មានម្តាយចុងបែបនេះនៅលើលោកទេ? ថ្ងៃរៀបការម្តាយចុងបានធ្វើរឿងមួយដល់កូនប្រុសចុងធ្វើឱ្យបរិយាកាសក្តុកក្តួលខ្លាំង

បរទេស៖ នៅលើលោកនេះជីវិតអាពាហ៍ពិពាហ៍ និងជីវិតប្តីប្រពន្ធ មិនប្រាកដថាជារឿង Happy Ending នៅក្នុងជីវិតគូឡើយ អ្នកខ្លះមានសំណាងបានរួមរស់នៅជាមួយគ្នាដល់មានកូនមានចៅចាស់កោងខ្នង តែគូស្នេហ៍ខ្លះក៏បានបែកបាក់គ្នាទាំងបានរួមរស់រៀបការជាមួយគ្នាតែប៉ុន្មានខែ ប៉ុន្មានឆ្នាំ អ្នកខ្លះមានកូនមានចៅក៏អាចបែកគ្នាបាន ដោយសារតែការអស់ចិត្ត ការបែកចិត្ត និងបញ្ហាបែកបាក់ផ្សេងៗគ្នា។

នៅក្នុងនោះផងដែរលោក លោក Tyler ដែលជាពោះម៉ាយមានកូនប្រុសម្នាក់ ក្រោយពីបែកបាក់ជាមួយប្រពន្ធជាមួយនឹងមូលហេតុដែលមិនបានបង្ហាញឱ្យដឹង លោកបានស្គាល់ជាមួយនឹងក្រមុំរូបស្រស់មួយរូបគឺនាង Rebekah Ryan រហូតបានភ្ជាប់ពាក្យកាលពីមួយរយៈមុន ហើយក៏សម្រចចិត្តបានចូលរោងការជាមួយគ្នាកាលពិអាទិត្យមុនប៉ុណ្ណោះ តែរឿងរ៉ាវគ្រួសារថ្មីរបស់ពួកគេបានធ្វើឱ្យគ្រប់គ្នារំភើបភ្ញាក់ផ្អើល និងកក្រើកពេញបណ្តាញសង្គមមបរទេស។

Photos   Bride Giving Her Stepson Wedding Ring (7)

មុននឹងដល់ថ្ងៃរៀបការនាង Rebekah Ryan ដែលជាកូនក្រមុំបានរកនឹកពីវិធី ឬកាដូអ្វីមួយដើម្បីជូនទៅដល់កូនប្រុសរបស់ស្វាមីរបស់នាង គឺ Jude ដើម្បីធ្វើឱ្យកូនប្រុសចុងរបស់នាងសប្បាយចិត្ត និងចង់បង្ហាញថា  Jude  ក៏ជាផ្នែកសំខាន់មួយក្នុងពិធីរៀបការរបស់គេផង ហើយក៏ជាការស្វាគមន៍នៅក្នុងការប្រើប្រាស់ជីវិតគ្រួសារតែមួយរួមគ្នាផងដែរ។ នៅពេលនោះ នាង Rebekah បាននឹកឃើញថា Jude ធ្លាប់បានរអ៊ូថាចង់បានចិញ្ចៀនមួយវង់ដូចឪពុកគេដែរ ពេលគេបានចូលរួមពិធីភ្ជាប់ពាក្យរបស់ឪពុកគេជាមួយនឹង នាង Rebekah ដូច្នេះនាងក៏សម្រេចចិត្តថាធ្វើចិញ្ចៀនមួយជូនកូនប្រុសចុងនាង ដែលមានពាក្យថា Forver Family ជាមួយនឹងថ្ងៃខែរៀបការរបស់ពួកគេ  ដើម្បីបង្កើតការចងចាំដ៏ល្អសម្រាប់កូនប្រុសចុងនាង។

Photos   Bride Giving Her Stepson Wedding Ring

នៅថ្ងៃរៀបការរបស់លោក Tyler និងនាង Rebekah Ryan នោះ កូនប្រុសចុង Jude បានឈរជាមួយនឹងឪពុករបស់គេនៅកន្លែងពិធី ពេលកូនក្រមុំ នាង Rebekah Ryan បានដើរមកដល់​ នាងបានយកចិញ្ចៀនចេញមកបង្ហាញដល់ Jude  ធ្វើឱ្យ Jude បង្ហាញទឹកមុខរំភើបភ្ញាក់ផ្អើលជាខ្លាំងនៅខណៈដែលបានឃើញចិញ្ចៀនដែលម្តាយចុងបានបំពាក់ជូនគេ។ នាង Rebekah Ryan បានឱ្យដឹងថា នាងរំភើបដែលនាងបានស្គាល់ Tyler ហើយទោះបីជាគេមានកូនប្រុសក៏នាងមិនប្រកាន់ដែរ នាងនឹងព្យាយាមធ្វើជាម្តាយចុងដ៏ល្អ ហើយធ្វើតួនាទីម្តាយឱ្យល្អបំផុត ដោយចាត់ទុក Jude ដូចជាកូនប្រុសរបស់នាងបង្កើត ហើយពួកគេនឹងក្លាយជាគ្រួសារមួយដ៏ពេញលក្ខណៈ និងប្រកបដោយសុភមង្គល។

Photos   Bride Giving Her Stepson Wedding Ring (1)

Photos   Bride Giving Her Stepson Wedding Ring (2)


Photos   Bride Giving Her Stepson Wedding Ring (3)

Photos   Bride Giving Her Stepson Wedding Ring (4)

សាច់រឿង និងរូបភាពរបស់គ្រួសារថ្មីរបស់លោក Tyler និងនាង Rebekah Ryan រួមទាំងកូនប្រុសចុង Jude បានធ្វើឱ្យគ្រប់គ្នារំភើបស្ទើរស្រក់ទឹកភ្នែក ព្រោះកម្រមានម្តាយចុងណាមានចិត្តទូលាយ និងបើកចិត្តសម្តែងភាពជាម្តាយប្រកបដោយភាពកក់ក្តៅចំពោះកូនរបស់ប្តីរបស់ខ្លួនណាស់។ ទោះថ្ងៃអនាគតមើលមិនឃើញថាមានអ្វីប្រែប្រួល តែយ៉ាងណាក៏សង្ឃឹមថាពួកគេនឹងក្លាយជាគ្រួសារដែលមានសុភមង្គលបែបនេះរហូតទៅ៕

ប្រភព៖ Popsugar

កែសម្រួលដោយ៖ ក្នុងស្រុក

Photos   Bride Giving Her Stepson Wedding Ring (8)

Photos   Bride Giving Her Stepson Wedding Ring (5)

Photos   Bride Giving Her Stepson Wedding Ring (6)

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06