ជ្រើសរើសព្រះនាងដែលអ្នកស្រឡាញ់​​​​បំផុត ដើម្បីដឹងថា​តើអ្នកជាមនុស្សបែបណា​នៅក្នុងភ្នែកសង្សាររបស់អ្នក

សព្វថ្ងៃនេះមនុស្សភាគច្រើនហាក់ដូចជាស្គាល់អ្នកដទៃច្រើនជាងពួកគេស្គាល់ខ្លួនឯងទៅទៀត។ ការធ្វើតេស្តិ៍ចិត្តសាស្ត្រគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការសិក្សាអំពីខ្លួនឯង។ ការយល់ដឹង និងបុគ្គលិកលក្ខណៈរបស់ខ្លួនឯងនឹងមិនត្រឹមតែជួយឱ្យមានទំនុកចិត្តលើខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងដាស់តឿនយើងពីស្ថានភាពដែលអាចងាយរងគ្រោះផងដែរ។

ផ្អែកលើការសិក្សាអំពីភាសារាងកាយរបស់គេហទំព័រ Brigthside បានរៀបចំការធ្វើតេស្តដើម្បីជួយអ្នកក្នុងការកំណត់អត្តសញ្ញាណបុគ្គលិកលក្ខណៈ។ គ្រាន់តែជ្រើសរើសព្រះនាងមួយអង្គនៅក្នុងរូបភាពដែលអ្នកគិតថាជាព្រះនាងស្ថិតក្នុងបេះដូងរបស់អ្នក នឹងបង្ហាញថាអ្នកជាមនុស្សបែបណាក្នុងក្រសែភ្នែកសង្សាររបស់អ្នក ហើយអ្នកក៏ប្រហែលជាមិនទាន់បានដឹងអំពីខ្លួនឯងទៀតផង។

Cinderella

Cinderella

ក្នុងក្រសែភ្នែកសង្សាររបស់អ្នក អ្នកហាក់ដូចជាជាមនុស្សប្លែកៗ​ ព្រោះអ្នកចូលចិត្តធ្វើអ្វីដែលចម្លែកៗ ច្នៃប្រតិដ្ឋ​ ចំណុចនេះហើយ​ដែលធ្វើឱ្យគេចាប់អារម្មណ៍លើអ្នក។​ ម្យ៉ាងវិញទៀត អ្នកក៏ជាមនុស្សស្លូតបូត រួសរាយរាក់ទាក់ អ្នកណាបាននៅក្បែរអ្នក គឺមានតែភាពរីករាយសប្បាយចិត្ត តែពេលដែលនៅម្នាក់ឯង អ្នកស្ងប់ស្ងាត់ណាស់ ជាពិសេសពេលមានបញ្ហា​ មិនចូលចិត្តប្រាប់អ្នកណាឡើយ សុខចិត្តសម្ងំកើតទុក្ខតែម្នាក់ឯង។​

តែទោះជាយ៉ាងណា​ អ្នកក៏មានបុគ្គលិក្ខណ:​ និងរូបសម្រស់ទាក់ទាញផងដែរ​ លើសពីនេះ អ្នកក៏ជាមនុស្សដែលសម្បូរញាតិមិត្ត​ មិនថាជិត​ ឬឆ្ងាយនោះឡើយ។ តែក្នុងចិត្តអតីតសង្សារអ្នក ហាក់មានភាពអៀនខ្មាស មិនហ៊ាននឹងចូលមកក្បែរអ្នកទៀតទេ។

Belle

Belle

សង្សាររបស់អ្នកមើលមកអ្នកជាមនុស្សដែលមានហិច្ឆតាមខ្ពស់ណាស់ ហើយក៏មានសម្ពាធ ស្ត្រេសខ្លាំងណាស់ដែរ។ យ៉ាងណាមិញ ទោះបីជាអ្នកមានមហិច្ឆតាខ្ពស់យ៉ាងណាក៏ដោយ តែបើអ្នកមិនមានការលើកទឹកចិត្តខ្លួនឯងទេ អ្នកក៏ពិបាកនឹងសម្រេចគោលបំណងណាស់។

តែអ្នកក៏ជាមនុស្សដែលមានរូបសម្រស់ស្រស់ស្អាត មានកម្លាំង​ និងមានទេពកោសល្យច្រើនក្នុងខ្លួន។ អ្នកក៏ជាមនុស្សដែលមានគេស្រឡាញ់រាប់អានច្រើនដែរ។​ តែយ៉ាងណា អ្នកក៏ជាមនុស្សដែលចូលចិត្តដាក់ខ្លួនខ្លាំងពេក ដូច្នេះហើយ​ជាហេតុដែលធ្វើឱ្យអ្នកបាត់បង់តម្លៃមួយចំនួននៅក្នុងក្រសែភ្នែកអ្នកដទៃ។


Jasmine

Jasmine

​អ្នកជាមនុស្សតឹងរឹង​ និងសុភាពរាបសា​ ហាក់ផ្ទុយគ្នាស្រឡះ។​ លើសពីនេះ អ្នកក៏ជាមនុស្សរួសរាយរាក់ទាក់ រហ័សរហួន ចេះអត់ធ្មត់តស៊ូ​ ប៉ុន្តែក៏រឹងរូសណាស់ដែរដែលជាហេតុធ្វើឱ្យអ្នកជុំវិញខ្លួន​ តែងតែអន់ចិត្តនឹងអ្នក។ យ៉ាងណាមិញ អ្នកគួរតែចេះទន់ភ្លន់ សម្រួលឥរិយាបថឱ្យបានល្អ ដើម្បីសម្របខ្លួនជាមួយអ្នកជុំវិញ។​

តែទោះជាយ៉ាងនេះក្ដី​ នៅក្នុងភ្នែកអតីតសង្សារអ្នក ក៏តែងតែគិតផងដែរថា ប្រសិនបើអ្នកចេះសម្របខ្លួន ហើយចេះសហការណ៍ និងស្ដាប់មតិយោបល់អ្នកដទៃខ្លះ អ្នកនឹងរឹតតែគួរឱ្យស្រឡាញ់។​ បើនិយាយពីរូបរាងរូបសម្រស់របស់អ្នកវិញ អតីតសង្សាររបស់អ្នក​ គេពិតជាឱ្យតម្លៃអ្នកណាស់។​ យ៉ាងណាមិញ រូបសម្រស់របស់អ្នក ពិតជាទំនុកចិត្ត ហើយក៏ជាមន្តស្នេហ៍ដ៏អស្ចារ្យសម្រាប់អ្នកហើយ។

Aurora

Aurora

អ្នកជាមនុស្សតឹងតែង​ព្រោះតែអ្នករឹងមាំពេក​ ហើយក៏ជាមនុស្សដែលចេះគ្រប់គ្រងខ្លួនឯងដែរ។​ អ្នកក៏ជាមនុស្សដែលចេះដឹងក្នុងការបង្ហាញការគោរពដល់អ្នកជុំវិញ​ តែអ្នកមិនចូលចិត្តពឹងផ្អែកលើអ្នកដទៃទេ​ ជាពិសេសគឺក្នុងរឿងហិរញ្ញវត្ថុ។ អ្នកជាមនុស្សតឹងតែងតណាស់​ មិនចូលចិត្តបង្ហាញអារម្មណ៍រំភើបចេញមកក្រោឡើយ។​ លើសពីនេះ​ អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់​ ចូលចិត្តរស់នៅជ្រុងដ៏ស្ងប់ស្ងាត់តែម្នាក់ឯង ព្រោះអ្នកចូលចិត្តប្រើប្រាស់។​

តែយ៉ាងណាមិញ​ អតីតដៃគូរបស់អ្នក ពិតជាពេញចិត្តនឹងអ្នកខ្លាំង ជាពិសេសគឺ ស្ថិតលើភាពសាមញ្ញ​ មិនចេះតុបតែងខ្លួន បែបហាយសូ ដេញតាមគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកចាស់របស់អ្នក គេនៅតែមានអារម្មណ៍ល្អចំពោះអ្នកជានិច្ច៕

ប្រែសម្រួល៖ ក្នុងស្រុក