តើអ្នកនឹងបង្ហាញគំនិតបែបណា នៅពេលដែលអ្នកចាប់អារម្មណ៍ ឬចូលចិត្តនរណាម្នាក់?

ជ្រើសរើសរូបមួយដែលអ្នកចូលចិត្ត និងស្រឡាញ់ជាងគេ ដើម្បីដឹងពីគំនិត និងចំណាប់អារម្មណ៍របស់អ្នកនឹងបង្ហាញបែបណា នៅពេលដែលអ្នកចាប់អារម្មណ៍ ឬចូលចិត្តនរណាម្នាក់។

A. ជ្រើសរើសរូប A

Screen Shot 2020 09 24 At 10.35.03 AM

ប្រសិនបើអ្នកជ្រើសយករូបអក្សរ A នេះបង្ហាញឱ្យឃើញថា នៅពេលដែលអ្នកចូលចិត្តនរណាម្នាក់ អ្នកនឹងសម្គាល់លើខ្លួនឯងកាន់តែច្រើន ហើយចាប់ផ្តើមផ្លាស់ប្តូរដើម្បីឱ្យមានរូបរាងទាក់ទាញបំផុតសម្រាប់ម្នាក់នោះ។ កាលពីមុន អ្នកពិតជាសមរម្យណាស់ក្នុងរបៀបដែលអ្នកស្លៀកពាក់ ពីព្រោះដរាបណាអ្នកមានផាសុកភាពការចេញទៅតាមផ្លូវគ្រាន់តែជាការនិយាយស្ដីពីរបីម៉ាត់ ដើម្បីឱ្យមុខអ្នកមានភាពរឹងមាំជាងមុន ហើយទិដ្ឋភាពផ្សេងទៀតពិតជាមិនសំខាន់សម្រាប់អ្នកឡើយ។ ប៉ុន្តែនៅពេលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកនឹងផ្លាស់ប្ដូរការស្លៀកពាក់ ការតុបតែងខ្លួន ហើយខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យមានការទាក់ទាញ ឱ្យម្នាក់នោះចាប់អារម្មណ៍មកលើខ្លួនអ្នក។ អ្នកក៏មិនខ្វល់ថា ការផ្លាស់ប្ដូររបស់អ្នក នឹងអាចទៅដល់ចំណាប់អារម្មណ៍ ឬក្រសែភ្នែករបស់ម្នាក់នោះឬមួយយ៉ាងណាទេ ប៉ុន្តែការយកចិត្តទុកដាក់ចំពោះខ្លួនឯងគឺជាសញ្ញាល្អណាស់។

B. ជ្រើសរើសរូប B

Screen Shot 2020 09 24 At 10.35.08 AM

ប្រសិនបើអ្នកជ្រើសរើសរូបនៅអក្សរ B នេះបង្ហាញថា អ្នកជាមនុស្សធម្មតា ដែលមិនចេះនិយាយស្ដីអ្វីច្រើនឡើយ ហើយក៏មិនពូកែវោហា ឬបង្ហាញសកម្មភាពណាឱ្យលើសលប់នោះដែរ។ ប៉ុន្តែនៅពេលដែលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកនឹងផ្លាស់ប្តូរយ៉ាងខ្លាំងដើម្បីម្នាក់នោះ។ អ្នកហាក់ដូចជារត់គេចខ្លួនរបស់អ្នកឱ្យកាន់តែសប្បាយរីករាយ និងសកម្មជាងមុន អ្នកបង្ហាញភាពជឿជាក់ និងភាពខ្លាំងរបស់អ្នក ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាក់នោះ។ ប្រហែលជាមិនយូរប៉ុន្មានទេ ដែលភាគីម្ខាងទៀតស្គាល់អ្នក ដូច្នេះអ្នកមិនបានឃើញបុគ្គលិកលក្ខណៈចាស់របស់អ្នកទេ ប៉ុន្តែសម្រាប់អ្នកដែលស្គាល់អ្នកតាំងពីយូរមកហើយ ការផ្លាស់ប្តូរនេះគឺដូចជាការភ្ញាក់ផ្អើលដ៏ធំមួយ។ ប៉ុន្តែប្រសិនបើអ្នកគិតអំពីវា វាមិនចម្លែកទាល់តែសោះ ព្រោះមនុស្សគ្រប់គ្នាតែងតែចង់ទាក់ទាញចំណាប់អារម្មណ៍ដល់មនុស្សដែលពួកគេចូលចិត្ត។


C. ជ្រើសរើសរូប C

Screen Shot 2020 09 24 At 10.35.16 AM

ប្រសិនបើអ្នកជ្រើសរើសរូបនៅអក្សរ C នេះមានន័យថា នៅពេលដែលអ្នកចូលចិត្តនរណាម្នាក់ អ្នកនឹងមានទំនោរធ្វើពុតជាស្ងប់ស្ងាត់ មិនសូវបង្ហាញអ្វីច្រើនទេ តែអ្នកតែងតែលួចមើលគេថាគេនោះចាប់អារម្មណ៍លើអ្នកឬមួយក៏អត់? ហើយជាការពិត វាគ្រាន់តែជាការបញ្ចេញមតិខាងក្រៅប៉ុណ្ណោះ ហើយផ្នែកខាងក្នុងរបស់អ្នកពិតជាចង់នៅក្បែរម្នាក់នោះយ៉ាងខ្លាំង។ តាមពិតអ្នកមានភាពខ្មាសអៀនច្រើនអំពីរបៀបបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ដូច្នេះអ្នកជ្រើសរើសធ្វើពុតជាមិនខ្វល់អ្វីទាំងអស់។ ប្រសិនបើអ្នកនាំបុគ្គលិកលក្ខណៈដើមរបស់អ្នក មកប្រឈមមុខនឹងមនុស្សនោះ អ្នកប្រហែលជាមិនអាចនិយាយអ្វីនៅក្នុងជីវិតនេះទេ ព្រោះអ្នកខ្មាសអៀនច្រើន ហើយតែងតែព្យាយាមគេចេញពីគេពេលខ្លះថែមទៀតផង។

D. ជ្រើសរើសរូប D

Screen Shot 2020 09 24 At 10.35.21 AM

ប្រសិនបើអ្នកជ្រើសរើសរូបនៅអក្សរ D នេះបង្ហាញឱ្យឃើញថា នៅពេលដែលអ្នកចូលចិត្តមនុស្សម្នាក់ អ្នកនឹងមានការភ័យភិត ឬលាក់បាំងអារម្មណ៍របស់អ្នកចំពោះគេឡើយ ផ្ទុយទៅវិញ អ្នកបែរជាព្យាយាមចូលឱ្យកាន់តែកៀកគេ ពេលខ្លះអ្នកថែមទាំងហ៊ានប៉ះដៃជើងគេថែមទៀតផង។ ពេលដែលអ្នកប្រឈមមុខនឹងមនុស្សនោះ ពាក្យសម្ដី និងសកម្មភាពរបស់អ្នកទាំងអស់នឹងក្លាយទៅជាល្ងង់ខ្លៅលែងដឹងអ្វីហើយ។ ទោះបីជាព្យាយាមទប់ចិត្តក៏ដោយ គំនិតទាំងអស់នៅក្នុងបេះដូងរបស់អ្នក ត្រូវបានសរសេរពាសពេញផ្ទៃមុខ មនុស្សគ្រប់គ្នាអាចមើលឃើញយ៉ាងច្បាស់ រួមទាំងមនុស្សដែលអ្នកចូលចិត្តផងដែរ។ ប្រសិនបើមនុស្សម្នាក់ទៀតក៏មានអារម្មណ៍ចំពោះអ្នកដែរនោះ វាច្បាស់ជាបង្ហាញអ្នកយ៉ាងច្បាស់ បើមិនដូច្នេះទេគេនឹងព្យាយាមចៀសវាងអ្នកជាមិនខាន៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)