៃទំនាក់ទំនងមួយនេះ។

៨.មានមហិច្ឆតាខ្ពស់

ត្រូវហើយដោយសារតែនាងជានារីរឹងមាំ ឯករាជ្យជីវិតនាងមានតែការងារ និងរឿងមានប្រយោជន៍នៅក្នុងជីវិត  ហើយនាងក៏តែងតែមានមហិច្ឆតាឥតឈប់ឈរនៅក្នុងជីវិតនាងដូចគ្នា។ 

ពេលខ្លះមហិច្ឆតា និងការចង់បានរបស់នាងពិតជាខ្ពស់ខ្លាំងណាស់  រហូតធ្វើឱ្យអ្នកខ្លាចរអារ  ដោយនាងនឹងប្រឹងប្រែង  ខិតខំ ជម្នះ និងធ្វើគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់នាង។ 

ដោយមហិច្ឆតារបស់នាងបែបនេះហើយ  អ្នកប្រហែលជាមើលឃើញថានាងជាមនុស្សឆ្កួតនាងការងារ នាងសោះកក្រោះ និងអាចធ្វើឱ្យជះឥទ្ធិពលមិនល្អដល់អ្នកដែលនៅក្បែរនាងផងដែរ។ 

ដូច្នេះសូមរៀនធ្វើចិត្តឱ្យហើយ អ្នកប្រហែលជាអាចទទួលរងនូវអារម្មណ៍ និងការចង់បានរបស់នាង តែបើអ្នកស្រលាញ់នាងពិត  អ្នកពិតជាត្រូវតែទទួលយកចំណុចមួយនេះឱ្យបានទើបរស់នៅជាមួយនាងចុះ៕

អត្ថបទរក្សាសិទ្ធ៖ ក្នុងស្រុក

119651383_1015858285521535_6614351126085868816_o

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06