មនុស្សស្រី! បើអ្នកធ្វើទង្វើទាំងនេះ នោះជីវិតអ្នកនឹងមានតែបញ្ហា មិនមានរឿងសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍នោះឡើយ

មនុស្សស្រីត្រូវចាំ ប្រសិនបើអ្នកធ្វើខ្លួនបែបនេះ អ្នកនៅតែប្រកាន់នូវគំនិត និងចរិតនេះ នោះជីវិតរបស់អ្នកនឹងមិនមានសេចក្ដីសុខ សុភមង្គល ហើយជីវិតអាពាហ៍ពិពាហ៍របស់អ្នក នឹងមានតែបញ្ហា ហើយអ្នកនឹងមិនមានសិទ្ធិសូម្បីតែនិយាយ បញ្ចេញសំឡេង បញ្ចេញមតិយោបល់នៅក្នុងជីវិតគ្រួសារ។

១. បោះបង់អាជីពសម្រាប់គ្រួសារ

0a835c6f691afe8aa4738ed2b4959a04

 

ស្ត្រីគួរយកចិត្តទុកដាក់លើអាជីពរបស់ខ្លួនឯងខ្លាំង តែទោះជាយ៉ាងណា ក៏អ្នកមិនគួរធ្វេសប្រហែសក្នុងការចិញ្ចឹមបីបាច់គ្រួសារនោះដែរ ប៉ុន្តែអ្នកក៏មិនត្រូវបោះបង់អាជីព ការងារ ព្រោះតែចង់ចំណាយពេលទាំងស្រុង ដើម្បីមើលថែក្រុមគ្រួសារនោះឡើយ។ នៅពេលដែលអ្នកមានការងារធ្វើស្ត្រីមិនត្រឹមតែជួយខ្លួនឯងឱ្យសប្បាយរីករាយ និងមានទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យអ្នកមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់នៅក្នុងក្រុមគ្រួសាររបស់អ្នកដែរ។

ភរិយាដែលចេះរកលុយ តែងតែអភិវឌ្ឍខ្លួននាង មិនអាចឱ្យស្វាមី ឬដៃគូមើលងាយនាងបានឡើយ។ ទន្ទឹមនឹងនេះដែរ ប្រភេទនារីដែលបោះបង់អាជីព និងពឹងផ្អែកលើប្តីទាំងស្រុង គឺរឹតតែមិនអាចសប្បាយចិត្តបានទេ។ ស្ត្រីពេញមួយថ្ងៃ គ្រាន់តែនៅផ្ទះដើម្បីមើលថែទាំកូន និងសម្អាត រៀបចំទុកដាក់ផ្ទះសម្បែង ហើយយូរ ៗ ទៅការគិតរបស់ពួកគេនឹងរួមតូច ហើយអាចប្រឈមនឹងការមើលងាយពីប្ដីថែមទៀតផង។

២. ស្ត្រីបានលាឈប់ពីការងារ

6668c326f836af7cb4330d7421066ddc


សញ្ញារបស់ស្ត្រីដែលលាលែងពីការងារនោះគឺថានាងមិនមានការតស៊ូទេ តែងតែធ្វើតាមឆន្ទៈរបស់ស្វាមីនាង។ វាជាការល្អដែលត្រូវឱនលំទោនចំពោះស្វាមី ប៉ុន្តែវាជាចំណុចចាប់ផ្ដើម ដែលធ្វើឱ្យប្ដីរបស់អ្នកកាន់តែគាបសង្កត់អ្នកទៅវិញ។

ស្ត្រីកាន់តែឈឺចាប់ វានឹងធ្វើឱ្យនាងឈឺចាប់ថែមទៀត នៅក្នុងអាពាហ៍ពិពាហ៍។ ពួកគេគ្មានយោបល់ គ្មានសំឡេង និងមិនអាចការពារខ្លួនបានឡើយ។ ប្រសិនបើពួកគេត្រូវបានប្ដីក្បត់នោះ អ្នកក៏នឹងមិនមានសិទ្ធិនិយាយអ្វី ឬរករឿងអ្វីទាំងអស់។

៣. ស្ត្រីក៏យកចិត្តទុកដាក់ចំពោះភ្នែកពិភពលោកដែរ

51e32b58ef1dc0d889a2483e42f966bc

មាននារីប្រភេទមួយដែលតែងតែទទួលរងពីមនុស្សចម្លែក ពីព្រោះពួកគេយកចិត្តទុកដាក់ខ្លាំងពេកចំពោះភ្នែករបស់អ្នកដែលនៅជុំវិញពួកគេ។ ពួកគេខ្លាចការរិះគន់ ខ្លាចការនិយាយ និងខ្លាចធ្វើឱ្យអ្នកដទៃពិបាកចិត្ត។ មនុស្សស្រីប្រភេទនេះ តែងតែបង្ខំខ្លួនឯងឱ្យល្អឥតខ្ចោះនៅក្នុងក្រសែភ្នែកអ្នកដទៃ ពួកគេបាត់បង់ខ្លួនឯងបន្តិចម្តង ៗ ។

ជំនួសឱ្យការចង់ក្លាយជានារីដែលពួកគេចង់ធ្វើ ពួកគេចង់ក្លាយជាមនុស្សដែលពួកគេចង់បាន។ ស្ត្រីដែលផ្ដោតខ្លាំងចំពោះក្រសែភ្នែកអ្នកដទៃពេក ជីវិតមិនអាចមានសេរីភាព មិនមានក្ដីសុខ មិនអាចសប្បាយចិត្តឡើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)