ជ្រើសរើសភេជ្ជៈមួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា តើអ្នកជាមនុស្សបែបណានៅក្នុងរឿងស្នេហាគ្រាដំបូង?

1. បើអ្នកជ្រើសយកទី1 - តែគុជ

Screen Shot 2020 09 23 At 10.15.55 PM

នេះបញ្ជាក់ឱ្យឃើញថា នៅក្នុងរឿងស្នេហា អ្នកជាមនុស្សដែលមិនងាយដាក់ចិត្តស្រឡាញ់អ្នកណាងាយៗឡើយ ប៉ុន្តែទោះជាយ៉ាងណា អ្នកក៏ជាមនុស្សដែលមានជំនឿចិត្តខ្ពស់ចំពោះស្នេហាគ្រាដំបូងដែរ។ ប្រសិនបើអ្នកជួបមនុស្សម្នាក់ដែលជាប្រភេទមនុស្សដែលអ្នកចូលចិត្ត អ្នកក៏នឹងត្រូវរងគ្រោះដោយសារស្នេហាផ្លេកបន្ទោល។ ក្នុងអាពាហ៍ពិពាហ៍ អ្នកគឺជាមនុស្សដែលចូលចិត្តមនោសញ្ចេតនា ចូលចិត្តរបស់ថ្មីៗ ដូច្នេះអ្នកណាដែលស្រលាញ់អ្នកត្រូវតែមានបុគ្គលិកលក្ខណៈរីករាយដើម្បីផ្គូរផ្គងសក្តិសមបំផុតជាមួយនឹងអ្នក។

2. បើអ្នកជ្រើសយកទី 2 - តែទឹកកក

Screen Shot 2020 09 23 At 10.16.01 PM

ប្រសិនបើអ្នកជ្រើសរើសប្រភេទភេសជ្ជៈតែទឹកកក ដែលមានរសជាតិឈ្ងុយឆ្ងាញ់ នេះបញ្ជាក់ថា អ្នកជឿជាក់លើស្នេហានៅពេលមើលឃើញគ្រាដំបូង ប៉ុន្តែសន្មតថាទាល់តែអ្នកបានជួបនឹងមនុស្សដែលអ្នកស្រឡាញ់ ពេញចិត្ត អ្នកប្រាកដជាងប់ងល់នៅពេលមើលឃើញដំបូង អ្នកនៅតែរក្សាអារម្មណ៍របស់អ្នកនៅក្នុងចិត្តបានដែរ។ ក្នុងអាពាហ៍ពិពាហ៍ អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាដែលចូលចិត្តបណ្តុះជីវិតតាមរយៈដំណើរពេញមួយជីវិត មិនមែនត្រឹមតែមួយថ្ងៃ ពីរថ្ងៃនោះឡើយ។

3. បើអ្នកជ្រើសយកទី 3 - តែក្រូចឆ្មា


Screen Shot 2020 09 23 At 10.16.08 PM

ប្រសិនបើភេសជ្ជៈដែលអ្នកចូលចិត្ត និងជ្រើសរើសនៅពេលអ្នកស្រេកទឹកគឺតែទឹកក្រូចឆ្មា ឬតែទឹកក្រឡុក នោះមានន័យថាអ្នកនឹងមានហេតុផលច្រើនជាងអារម្មណ៍ ដូច្នេះអ្នកមិនជឿលើសេចក្តីស្នេហានៅពេលដែលអ្នកមើលឃើញក្នុងគ្រាដំបូងឡើយ។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ អ្នកប្រាកដជាមិនងាយផ្លាស់ប្តូរទេ ប៉ុន្តែនៅពេលអ្នកជ្រើសរើសនរណាម្នាក់ជាគោលដៅរបស់អ្នក វាពិតជាពិបាកក្នុងការផ្លាស់ប្តូរណាស់។ ប្រសិនបើនរណាម្នាក់ចង់តាមអ្នក អ្នកត្រូវចំណាយពេលយូរដើម្បីបង្កើតការទុកចិត្តគ្នាសម្រាប់អ្នក ហើយនិងដៃគូរបស់អ្នកផងដែរ។

4. បើអ្នកជ្រើសយកទី​4 - តែផ្លែឈើ

Screen Shot 2020 09 23 At 10.16.14 PM

នៅពេលដែលជ្រើសយកតែផ្លែឈើ នេះមានន័យថាអ្នកគឺជាផ្នែកមួយនៃមនុស្សដែលចូលចិត្តរឿងមនោសញ្ចេតនាយ៉ាងខ្លាំង។ ប៉ុន្តែអ្នកតែងតែមានក្បួនអារម្មណ៍ផ្ទាល់ខ្លួនដែលមិនងាយយកឈ្នះងាយៗបានឡើយ។ ដូច្នេះវានឹងពិបាកសម្រាប់អ្នក ក្នុងការជួបមនុស្សដែលអ្នកចូលចិត្តនៅពេលមើលឃើញដំបូង។ ក្នុងអាពាហ៍ពិពាហ៍អ្នកជាមនុស្សដែលស្មោះត្រង់ និងមានមនោសញ្ចេតនាឆ្ពោះទៅរកទំនាក់ទំនងយូរអង្វែង៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)