តេស្តរីករាយ៖ នេះគឺជាអ្វីដែលក្រយៅម្រាមដៃរបស់អ្នក បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកថាមនុស្សបែបណា!

លំនាំក្រយៅដៃទី១

E7cb171f 4193 4967 9aa1 23afdf1248fe

ប្រសិនបើក្រយៅម្រាមដៃរបស់អ្នកស្ថិតនៅក្នុងលំនាំនេះ អ្នកគឺជាមនុស្សមានភាពស្វាហាប់ និងមានទំនុកចិត្ត។ ទំនុកចិត្តរបស់អ្នកនឹងបញ្ចេញឱ្យឃើញនៅក្នុងរាល់សកម្មភាពរបស់អ្នក។ អ្នកជឿជាក់លើខ្លួនឯង ហើយមិនស្វែងរកយោបល់របស់អ្នកដទៃ។ គំនិតរបស់អ្នកសមហេតុផល និងជាអ្នករៀបចំផែនការមួយដែលអាចនឹងមានការលំបាកក្នុងការផ្លាស់ប្តូរជាមួយនឹងបរិយាកាស។ អ្នកជាមិត្តស្មោះត្រង់ម្នាក់ដែលមិនដែលបោះបង់ចោលមិត្តភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ ទោះយ៉ាងណាក៏ដោយអ្នកមិនមានបញ្ហាក្នុងការប្រើប្រាស់បណ្តាញរបស់អ្នកដើម្បីស្វែងរកឱកាសទាក់ទាញជាងនេះទេ។ ចាប់តាំងពីអ្នកបានកំណត់ផ្លូវរួចមក មនុស្សអាចគិតថាអ្នកជាអ្នកមានភាពលេចធ្លោរ និងអន់ចិត្តប៉ុន្តែអ្វីទាំងនោះមិនសំខាន់នោះទេ។ អ្នកដឹងពីអ្វីដែលអ្នកចង់បានហើយធ្វើតាមជាមួយអ្វីទាំងអស់ដែលអ្នកមាន។

លំនាំក្រយៅដៃទី២

F5775474 Fa65 476c 8d95 3899ded9befb

ប្រសិនបើស្នាមក្រយៅម្រាមដៃរបស់អ្នកស្ថិតក្នុងលំនាំនេះ អ្នកទំនងជាមនុស្សស្ងប់ស្ងាត់ និងសន្តិភាព។ អ្នកឃើញភាពល្អរបស់មនុស្សនិងស្ថានភាព។ អ្នកក៏ទំនងជាមនុស្សដែលមានបេះដូងបើកចំហនិងចិត្តទូលាយ។ នៅពេលដែលមនុស្សមានបញ្ហា អ្នកប្រហែលជាអ្នកដំបូងដែលជួយដល់ពួកគេ ហើយអ្នកតែងតែស្តាប់បញ្ហារបស់អ្នកដទៃ។ និយាយត្រង់ ហើយឧស្សាហ៍ព្យាយាមអ្នកមិនចូលចិត្តលេងល្បែង។ អ្នករំពឹងថាអ្នកដទៃក៏និយាយត្រង់ដែរប៉ុន្តែវាកម្រកើតមានណាស់។ អ្នកមានគំនិតច្នៃប្រឌិតហើយមិនចូលចិត្តធ្វើអ្វីដែលធុញទ្រាន់។ ប្រសិនបើអ្នកកំពុងធ្វើអ្វីមួយដែលធុញទ្រាន់វាគឺដោយសារតែអ្នកមានការស្រមើលស្រមៃផ្សេងទៀតដែលអ្នកធ្វើនៅពេលទំនេរ។

លំនាំក្រយៅដៃទី៣


0025cb6c A866 4bc5 Aa50 28cdda6b06ef

ប្រសិនបើអ្នកមានស្នាមក្រយៅម្រាមដៃប្រភេទទី ៣ អ្នកគឺជាមនុស្សម្នាក់ដែលត្រូវបានគេទទួលស្គាល់ដោយផ្ទាល់។ អ្នកមិនចំណាយពេលអត់ប្រយោជន៍ជាមួយនឹងមនុស្សល្ងីល្ងើ និងមិនបើកចំហអំពីវាទេប៉ុន្តែអ្នកមិនគុំគួន។ អ្នកប្រហែលជាក្លាយជាមនុស្សអាថ៌កំបាំងព្រោះអ្នកមិនចូលចិត្តបង្ហាញគំនិតនិងអារម្មណ៍ខាងក្នុងរបស់អ្នកដោយងាយទេ។ អ្នកក៏ជាមនុស្សម្នាក់ដែលសង្ស័យអ្នកដែលនៅជុំវិញអ្នកផងដែរ។ អ្នកមានក្តីសុបិន និងមានមហិច្ឆិតាខ្ពស់សម្រាប់ខ្លួនអ្នក និងខិតខំដើម្បីភាពឥតខ្ចោះ។ អ្នកអាចមិនពេញចិត្តចំពោះការងារខ្លះជាញឹកញាប់ដោយសារភាគច្រើនអ្នកមានហេតុផលផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមានក្រយៅដៃលំនាំនេះទាំងសងខាងអ្នកប្រហែលជាមនុស្សម្នាក់ដែលពូកែគិត។ អ្នកចូលចិត្តស្វែងរកអ្វីដែលស្មុគស្មាញដើម្បីដោះស្រាយ ហើយក៏អ្នកចូលចិត្តបង្កើតរចនាសម្ព័ន្ធ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ ​Womenworking