បានទៅលេងឬនៅ? ប្រាសាទបុរាណខ្មែរ ព័ទ្ធជុំវិញសុទ្ធតែដើមប្ញស្សី មើលទៅស្រស់ស្អាតប្លែកនឹកស្មានមិនដល់

ពិតជាគួឱ្យភ្ញាក់ផ្អើលណាស់​ ថ្មីៗនេះប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយឫស្សី ខុសប្លែកពីប្រាសាទដទៃត្រូវបានគេរកឃើញ និងល្បីពេញបណ្តាញសង្គម មិននឹកស្មានថាប្រទេសកម្ពុជាមានប្រាសាទដែលមានទស្សនីយភាពធម្មជាតិប្លែកស្រស់ស្អាតបែបនេះសោះ។

116243524_3562704240429598_3308171807365103952_o

117237277_3272128332842556_4628556703768399646_o

ប្រាសាទដែលមានលក្ខណៈបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះមួយនេះ ត្រូវគេស្គាល់ថាមានឈ្មោះថា ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ។ ប្រាសាទនេះជាប្រាសាទស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានលក្ខណៈខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើតូធំ តែប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឱ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។

117444820_3272128059509250_6737120634223477285_o

115956254_3562706143762741_8856266795076506152_o

តែគួរឱ្យយសោកស្ដាយ ដែលប្រាសាទនេះមិនសូវមានទេសចរទៅលេងដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ។ តែប្រាសាទនេះពិតជាប្លែក និងស្រស់ស្អាតណាស់សម្រាប់អ្នកដែលចង់ថតរូបកម្សាន្ត ជាលក្ខណៈគូស្នេហ៍​ រូប Pre-Wedding  មុនរៀបការ ព្រោះទីនោះ មានប្លង់ស្អាតៗណាស់ ហើយការទៅលេងកម្សាន្តក៏ជាផ្នែកមួយដែលចូលរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ។

គួរឱ្យដឹងផងដែរថា ប្រាសាទទទឹងថ្ងៃនេះមានទីតាំងស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕


រូបភាពពីអ្នកនាង  Kong Chansreymom/  យស់ មករា

117287678_3272128196175903_4013473782274211609_o

117200151_3272128372842552_5968378478983296726_o

116713468_3272128096175913_455910031529242592_o

117113926_3272128502842539_3561287817267214242_o

117230707_3272128602842529_7710971580537710419_o

117202192_3272128436175879_4953326141796396911_o

116548415_3272128616175861_2287040344783464832_o