សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលចំណុចពិសេសក្នុងខ្លួនរបស់អ្នក តាមរយៈការជ្រើសរើសផ្កាឈូកមួយដែលចូលចិត្ត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។
រូបទី1៖ អ្នកមានចរិតស្លូតបូត ចូលចិត្តជីវិតធម្មតាសាមញ្ញៗមិនតក់ក្រហល់ជាមនុស្សមានស្មារតីល្អ ពេលជួបរឿងអ្វីមួយកម្របង្ហាញការព្រួយបារម្ភ ភ័យស្លន់ស្លោ និងមានការគ្រប់គ្រងអារម្មណ៍ល្អ ថែមមានការតាំងចិត្តលើអ្វីដែលខ្លួនចុះដៃធ្វើ ថែមពូកែរកលុយពូកែសន្សំទៀត នរណាបានជាគូដឹងតែមិនខុសទេ ។
រូបទី2៖ អ្នកគឺជាមនុស្សមានចរិតត្រង់ទៅត្រង់មកជាមនុស្សមានហេតុផល និងតែងតែគិតច្រើនពេលធ្វើកិច្ចការអ្វីមួយ រហូតដល់ពេលខ្លះក្លាយជាការព្រួយបារម្ភស្ទើរគ្រប់យ៉ាង ខ្វាយខ្វល់មិនចេះចប់មិនចេះហើយ ប៉ុន្តែអ្នកជាមនុស្សមានចិត្តទូលាយ ចូលចិត្តជួយគេមានចិត្តល្អ មិនគិតអវិជ្ជមានមើលលើមើលក្រោមទេ ហើយអ្វីសំខាន់បំផុតគឺអ្នកមានភាពស្មោះត្រង់ និងចេះស្រលាញ់មិត្តខ្លាំងណាស់ បើមានស្នេហាក៏ស្មោះមួយនិងមួយដែរ ។
រូបទី3៖ អ្នកជាមនុស្សឯកាចូលចិត្តសេរីភាព មិនចូលចិត្តរឿងរញ៉េរញ៉ៃ មានរឿងអ្វីក៏ចូលចិត្តលាក់ទុកក្នុងចិត្តមិនសូវចេះបញ្ចេញឲ្យគេឯងឃើញទេ មនុស្សដែលមិនស្គាល់អ្នកនឹងគិតថាអ្នកឬក ទម្លាប់មិនសូវចុះសម្រុងជាមួយអ្នកដទៃមិនមានអ្នកហ៊ានចូលក្បែរ តែបើមិត្តដែលស្គាល់អ្នកច្បាស់ទើបដឹងថាអ្នកជាមនុស្សដែលមានចិត្តស្មោះសរ មិនចេះជ្រៀតជ្រែកជីវិតអ្នកដទៃទេ ។
រូបទី4៖ អ្នកគឺជាមនុស្សពូកែអ្នកចរចា ពូកែប្រើជំនាញនិយាយទាក់ទាញចំណាប់អារម្មណ៍មនុស្សជុំវិញខ្លួន ជាមនុស្សសង្គមនិយមមិនចូលចិត្តសំងំខ្លួននៅកន្លែងស្ងាត់ៗ តែមិនមែនថាមិនចូលចិត្តមានពេលវេលាផ្ទាល់ខ្លួននោះទេ ព្រោះអ្នកជាមនុស្សដែលមានគំនិតល្អ ទាន់សម័យជាមួយនឹងនិន្នាការផ្សេងៗ ហើយក៏ជាទីប្រឹក្សាបញ្ហាបេះដូងអ្នកដ៏ទៃផងដែរ តែបញ្ហាបេះដូងខ្លួនឯងមិនសូវជាដោះស្រាយបានប៉ុន្មានទេ ។
រូបភាពទី5៖ អ្នកជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ជាមនុស្សមានចិត្តល្អចូលចិត្តជួយមិត្តភ័ក្ដិ ស្រឡាញ់គ្រួសារខ្លាំង គ្រប់ៗគ្នាឲ្យតែបាននៅក្បែរអ្នកដឹងតែភ្លឺស្វាង តែខ្លួនឯងវិញបែរជាមានរឿងគិតច្រើនគ្មាននរណាដឹងទៅវិញ អ្នកជាមនុស្សមានការទទួលខុសត្រូវខ្ពស់ណាស់ ជាមនុស្សតស៊ូដើម្បីក្តីសុខមនុស្សជាទីស្រលាញ់ ទោះធ្ងន់យ៉ាងណាក៏នៅតែស៊ូ កម្រហើបមាត់ស្រែកថាហត់នឿយប្រាប់នរណាម្នាក់ណាស់ ។
រូបភាពទី6៖ អ្នកជាមនុស្សមានទំនុកចិត្តខ្លាំងណាស់ មិនធ្វើអ្វីមួយដោយការប្រថុយប្រថានឡើយ ឲ្យតែបានធ្វើអ្វីមួយហើយស៊ូធ្វើទាល់ដល់ទីបញ្ចប់ ព្រោះអ្នកមានភាពជាមេដឹកនាំដ៏ល្អ មិនចូលចិត្តនៅក្រោមការគាបសង្កត់អ្នកដទៃទេ ថែមមិនចូលចិត្តភាពវឹកវរអ៊ូអរប៉ុន្មានទេ ភាគច្រើនអ្នកចូលចិត្តរស់នៅបែបស្ងប់ស្ងៀម បែបធម្មជាតិមានផាសុកភាព ៕
ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok