សង្គមមួយនេះ! រឿងផ្ទាល់ខ្លួន រឿងសម្ងាត់ Private កុំចេះតែទុកចិត្ត​ដើរនិយាយប្រាប់គេច្រើនពេក

#រក្សារឿងPrivate

កាន់តែធំ​ កាន់តែដឹងក្តីឡេីង​ ទេីបខ្ញុំដឹងថា​ នៅក្នុងសង្គមមួយនេះ​ និយាយកាន់តែតិចគឺកាន់តែល្អ​ រឿងផ្ទាល់ខ្លួនកាន់តែលាក់ជិតគឺកាន់តែប្រសេីរជាងការដេីរនិយាយឱ្យអ្នកផ្សេងដឹង!

ដឹងទ...ខ្ញុំធ្លាប់ជាមនុស្សស្មោះត្រង់​ និងមានភាពជឿជាក់ខ្លាំងចំពោះមនុស្សដែលនៅក្បែរខ្ញុំ​ ហេីយខ្ញុំតែងតែបេីកចិត្ត​និយាយប្រាប់ពីរឿងក្នុងចិត្តរបស់ខ្ញុំប្រាប់ពួកគេ​ ដោយសារតែភាពជឿជាក់​ និងយល់ថាគេជាមនុស្សដែលអាចយល់ចិត្ត​ ធ្វេីឱ្យខ្ញុំអាចបន្ធូរភាពតានតឹង​នូវបញ្ហានៅក្នុងជីវិតបាន....

5097604e40ba3b3b203217a2559d9d40

តែ​.....ក្រោយមក​ ទេីបខ្ញុំដឹងថា​ ពួកគេក្បត់ខ្ញុំ​ ពួកគេជាមនុស្សល្អតែពីមុខ​ និយាយអាក្រក់ពីក្រោយខ្នង​ ពួកគេចាក់ខ្ញុំមួយដាវយ៉ាងសាហាវ​ គេយកចំណុចខ្សោយរបស់ខ្ញុំមកជាន់ខ្ញុំរាបនឹងដីយ៉ាងព្រៃផ្សៃ...ពេលនោះហេីយដែលខ្ញុំអស់ជំនឿចិត្តនឹងមនុស្សជុំវិញ​ខ្លួនខ្ញុំ ហេីយខ្ញុំចាប់ផ្តេីមដេីរចេញពីមនុស្សក្នុងសង្គមដ៏គួរឱ្យខ្លាចមួយនេះ​ ដោយប្រេីជីវិតរស់នៅជាមួយខ្លួនឯង​ និងមានភាពជឿជាក់តែលេីខ្លួនឯងម្នាក់គត់...


119182513_722600744960062_6111104310601106257_n

តែអតីតកាលនៅតែជាអតីតកាល​ ខ្ញុំមិនសោកស្តាយនឹងរឿងកន្លងផុតទេ​ ខ្ញុំមានតែអរគុណដែលពួកគេបានបញ្ចេញចរិតហ្ស៊ីនរបស់ពួកគេឱ្យខ្ញុំបានដឹង​ បានស្គាល់ពីសន្តានពិលពុលពិតប្រាកដរហូតខ្ញុំអាចដេីរចេញបានពីមនុស្សអស់ទាំងអស់នេះ....ហេីយខ្ញុំក៏អរគុណមនុស្សល្អៗដែលនៅតែនៅក្បែរ​ លេីកទឹកចិត្ត​ និងនៅជាមួយខ្ញុំរហូតមកដល់ពេលនេះដែរ!

កុំស្តាយមនុស្សអាក្រក់ៗដែលចាកចេញ​ គួរអរគុណពួកគេដែលធ្វេីឱ្យយេីងនៅសល់តែមនុស្សល្អៗនៅក្នុងជីវិត!

អត្ថបទ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

Bbb34052e2aeadb5224718f58cffc144

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06