មិននឹកស្មានថាត្រឹមជាយុវតីក្មេងខ្ចី តែមានសមត្ថភាពមិនធម្មតាក្នុងវិស័យកសិកម្ម រហូតជោគជ័យខ្លាំងលើដំណាំស្រកានាគ

ធ្លាប់តែឃើញអ្នកប្រឡូកក្នុងវិស័យកសិកម្មសុទ្ធតែអ្នកមានវ័យកណ្តាល និងវ័យចំណាស់មែនទេ  តែពេលនេះយុវតីក្មេងខ្ចីមួយរូបនឹងកំពុងតែកសាងឈ្មោះល្បីល្បាញក្នុងវិស័យកសិកម្មមិនចាញ់ចាស់ៗដែលមានបទពិសោធន៍នោះឡើយ នោះកញ្ញា ហ៊ាន ចាន់សុថារី ។

កញ្ញា ហ៊ាន ចាន់សុថារី គឺជាជាយុវតីក្មេងខ្ចី ដែលបានបញ្ចប់ការសិក្សាក្នុងជំនាញមួយដែលខុសពីការងារដែលកញ្ញាកំពុងតែប្រឡូកសព្វថ្ងៃ តែដោយសារតែក្តីស្រលាញ់ទាក់ទងទៅនឹងកសិកម្ម និងចង់ជួយមុខរបររបស់គ្រួសារដែលមានស្រាប់ផងទាក់ទងនឹងការធ្វើកសិកម្មដំណាំផ្លែឈើផងនោះ កញ្ញាបានចាកចោលមុខជំនាញរបស់ខ្លួន ធ្វើការក្នុងការងារកសិកម្ម រហូតទទួលបានភាពជោគជ័យនឹកស្មានមិនដល់ ។

119665400_754500795328616_1689473021026354406_n

119643757_661621624787666_7965724315185001830_n

សព្វថ្ងៃនេះ កញ្ញាហ៊ាន ចាន់សុថារី បានដាំដំណាំជាច្រើនមុខ ពិសេសគឺដំណាំស្រកានាគធម្មជាតិ លើផ្ទៃដី ២ ហិកតានៅឯស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់កញ្ញាផ្ទាល់ ហើយបច្ចុប្បន្ននេះផ្លែឈើដែលជាសមិទ្ធផលរបស់កញ្ញា បាននឹងកំពុងតែផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និង មានគោលដៅនាំចេញទៅក្រៅប្រទេសនាពេលអនាគតផងដែរ។

119703276_380575646283209_8645850079332445149_n

119587548_767853930645674_7154722603542238899_n

បើទោះបីជាកញ្ញា បាននឹងកំពុងតែប្រឡូកនឹងការងារនេះ ប្រកបដោយភាពជោគជ័យក្តី តែកញ្ញាបានឱ្យដឹងថា  សមិទ្ធផលដែលមានសព្វថ្ងៃនេះ មិនមែនបានមកពីកញ្ញាតែម្នាក់នោះទេ ដោយសារតែកញ្ញាមានគ្រួសារជួយជ្រោមជ្រែងគ្រប់យ៉ាង ទាំងការដាំដុះ ថែទាំ វេចខ្ចប់ និងស្វែងរកទីផ្សារ ហើយកម្លាំងសាមគ្គីនៅក្នុងគ្រួសារនេះហើយ ជាមូលហេតុចម្បងដែលនាំមកនូវភាពជោគជ័យសព្វថ្ងៃនេះតែម្តង។

119710240_1684727791700957_2043569960802121826_n

104435224_293339341847758_4938589060382128971_n


119674720_786419495458933_1240492565562066913_n

គួរឱ្យដឹងផងដែរថា សព្វថ្ងៃនេះ កញ្ញា ហ៊ាន ចាន់សុថារី មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការដាំដំណាំស្រកានាគ តែកញ្ញាក៏មានដាំដំណាំ និងលក់ផ្លែឈើធម្មជាតិជាច្រើនប្រភេទ ដូចជា ផ្លែទុរេន ផ្លែសាវម៉ាវ ផ្លែមង្ឃុត និងផ្លែឈើស្រស់ៗជាច្រើនទៀត សុទ្ធតែជាផ្លែឈើធម្មជាតិមានតម្លៃសមរម្យ ដាំផ្ទាល់នៅក្នុងស្រុកចំការលេី​ ខេត្តកំពង់ចាម ដោយមានទទួលបោះដុំ និងរាយផងដែរ ដោយអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតតាមរយៈលេខទូរស័ព្ទ 010 77 70 720 / 092 79 34 20 ៕

អត្ថបទ៖ ក្នុងស្រុក

119676094_341411413936957_1577356775332583812_n

119655332_593238848012452_1516663751232779556_n

119587548_767853930645674_7154722603542238899_n

119650318_357923938685396_863958723084839300_n

119682160_1034228777005986_4481341906903255467_n

119710240_1684727791700957_2043569960802121826_n

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06