ស្រីៗយើងដែលឧស្សាហ៍មួរម៉ៅច្រើន និងរករឿងខុសទំនង ដែលមានអារម្មណ៍ថាខុស ចង់សុំទោសប្រុសម្នាក់ដែលអ្នកស្រលាញ់បែបនេះទេ?

#សុំទោសប្រុសម្នាក់

សុំទោសដែលតែងតែរករឿង​ ឈ្លោះ​ ខឹង​ ប្រចណ្ឌ​ និងប្រេីសម្តីឆ្គាំឆ្គងចំពោះបងច្រេីនដង...សុំទោសដែលដឹង​គ្រប់យ៉ាង តែហាមចរិត​ ប្រចណ្ឌ​ ហួងហែង​ យកតែចិត្តខ្លួនឯង​ និងខឹងខុសទំនងមិនបាន...ព្រោះអូនជាមនុស្សស្រី​ និងជាមនុស្សស្រីដែលស្រលាញ់បងខ្លាំង....

សុំទោសដែលតែងតែលួចអន់ចិត្ត​ ខឹង​ លួចយំច្រេីនដង​ ព្រោះតែចង់ឱ្យបងស្រលាញ់​ មានភាពផ្អែមល្ហែម មេីលថែ​ យកចិត្តទុកដាក់នឹងអូនដូចប្រុសដទៃ...តែភ្លេចគិតថា​ បងគឺបង​ គេគឺគេ​ ព្រោះបងជាមនុស្សប្រុសល្អ​ ហ្មត់ចត់​ ច្បាស់លាស់​ ចិត្តធ្ងន់​ តែសោះកក្រោះ​បន្តិច មិនចូលចិត្តរញ៉េរញ៉ៃស៊ាំញ៉ាំច្រេីនដូចប្រុសដទៃ...ទេីបអូនស្រលាញ់....

B1df82a3a3be5eace88a6169c60d4417

សុំទោសដែលរករឿងរំខានបងច្រេីនដង​ ទាមទារនេះ​ ទាមទារនោះ​ ទាំងដឹងថាបងលំបាក​ បងប្រឹងប្រែងណាស់ បងមានបញ្ហាច្រេីនណាស់ដែលខំលាក់ទុកម្នាក់ឯងមិនចង់ឱ្យអូនដឹង....តែបែរជាអូនមិនចេះយល់ចិត្ត​ មិនចេះនិយាយសម្តីល្អៗ​ ចេះតែរករឿង​ ចេះតែទាមទារមិនឈប់....


សុំទោសណា...មនុស្សប្រុសដ៏សែនល្អរបស់អូនតែម្នាក់...មិនថាអូនខឹង​ អូនអន់ចិត្ត​ ឬបងធ្លាប់សាងកំហុសបែបណាចំពោះអូន...បងគឺជាបុរសល្អបំផុតក្នុងជីវិតអូន​ មានតួនាទីជាគូស្នេហ៍​ ជាមិត្តភក្តិ​ ជាបងប្រុស​ និងជាទីប្រឹក្សា​ម្នាក់ផងដែលអូនមានតែ១ក្នុង១ជីវិត.....

5e1951e4bc23a73ebd4e223256066668

អរគុណដែលបានចូលមកក្នុងជីវិតអូន....អរគុណដែលធ្វេីឱ្យអូនមានក្តីសុខ...អរគុណដែលចូលមកស្រោចស្រង់អូន....អរគុណដែលតែងតែជួយឈឺឆ្អាល​ ហុចដៃផ្តល់ជំនួយដល់អូនគ្រប់ពេលដែលត្រូវការទោះបងមានរឿងលំបាកយ៉ាងណាក្តី.....អរគុណដែលព្រមអត់ទ្រាំ​ ព្រមលេីកលែង​ និងព្រមអភ័យទោះជាមានរឿងអ្វី......ហេីយក៏សុំទោសរឿងគ្រប់យ៉ាងកន្លងមកដែលខុសឆ្គង...អូននឹងព្យាយាមកែ​ និងធ្វេីខ្លួនឱ្យពូកែ​ រឹងមាំ​ ចិត្តធ្ងន់ឱ្យស័ក្តសមនឹងបង.......ស្រលាញ់ពេញបេះដូង....ណ៕

អត្ថបទដោយ#បេះដូងនារី

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06