កប៉ាលកំសាន្តដ៏ប្រណីតស្ទើមិនគួរឱ្យជឿ ត្រូវបានរចនាឡើងតាមរាងរបស់សត្វក្ងានសួគ៌ ចំណែកតម្លៃវិញកប់ពពក!

ការជិះនាវាកម្សាន្តនៅសមុទ្រគឺជាប្រណីតភាពមួយសម្រាប់សេដ្ឋី។ ប៉ុន្តែ Pierpaolo Lazzarini នៃស្ទូឌីយោឌីហ្សាញ Lazzarini បានធ្វើឱ្យអ្វីៗឈានដល់កម្រិតមួយជាមួយនឹងគំនិតថ្មីរបស់គាត់។ កប៉ាល់ទំនើបនេះត្រូវបានដាល់ឈ្មោះថា Avanguardia, នាវាដែលមានប្រវែង ៤៥០ ហ្វីត(ជាង១៣៧ម៉ែត្រ) នេះមានការរចនាប្រកបដោយភាពច្នៃប្រតិដ្ឋដែលមានរូបរាងស្រដៀងទៅនឹងក្ងានសួគ៌។ មានកន្លែងចតឧទ្ធម្ភាគចក្រនៅលើដំបូលខាងក្រោយនៃកប៉ាល់ នៅចំហៀងវិញអាចផ្ទុកយានយន្តបានច្រើន ការរចនាច្នៃប្រតិដ្ឋថ្មីពោរពេញទៅដោយលក្ខណៈពិសេស។

ចំនុចលេចធ្លោរនៃការរចនាម៉ូតគឺ “ ក្បាលក្ងានសួគ៌” ដែលដើរតួជាប៉មត្រួតពិនិត្យ ហើយអាចកែសំរួលទីតាំងបានដោយឡើងឬចុះបាន។ ក្បាលរបស់កប៉ាល់នេះអាចលូតឡើងទ្វេដងរហូតដល់កម្ពស់ ៥២ ហ្វីត(ជាង ១៥ម៉ែត្រ)។

Avanguardia ត្រូវបានផ្តួចផ្តើមគំនិតដើរដោយថាមពលអគ្គីសនីទាំងស្រុងដែលមានម៉ាស៊ីនដែលអាចផ្តល់ថាមពលដល់វាអាចបើកបរបានក្នុងល្បឿនជាង ៣៣​ គីឡូមែត្រក្នុងមួយម៉ោង។ កប៉ាល់នេះត្រូវបានរចនាឡើងដើម្បីបំពេញតំរូវការរបស់អ្នកដំណើរក្នុងនោះមានអាងហែលទឹកនៅលើនាវា ខាងលើមានកន្លែងចតឧទ្ធម្ភាគចក្រចំនួនពីរកន្លែងដែលរចនាឡើងដោយ Lazzarini។

លាតសន្ធឹងមួយតួរនាវាដ៏ប្រណិតនេះមានសមត្ថភាពផ្ទុកអ្នកដំណើរបាន ៦០ នាក់។ ទោះបីជា Avanguardia បច្ចុប្បន្នគ្រាន់តែជាប្លង់នាវាពេលអនាគតក៏ដោយក៏ Lazzarini ឌីហ្សាញស្ទូឌីយោបានបញ្ជាក់ថាវាអាចក្លាយជាការពិតជាមួយវិនិយោគិននៅថ្ងៃណាមួយ។ ជាការពិតណាស់វានឹងត្រូវការចំណាយប្រាក់យ៉ាងច្រើនដើម្បីផលិតនាវានេះ - ការចំណាយក្នុងការផលិតនាវានេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥០០ លានដុល្លារ។

Avanguardia គឺជាកប៉ាល់ប្រណីតដែលមានគំនិតច្នៃប្រតិដ្ឋដោយ Lazzarini Design Studio​ ដែលរចនាឡើងតាមរូបរាងបរស់សត្វក្ងានសួគ៌។

នាវាដែលដំណើរការដោយថាមពលអគ្គីសនីគឺពោរពេញទៅដោយគ្រឿងបរិក្ខារដូចជា អាងហែលទឹក និងអាចចតបានឧទ្ធម្ភាគចក្រពីរគ្រឿង។


ក្បាលនាវាដែលជាកន្លែងបញ្ជារនាវាទាំងមូលអាចដំឡើង និងបន្ទាបបានព្រមទាំងអាចផ្តាច់ចេញពីនាវាបានថែមទៀតផង។

ទោះបីជាវាគ្រាន់តែជាគំនិតប្លង់មេសម្រាប់ពេលអនាគត ប៉ុន្តែប្រសិនបើវិនិយោគិនហ៊ានចំណាយផលិតនាវានេះឡើងវាពិតជាអាចក្លាយជាការពិត។

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ mymodernmet

អំពីអ្នកសរសេររបស់យើង៖ វីរៈ ១៦៨

12931170_195258877524133_2946057778927190207_n

Tel: 010931168