ជ្រើសរើសរូបបន្ទប់មួយ ដើម្បីដឹងថា តើអ្វីជាសេចក្ដីសុខនៅក្នុងចិត្តរបស់អ្នក?

ជ្រើសរើសរូបបន្ទប់មួយដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា តើអ្វីដែលជាសេចក្ដីសុខរបស់អ្នក?

Screen Shot 2020 09 09 At 3.42.13 PM

A. អ្នកកំពុងធ្វើពុតជាមនុស្សបះបោរ និងត្រជាក់ ប៉ុន្តែតាមពិតអ្នកគ្រាន់តែជាមនុស្សសាមញ្ញដែលមានទិដ្ឋភាពផុយស្រួយ និងទន់ខ្សោយដូចអ្នកដទៃអ៊ីចឹង។ អ្នកតែងតែព្យាយាមធ្វើឥរិយាបទប្លែកៗ ចូលចិត្តឈរចេញពីហ្វូងមនុស្ស។ អ្នកមិនចង់ធ្វើឱ្យមានភាពស្រពិចស្រពិលទេ ដូច្នេះច្រើនតែធ្វើឱ្យប្លែកហើយមានសេចក្តីថ្លែងការណ៍ និងសកម្មភាពដែលផ្ទុយពីមនុស្សភាគច្រើន។ មនុស្សជាច្រើនយល់ថាអ្នកពិតជាប្លែកមែនទែន ប៉ុន្តែពួកគេមិនកោតសរសើរ ឬកោតសរសើរចំពោះភាពខុសគ្នានោះទេ។

Screen Shot 2020 09 09 At 3.42.18 PM

B. អ្នកចូលចិត្តចូលចិត្តរស់នៅក្នុងភាពស្ងាត់ស្ងៀមនៅក្នុងពិភពផ្ទាល់ខ្លួនរបស់អ្នក។ នៅក្នុងគំនិតរបស់អ្នក អ្នកចូលចិត្តដាក់ខ្លួននៅក្នុងកន្លែងស្រមើស្រមៃ ចូលចិត្តនៅជាមួយធម្មជាតិ ជាមួយភ្នំជាជាងទីក្រុងដែលមានសភាពអ៊ូអរ។ នៅម្នាក់ឯងអ្នកមានអារម្មណ៍សុខស្រួលខាងផ្លូវចិត្ត និងស្វាហាប់ជាងមុន។ ការស្ថិតនៅក្នុងហ្វូងមនុស្សមានអារម្មណ៍ថាមានសម្ពាធ ភ័យខ្លាច និងខ្ជះខ្ជាយថាមពលរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកគួរតែព្យាយាមធ្វើឱ្យមានភាពសុខដុមរមនាជាមួយមនុស្សជុំវិញខ្លួនខ្លះ ទោះបីជាអ្នកមិនមានអារម្មណ៍ថាជាខ្លួនឯងក៏ដោយ។


Screen Shot 2020 09 09 At 3.42.22 PM

C. អ្នកជាមនុស្សសកម្ម មានគំនិតឡូជីខល ចេះប្រុងប្រយ័ត្ន និងការពារខ្លួនពីមនុស្សធម្មតា។ ទោះយ៉ាងណាក៏ដោយ អ្នកគឺជាអ្នកនិយមសម្ភារនិយម ហើយក៏មានល្បិចជាច្រើនផងដែរ។ អ្នកអាចប្រើល្បិចដើម្បីកិត្តិនាម និងប្រាក់របស់អ្នក។ លើសពីនេះទៀត អ្នកច្រើនតែមានគំនិតសមហេតុផល ធ្វើអ្វីៗគ្រប់យ៉ាងដោយមានគោលដៅ និងអត្ថប្រយោជន៍របស់អ្នក។ វាងាយស្រួលក្នុងការធ្វើឱ្យមនុស្សយល់ច្រឡំ និងសង្ស័យពីបំណងរបស់អ្នក ទោះបីជាអ្នកមិនចង់ធ្វើអាក្រក់លើនរណាក៏ដោយ។

Screen Shot 2020 09 09 At 3.42.27 PM

D. អ្នកជាប្រភេទមនុស្សដែលមានមន្តស្នេហ៍ ពូកែខាងទំនាក់ទំនង និងទាក់ទាញអ្នកដទៃ។ អ្នកមានភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ និងមានស្ថេរភាពខាងផ្លូវចិត្ត។ អ្នកនាំមកនូវសោភ័ណភាពឆើតឆាយ និងមានភាពចាស់ទុំមិនថាគ្រាន់តែស្នាមញញឹម ឬកាយវិការតូចមួយ គឺគ្រប់គ្រាន់ដើម្បីទាក់ទាញមនុស្ស។ ទោះជាយ៉ាងណាក៏ ដោយលាក់ខ្លួនជ្រៅនៅខាងក្នុងអ្នក គឺជាក្មេងដែលចង់ស្វែងយល់ ចង់ដឹងចង់ឃើញ និងចូលចិត្តហោះហើរ ហើយលេងសើចច្រើន។ អ្នកត្រូវតែចៀសវាងពីបុគ្គលិកលក្ខណៈពិតរបស់អ្នក ព្រោះអ្នករក្សារូបភាពខាងក្រៅឱ្យបានល្អ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)