អីយ៉ាស់! ភ្ជុំបិណ្ឌឆ្នាំនេះផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងគេ ហើយសុទ្ធតែជាបទប្រពៃណីពិរោះៗតែម្តង(មានវីឌីអូ)
រដូវការបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សង្កេតឃើញថាផលិតកម្មថោន ចេញបទចម្រៀងច្រើនជាងផលិតកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ គ្រប់បទចម្រៀងរបស់ផលិតកម្មថោនបានផលិតឡើងមកនិមួយៗ សុទ្ធតែជាបទចម្រៀងពិរោះៗហើយបង្កប់ទៅដោយអត្ថន័យអប់រំច្រើនទៀតផង។ រីឯចង្វាក់វិញ គឺថាប្រពៃណីចំប្រពៃណី ញាក់ចំញាក់...ដូចជាបទ៖
- ក្រមុំរើសខ្យង (ពេជ្រ ថាណា)
- សុំមួយញឹបមក..!(នាយ ពាក់ មី)
- កុំចាំផ្លូវពុក (ម៉ៅ ហាជី)
- ចៅនឹកយាយតា (បាន មុន្នីល័ក្ខ)
- ឃើញអន្សមននឹកកូន (ចេន សាយចៃ)
- បងជិះទូកត្នោត (ណារិន ft អេននី)
- មួយឆ្នាំភ្ជុំម្តង (អ្នកនាង កាតុ)
- បងចាំយួរស្រាក់ (សុគន្ធ ថេរ៉ាយុ ft រ៉ាប៊ី)
- ឱ!ផ្កាម៉ោងដប់ (ដា សុម៉ាវត្តី)
- ស្រលាញ់ប្រុសសៀតខ្លុយ (សុវត្តិឌី ធារិកា)