លទ្ធផលបណ្តោយទុកមនុស្សស្រីចោលពេលមានជម្លោះ! បន្សល់ត្រឹមស្បែកជើង និងបាច់ផ្កាលើស្ពាន

កាលពីម៉ោងប្រមាណជា៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ មានរឿងមួយដ៏ភ្ញាក់ផ្អើលបានកើតឡើងព្រោះតែមាននារីម្នាក់ មិនដឹងមានវិបត្តិអ្វី សម្រេចចិត្តលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ បន្សល់ទុកផ្កា១បាច់ និងស្បែកជើង១គូ ដែលហេតុការណ៍នេះស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

118985588_3950684648293337_7242110237300351622_o

តាមប្រភពព័ត៌មានច្បាស់ការបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់។

ក្រោយឡានចេញទៅ នារីម្នាក់នេះក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង។

ភ្លាមៗនោះអ្នកដែលបាននៅក្នុងហេតុការណ៍នេះក៏បានទៅរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។ ដោយពេលសមត្ថកិច្ចរងចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ។


119047416_3950684254960043_3719243510008489004_o

119099858_3950684521626683_6937587789089842033_o

ចំពោះមូលហេតុនៃការធ្វើអត្តឃាតខ្លួនឯងនេះ មិនទាន់មានប្រភពផ្លូវការណាបញ្ជាក់នៅឡើយទេ  តែជំហានដំបូងគេសន្និដ្ឋានថាអាចបណ្តាលមកពីវិបត្តិស្នេហា ដោយមានជម្លោះជាមួយគូស្នេហ៍តែម្តង  យោងតាមរយៈហេតុការណ៍ចុះលើលើឡានរបស់នារីរងគ្រោះមុនពេលលោតចុះពីលើស្ពាននោះតែម្តង។

សារព័ត៌មានក្នុងស្រុក  សូមចូលរួមរំលែកទុក្ខដល់ប្អូនស្រីរងគ្រោះផង តែ ការស្លាប់វាមិនមែនជាជម្រេីសល្អទេ...ខ្ញុំដឹងថារឿងខ្លះមិនប៉ះលេីខ្លួនឯងពិតជាមិនដឹងថាឈឺប៉ុនណាទេ​ តែការស្លាប់មិនអាចវិលល្ងាចបានទេ​ អ្នកអាចនឹងឱ្យបុរសនោះសោកស្តាយមួយរយៈពេលខ្លី​ តែគ្រួសាររបស់អ្នកឈឺផ្សារទុក្ខសោកមួយជីវិតនឹងការចាកចេញរបស់អ្នក...នារីៗទាំងឡាយអេីយរឹងមាំឡេីង​ ធ្វេីខ្លួនឯងឱ្យប្រសេីរឡេីងយកការឈឺចាប់ពង្រឹងខ្លួនឯង​ ធ្វេីឱ្យជីវិតខ្លួនឯងប្រសេីរឡេីង​ និងជោគជ័យដោយមិនបាច់មានវត្តមានគេ​ នោះអ្នកនឹងឈ្នះ​ ឈ្នះខ្លួនឯង​ ហេីយក៏ឈ្នះម្នាក់នោះពិតប្រាកដដែរ...ការដែលស្លាប់គឺជាការចាញ់ចាញ់ដោយយកជីវិតដ៏មានតម្លៃខ្លួនឯងទៅប្តូរព្រោះតែស្នេហានោះឡើយ! ចូរស្រលាញ់ខ្លួនឯងឡេីង​ ជីវិតអ្នកមានតម្លៃណាស់៕

118984819_721086521778151_8076756846081478175_o