នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ មិនមានករណីជាសះស្បេីយ និងមានករណីសង្ស័យវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលបានរាយការណ៍ដោយមន្ទីរសុខាភិបាលខេត្តសៀមរាប (បច្ចុប្បន្ន កំពុងរង់ចាំការបញ្ជាក់បន្ថែមពីមន្ទីរពិសោធន៌វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ) បានធ្វើការរត់គេចចេញពីកន្លែងស្នាក់នៅក្នុងភូមិគ្រួស ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មកទល់ពេលនេះ អាជ្ញាធររកមិនទាន់ឃេីញទេ។
អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ច មន្ទីរសុខាភិបាលខេត្ត ឫទាក់ទងលេខ ១១៥ ឬតាមលេខទូរស័ព្ទដែលមានផ្តល់ជូននៅក្នុងសេចក្តីជូនព័ត៌មានខាងក្រោមនេះ។ ប្រសិនបេីលោកអ្នកបានឃេីញបុរសជនជាតិហុងគ្រីអាយុ ៧០ឆ្នាំ នេះ ដែលអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រកាសផ្សាយរកតាំងពីយប់ម៉ោងប្រហែលជា ២១:១៥នាទីនៃថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នេះរួចហេីយ សូមអរគុណ៕
ប្រភព ៖ ក្រសួងសុខាភិបាល