តោះ! ជិតដល់ថ្ងៃសម្រាកទៀតហើយ ប្តួរបរិយាកាសទៅលេងកែបម្តងមើល ជាមួយបន្ទប់បឹងហ្គាឡូទំនើប និងអារម្មណ៍ស្រស់ស្រាយមួយនេះ

ជិតដល់វេលាសម្រាលលំហែកាយទៀតហើយ ក្រៅពីកន្លែងកម្សាន្ត លោកអ្នកប្រហែលជាចង់ស្វែងរកកន្លែងស្នាក់នៅដែលមានបរិយាកាសស្ងប់ស្ងាត់ ត្រជាក់ស្រស់ស្រាយ ដើម្បីបង្ករឱ្យការសម្រាករបស់លោកអ្នកឱ្យកាន់តែមានផាសុកភាព។

ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំទីកន្លែងសម្រាកកម្សាន្តដ៏ពិសេសមួយកន្លែងទៀតដែលស្ថិតនៅក្នុងក្រុងកែបខេត្តខេត្ត ដែលល្បីថាមានបរិយាកាសស្ងប់ស្ងាត់ មានលក្ខណៈជាផ្ទះបឹងហ្គាឡូសម្រាកលំហែរលក្ខណៈឯកជន ដ៏សុីវីល័យបែបស្រគត់ស្រគំ ស្ងប់ស្ងៀម រ៉ូមែនទិក លំដាប់ផ្កាយ ពិសេសមានទីធ្លាសួនច្បារធំទូលាយល្អ និងមានអាងហែលទឹកលេងសម្រាប់កុមារ និងមនុស្សចាស់ ផងដែរនោះគឺ « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល​ »។

118488870_647756679188006_2487616493487625254_o

117968479_639966333300374_2476895489233153786_o

« រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល​ » គឺជាកន្លែងសម្រាកដែលស្ថិតនៅក្បែរជើងភ្នំផង និងទទួលជំនោរត្រជាក់ទាំងពីធម្មជាតិព្រៃភ្នំ រួមទាំងជំនោរពីមាត់សមុទ្រត្រជាក់ត្រសៀកៗ​ស័ក្តសមសម្រាប់អ្នកដែលចូលចិត្តបរិយកាសស្ងប់ស្ងាត់ និងពោរពេញដោយផាសុកភាព ដោយបន្ទប់នីមួយៗមានការរៀបចំស្រស់ស្អាតទំនើបលំដាប់ផ្កាយតែម្តង ជាមួយនឹងបន្ទប់បឹងកាឡូដាច់ដោយឡែកពីគ្នាផងដែរ។

118582853_647756929187981_3035594210306992980_o

118460000_647756832521324_4711813609527324369_o

118704662_252908776141569_2029665959937810109_n

គួរឱ្យដឹងផងដែរថា « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល​ » (Royal Mayura Resort Hotel ) មានទីតាំងស្ថិតនៅផ្លូវជាតិ 33A ក្រុងកែប ខេត្តកែប ដោយក្នុងមួយបន្ទប់មានតម្លៃចាប់ពី 80$,100$,120$,150$,170$ អាស្រ័យទៅតាមប្រភេទបន្ទប់នីមួយៗ។​សម្រាប់ព័ត៌មានបន្ថែម និងការកក់បន្ទប់មុន​ សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 096 510 9999 ៕

អត្ថបទ៖ ក្នុងស្រុក

118316087_648354695794871_7991907695424168001_o

117779104_639967819966892_3444996718254202829_o


117971549_639967189966955_1447896537541581449_o

118642709_648354055794935_1102604596306529872_o

118521097_648355115794829_306082118985427014_o

118467608_648354002461607_1994215486837251377_o

118589757_648355012461506_4698156983534744203_o

118698086_648354869128187_1554974639543404064_o

118405427_648354322461575_8084879515154779647_o

118616645_648354169128257_1724768759405982435_o

118554869_648353592461648_2710273323492050047_o

118582590_650142122282795_5371159883007636421_o

118472958_650142445616096_4110122208215292065_o

118437638_650142202282787_3674125302695018329_o

អំពីអ្នកសរសេររបស់យើង៖ The Writer

J THom

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06