ស្គាល់ទេ! នេះជា ត្រីសំពោច ជាត្រីកម្រដែលអាចឡើងដើមកោងកាងបាន ដើរនៅលើដីបាន ហែលទឹកបាន ឡើងតាមជំរៀលភ្នំក៏បាន

នៅប្រទេសកម្ពុជាយើងមានធនធាន និងសម្បត្តិធម្មជាតិជាច្រើន  រហូតគេហៅថា ជាប្រទេសតូចតែសម្បូរ។ នៅក្នុងនោះមច្ឆជាតិ ទាំងក្នុងទឹកសាប និងទឹកប្រៃ មានច្រើនប្រភេទ ច្រើនពូជ និងច្រើនសណ្ឋានណាស់ ដែលពូជខ្លះជាប្រភេទពូជកម្រមិនមាននៅក្នុងប្រទេសដទៃ ថែមទាំងត្រីខ្លះសូម្បីតែនៅក្នុងប្រទេសកម្ពុជាមិនសូវជាមានច្រើនផងដែរ។

នៅក្នុងនោះ ត្រីសំពោច ត្រូវគេស្គាល់ថា ជាប្រភេទត្រីកម្រ និងប្រជាជនខ្មែរយើងមិនសូវជាបានស្គាល់ថែមទៀតផង។

119607509_125495105947415_8936749114568060221_n

យោងតាមរយៈគណនីហ្វេសប៊ុក កសិដ្ឋានចិញ្ចឹមក្ដាមថ្មធម្មជាតិ ទឹកថ្លា ព្រែកទាល់ បានឱ្យដឹងថា៖ « គេហៅថាត្រីសំពោច នៅតំបន់ខ្ញុំគេហៅចឹង គឺជាត្រីដែលអាចឡើងដើមកោងកាងបាន ដើរនៅលើដីបាន ហែលទឹកបាន ឡើងតាមជំរៀលភ្នំក៏បាន ខាងកសិដ្ធានខ្ញុំបានប្រមូលទិញពីអ្នកនេសាទ រាល់ថ្ងៃយកទៅប្រលែងនៅក្នុងព្រៃ »។

Screen Shot 2020 09 21 At 2.40.14 PM

គួរបន្ថែមផងដែរថា  ត្រីសពោចនេះ ត្រូវបានគេឱ្យដឹងថា វាមានជាភាសារអង់គ្លេសថា Mudskipper ជាត្រីភក់វាមិនឡើងដើមកោងកាងទេ លើកលែងតែដើមកោងកាងលិចទឹកសល់ចុងៗ វាក៍មិនអាចឡើងជំរាលភ្នំដែរ វារស់នៅតាមតំបន់ដែលមានទឹកជោរ នាច តាមឆ្នេរសមុទ្រប៉ុណ្ណោះទេ៕

119648573_125495122614080_2079437483124690603_n


អត្ថបទ៖ ក្នុងស្រុក

119250382_125495139280745_3760899839713044133_n

119120762_125495159280743_6591399265235257412_n

119123136_125495065947419_6846372151714429873_o

119607509_125495105947415_8936749114568060221_n

119209445_125495085947417_5780002127347630594_n

119447794_125494419280817_8083028584585729908_o