តារាចម្រៀងសម្លេងក្រអួនកំពុងអង្រួនបេះដូងយុវវ័យក្នុងពេលបច្ចុប្បន្នលោក ដា ភ្លេង ក្រុម Ice Band ក្នុងផលិតកម្មថោន បានធ្វើការPost នូវរូបភាពបីសន្លឹកភ្ជាប់មកជាមួយនិង Caption យ៉ាងចាប់អារម្មណ៍ខ្លាំងនៅលើទំព័រ Facebook។
ដោយលោកបានបង្ហោះថា៖
បទនេះ មានចំណងជើងថា #មិនយល់ បើសិនជាប្អូន យកទៅCover មិនដាក់ Credit អោយបងកហីទៅចោះ តែកកុំ ដូរចំណងជើងដែរMeaz DimoZz បងស្នើរសុំអោយប្អូន ដាក់ចំណងជើងដើមមកវិញព្រោះអ្នកផ្សេងគេCoverតែគេអត់ដូរចំណងជើងដូចប្អូនទេ អរគុណទុកជាមុន។
បញ្ជាក់ផងដែរថា លោក ដា ភ្លេង គឺជាតារាចម្រៀង និង ជាអ្នកនិពន្ធទំនុកភ្លេង ដែលមានឈ្មោះបោះសម្លេងមួយរូបក្នុងប្រទេសកម្ពុជា បានធ្វើការស្នើសុំចិត្តដល់អ្នកដែលច្រៀងCoverបទចម្រៀងទាំងឡាយ មិនថាជាCover បទរបស់លោក ឬ ក៏បទរបស់តារាចម្រៀងរូបណានោះទេ លោកសុំត្រឹមតែទុកcredit ចំណងជើងបទចម្រៀងម្ចាស់ដើមតែប៉ុណ្ណោះ។
តារាចម្រៀង និង ជាអ្នកនិពន្ធទំនុកភ្លេងដ៏មានប្រជាប្រិយភាពរូបនេះ ត្រូវបានគេស្គាល់លោកយ៉ាងច្រើនថាជាតារាចម្រៀងតាមរយៈបទដែលលោកច្រៀង ដូចជាបទ៖
- នឹកនា
- អារម្មណ៍សល់
- OKតែមាត់
- មិនយល់
- ខួបអាពាហ៍ពិពាហ៍
រួមជាមួយបទដែលកំពុងតែពេញនិយមក្នុងពេលបច្ចុប្បន្ននេះគឺបទ ស្រលាញ់គេអស់ពេក
ចង់ដឹងថាបទនេះមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖