ជ្រើសរើសតុក្កតាគូស្នេហ៍មួយដើម្បីដឹងថា តើអ្នកនឹងដៃគូរបស់អ្នកសក្តិសមនឹងរៀបការនឹងគ្នា ឬគ្រាន់តែអាចបានត្រឹមតែសង្សារនឹងគ្នា?

ជ្រើសរើសរូបតុក្កតាមួយដែលអ្នកគិតថា គួរឱ្យស្រឡាញ់ និងត្រូវចិត្តអ្នកជាងគេដើម្បីដឹងថា តើអ្នក និងដៃគូម្ខាងទៀតរបស់អ្នក អាចបានត្រឹមតែស្រឡាញ់គ្នា ឬអាចបានរៀបការនឹងគ្នាដែរឬទេ?

Screen Shot 2020 09 22 At 5.27.40 PM

A. អ្នកជាមនុស្សដែលពិបាកនឹងយល់ចិត្តបំផុត អ្នកដែលមានភេទផ្ទុយពីអ្នក គេពិតជាមានអារម្មណ៍ថា អ្នកជាមនុស្សដែលពិបាកនឹងចុះសម្រុងណាស់ គេ និងអ្នកទាក់ទងគ្នា អាចមានត្រឹមតែ ៥០/៥០ ប៉ុណ្ណោះ ដែលអាចមានសង្ឃឹមថា នឹងបានរៀបការជាមួយនឹងគ្នា។ ពួកគេប្រហែលជាគិតថាអ្នកសក្តិសមនឹងការណាត់ជួបគ្នាត្រឹមតែមួយពេលៗ ប៉ុន្តែនៅពេលអ្នកជួបមនុស្សត្រឹមត្រូវ និងពិតប្រាកដនៅពេលដែលសក្តិសម អ្នកនឹងក្លាយជាគម្រូល្អបំផុតរបស់ពួកគេដោយស្វ័យប្រវត្តិ។ នៅពេលនោះ អ្នកនឹងមានគំនិតម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតអំពីអាពាហ៍ពិពាហ៍ ដោយដឹកនាំខ្លួនអ្នកឱ្យមានទំនាក់ទំនងយូរអង្វែង។ ជាធម្មតាអ្នកនឹងនៅទំនេរក្នុងការដើរហើរ និងមិនចូលចិត្តជាប់ចិត្តស្នេហា ចែចង់ណាត់ជួបនិងមិនគិតច្រើនពីអនាគតឡើយ។ នៅពេលដែលអ្នកពិតជាស្រលាញ់នរណាម្នាក់ ហើយចង់នៅជាមួយពួកគេអស់មួយជីវិត អ្នកនឹងវាយលុកយ៉ាងសកម្ម និងផ្តល់ភស្តុតាងជាច្រើនពីភាពធ្ងន់ធ្ងររបស់អ្នក។

Screen Shot 2020 09 22 At 5.27.45 PM


B. ជាមួយនឹងមនុស្សភេទផ្ទុយ អ្នកគឺជាគូដែលល្អបំផុតក្នុងការរៀបការ។ អ្នករស់នៅពេញចិត្តគ្រួសារដែលចូលចិត្តមើលថែផ្ទះតូចមួយ។ អ្នកមិនមែនជាមនុស្សដែលដេញតាមស្នេហាយ៉ាងសកម្មទេ។ អ្នកជាមនុស្សអកម្ម ចេះប្តូរគំនិត រៀបចំចាត់ចែង និងទទួលខុសត្រូវខ្ពស់។ អ្នកនាំមកនូវអារម្មណ៍សុវត្ថិភាព និងភាពជឿជាក់ដល់អ្នកដែលនៅជុំវិញអ្នកតាមរយៈរបៀបរស់នៅប្រកបដោយសុជីវធម៌ឥរិយាបទគំរូ។ ហេតុដូច្នេះហើយ ភេទផ្ទុយតែងតែមានអារម្មណ៍ថា អ្នកនឹងក្លាយជាគូដ៏អស្ចារ្យដែលជាមនុស្សពេញសិទ្ធិសម្រាប់ពួកគេ។

Screen Shot 2020 09 22 At 5.06.47 PM

C. អ្នកនៅចំពោះមុខមនុស្សភេទផ្ទុយគឺសមរម្យសម្រាប់ការណាត់ជួបគ្នា បានត្រឹមតែចែចង់ និងណាត់ជួបគ្នាធម្មតាជាងរៀបការនឹងគ្នា។ នេះមិនមានន័យថាអ្នកជាក្មេង ឬជាមនុស្សដែលមិនអាចទុកចិត្តបានក្នុងរឿងស្នេហានោះទេ។ ពីព្រោះវិធីដែលអ្នកបញ្ចេញទស្សនៈ និងសកម្មភាពរបស់អ្នក ធ្វើឱ្យភេទផ្ទុយមានអារម្មណ៍ថា អ្នកពិតជាមិនឱ្យតម្លៃអាពាហ៍ពិពាហ៍ទេ។ អ្នកហាក់ដូចជាផ្តោតលើអាជីព និងសង្គមច្រើនដូចជាចង់អះអាងខ្លួនឯង និងមានចំណង់ចង់បន្ត។ អ្នកមិនទាន់ត្រៀមខ្លួនដើម្បីរៀបការ ហើយអ្នកហាក់ដូចជាមិនចូលចិត្តរៀបការឡើយ។ សម្រាប់អ្នកដែលមានគោលដៅ និងផែនការជាច្រើនដែលត្រូវឈានដល់នោះ អាពាហ៍ពិពាហ៍នៅតែឆ្ងាយ ហើយជាភាពប្រណីតសម្រាប់អ្នក។ អ្នកក៏រស់នៅដោយសេរី និងដោយឯករាជ្យផងដែ មិនមានអ្វីដែលមករាំងរា ឬបិទសិទ្ធិសេរីភាពអ្នកឡើយ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)