មនុស្សស្រីដែលមានចរិតទាំង៥នេះ ទោះបីប្ដីល្អ ស្រឡាញ់ប្រពន្ធប៉ុនណា ក៏គង់តែមានពេលធុញទ្រាន់ដែរ

មនុស្សស្រីខ្លះ មានសំណាងបានប្ដីល្អ ស្រឡាញ់ថ្នាក់សថ្នម ស្មោះត្រង់ហើយ តែនាងបែរជាបញ្ចេញនូវអត្តចរិតទាំងនេះ ដែលជាហេតុធ្វើឱ្យប្ដី មានអារម្មណ៍ធុញទ្រាន់ តានតឹង និងមិនចង់នៅក្បែរនាងទៅវិញ។ ដូច្នេះ ចូរស្រីៗ ប្រពន្ធៗទាំងឡាយ គប្បីចៀសវាងនូវចរិតទាំង៥ដូចខាងក្រោមនេះ បើមិនចង់ឱ្យខ្លួនក្លាយជាស្ត្រីមេម៉ាយ ព្រោះតែចរិតរបស់ខ្លួនឯង។

១. ចូលចិត្តលូកដៃក្នុងកិច្ចការឯកជនរបស់ប្តី

ស្ត្រីអ្នកនឹងក្លាយជាមនុស្សល្ងីល្ងើបំផុត ប្រសិនបើអ្នកជ្រៀតជ្រែកក្នុងកិច្ចការឯកជនរបស់ស្វាមី ដោយពុំមានការអនុញ្ញាត ឬការសុំពីប្ដីរបស់អ្នក។ ពួកគេបង្ខំខ្លួនឯងឱ្យប្តីរាយការណ៍រាល់អ្វីៗទាំងអស់ សូម្បីតែប្រាប់គាត់ពីកន្លែងដែលគាត់ទៅណា ជាមួយអ្នកណាជាដើម។ នេះត្រូវបានគេសន្មតថា ជាការការពារសុភមង្គលគ្រួសារ ប៉ុន្តែវាជាទង្វើដែលជម្រុញឱ្យស្វាមីកាន់តែនៅឆ្ងាយពីប្រពន្ធ ព្រោះគាត់មានអារម្មណ៍ធុញទ្រាន់ និងមានសម្ពាធខ្លាំង។

នៅពេលរស់នៅក្នុងទំនាក់ទំនងដោយគ្មានសេរីភាព មនុស្សគ្រប់គ្នាចង់តែរត់គេចខ្លួន ហើយស្វែងរកក្ដីសុខខាងក្រៅ ដែលមានសេរីភាពផ្ទាល់ខ្លួនទៅវិញ។ ដូច្នេះស្ត្រីឆ្លាត មិនគួរធ្វើជាមនុស្សល្ងីល្ងើដោយសារតែការព្យាយាមបង្ខាំង ស្វាមីរបស់ពួកគេ ហើយព្យាយាមគ្រប់គ្រងលើប្ដីនោះឡើយ។ អនុញ្ញាតឱ្យគាត់មានសេរីភាពក្នុងការធ្វើអ្វីដែលគាត់ចូលចិត្តខ្លះទៅ តែក៏ត្រូវស្ថិតក្នុងដែនកំណត់ដែលសមគួរ អាចទទួលយកបានទាំងសងខាងផងដែរ។

Lam Nhung Dieu Nay Moi Ngay Su Say Me Cua Chong Danh Cho Vo Cang Tang Len2 0808

២. រកវិធីដើម្បីគ្រប់គ្រងស្វាមី

ស្ត្រីមិនព្យាយាមគ្រប់គ្រងស្វាមី រឹតបន្តឹងពេកទេ។ ពីព្រោះគ្មាននរណាម្នាក់ចង់ពឹងពាក់ ឬគ្រប់គ្រងដោយអ្នកដទៃឡើយ។ គ្រាន់តែឱ្យប្តីអ្នកសុខស្រួលគាត់ប្រាកដជាស្មោះត្រង់នឹងអ្នកហើយ មិនបាច់ព្យាយាមគ្រប់គ្រងលើគាត់គ្រប់រឿង​ ធ្វើដូចម្ដាយគ្រប់គ្រងកូនៗនោះទេ សូម្បីតែជាកូន ក៏អ្នកត្រូវតែឱ្យសេរីភាពខ្លះដល់ពួកគេដែរ ចុះទម្រាំប្ដី មនុស្សចាស់ហើយនោះ?

៣. ហាមឃាត់ប្តីគ្រប់រឿង


មនុស្សគ្រប់គ្នា មានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ដូច្នេះកុំហាមឃាត់គាត់ដោយមានផលវិបាកយ៉ាងខ្លាំង។ ផ្ទុយទៅវិញ ត្រូវរៀនស្តាប់តាមបំណងប្រាថ្នារបស់ប្តីអ្នក បន្ទាប់មកផ្តល់ការលើកទឹកចិត្តដល់គាត់។ ប្រសិនបើអ្នកមានបញ្ហា សូមជួយគាត់។ អាពាហ៍ពិពាហ៍គឺជាកន្លែងសម្រាប់អ្នកទាំងពីររស់នៅដោយសុខដុមរមនាមិនមែនគ្រប់គ្រង ឬដាក់ការបញ្ជាលើគ្នានោះទេ។

Chan 15886738376301397096815 1588728375320 15887283760301053948818 0809

៤. បង្ខំប្តីឱ្យទៅផ្ទះឱ្យទាន់ពេលវេលា

តើពេលណាដែលប្តីត្រឡប់មកពីធ្វើការ? ត្រូវប្រញាប់ត្រឡប់មកបរិភោគអាហារនៅផ្ទះ ចេញពីធ្វើការហាមទៅណាផ្ដេសផ្ដាស មកផ្ទះឱ្យទៀងម៉ោង ទៀងពេល ទាំងនេះហើយ ដែលជាហេតុធ្វើឱ្យប្ដីធុញទ្រាន់ខ្លាំង ព្រោះអ្នកកំពុងតែព្យាយាមបង្ខាំងគាត់ឱ្យនៅតែផ្ទះពេកហើយ។ កុំល្ងង់ក្នុងការរង់ចាំប្តីរបស់អ្នក កុំល្ងង់ក្នុងការបញ្ជាឱ្យគាត់មកផ្ទះ ឬនៅតែផ្ទះ ប្រពន្ធឆ្លាត គេមិនធ្វើទង្វើអស់ទាំងនេះទេ ព្រោះគេដឹងថា ប្ដីមិនចូលចិត្ត។

៥. ហាមប្តីមិនឱ្យជួបជុំមិត្តភក្តិ

ដឹង! ថាអ្នកត្រូវព្រួយបារម្ភអំពីសុខភាពប្តីរបស់អ្នក ដែលតែងតែហាមឃាត់គាត់មិនឱ្យផឹក។ ព្រោះនេះជាសេចក្តីរីករាយរបស់បុរស។ ប៉ុន្តែអ្នកបិទសិទ្ធិគាត់មិនឱ្យជួបជុំពួកម៉ាកខាងក្រៅ វាក៏ជារឿងដែលជ្រុលហួសហេតុពេកហើយ គាត់ក៏ត្រូវការសេរីភាពដែរ គាត់ក៏ត្រូវការជួបជុំមិត្តភក្តិ ពិភាក្សាកិច្ចការងារនានាដែរ ដូច្នេះ សូមកុំតឹងតែងពេក បើកទូលាយខ្លះទៅ កុំធ្វើឱ្យមានរឿងក្ដៅក្រហាយ ព្រោះតែបញ្ហានេះ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)