តើអ្វីទៅជាភាពសំខាន់របស់គ្រួសារមួយ? គឺការមានផ្ទះធំ មានឡានទំនើប មានឈ្មោះល្បី មានទ្រព្យសម្បតិ្តច្រើន មានមាសពេជ្រកែវកងពាក់ជ្រែកខ្លួនមែនទេ? សុទ្ធតែមិនមែនទេ។
១.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពស្រុះស្រួល
ផ្ទះធំឬតូចមិនសំខាន់ឡើយ បើចិត្តចង្អៀត ពេលជួបមុខគ្នាមិនដឹងនិយាយពីអ្វី មានតែចង់គេចពីគ្នានោះ នេះមិនមែនហៅថាគ្រួសារទេ។គ្រួសារស្រុះស្រួលគ្នាគឺសំខាន់បំផុត មានការអធ្យាស្រ័យ មានការយោគយល់ គ្មានការប្រកាន់គ្នា មានតែសំលេងសើចសប្បាយ នេះទើបជាគ្រួសារដែលមនុស្សគ្រប់គ្នាចង់បាន។
២.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺសាមគ្គីភាព
ពាក្យចាស់ពោលថា៖ មនុស្សរួមសាមគ្គីគ្នា ភ្នំមួយក៏អាចរំកិលចេញបានដែរ។បងប្អូនចេះសាមគ្គីគ្នា អាចរំលាយមាសមួយដុំបាន។
គ្រួសារមួយ បើចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ចេះថែរក្សានិងការពារគ្នា អ្នកដទៃមិនហ៊ានមើលស្រាល គ្រួសារកាន់តែរុងរឿង។ការរីកចំរើនរបស់គ្រួសារមួយ ឃ្លាតមិនឆ្ងាយពីការសាមគ្គីគ្នាឡើយ គ្រួសារសាមគ្គីគ្នាទើបអាចរួបរួមគ្នា នឹងមានអនាគតកាន់តែប្រសើរ។
៣.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺសុខភាព
មូលដ្នានគ្រឹះរបស់គ្រួសារមួយគឺសុខភាព និងភាពសុខសាន្ត។ពេលមនុស្សនៅក្នុងគ្រួសារបានសុខ ម្តាយឪពុកមានសុខភាពល្អ កូនៗធំធាត់ដោយគ្មានជំងឺ នោះការរស់នៅប្រកបដោយសុភមង្គល ហើយគ្មានបារម្ភរឿងមុខក្រោយ ការប្រកបរបរផ្សេងៗក៏រលូនតាមនោះដែរ។
៤.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពកក់ក្តៅ
ផ្ទះមិនមែនជាសមរភូមិទេ មិនត្រូវការអោយទៅដណ្តើមអ្វីឡើយ គ្រួសារក៏មិនមែនរាជវាំងដែរ មិនចាំបាច់ឲ្យអ្នកប្រើល្បិចកលទេ។ផ្ទះគឺជាទីសំចតរបស់ពួកយើង គឺជាកន្លែងដែលយើងរស់នៅអស់មួយជីវិត ភាពស្រុះស្រួលរវាងប្តីប្រពន្ធគឺសំខាន់បំផុត ក្នុងគ្រួសារមានការគោរពគ្នាទើបល្អ។
មានគ្រួសារដ៏កក់ក្តៅមួយ ទើបអាចក្លាយទៅជាទីសំចតដ៏មិនអាចកាត់ថ្លៃបាន។
៥.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺភាពស្និទស្នាល
ប្រសិនបើយើងគ្រប់គ្នា បានយកមនោសញ្ចេតនាសាច់ញាត្តិដាក់នៅជួរទី១នោះ ចំពោះការធ្វើបាបដល់គ្រួសារ និងដៃគូរជីវិត យើងប្រាកដជាមិនទៅប្រព្រឹត្តវាឡើង។ការបំពេញតម្រូវការរបស់គ្រួសារ ខ្វល់ពីក្រុមគ្រួសារ មិនបញ្ចេញកំហុសផ្តេសផ្តាស មានស្នាមញញឹមគ្រប់ពេលវេលា គ្រួសាររបស់យើងប្រាកដជាមានភាពរុងរឿងជាមិនខាន។
៦.ភាពសំខាន់បំផុតនៅក្នុងគ្រួសារមួយ គឺទម្លាប់ និងអត្តចរិក
ចង់ដឹងថាគ្រួសារនេះមានការរីកចំរើនឬអត់ ត្រូវមើលពីទម្លាប់និងអត្តចរិករបស់ក្រុមគ្រួសារនោះ
គ្រួសារដែលមានទម្លាប់ និងអត្តចរិកល្អ គឺតែងយកភាពសប្បរសដាក់នៅជួរមុខ ប្រើគុណធម៌ទៅប្រាស្រ័យទាក់ទងជាមួយគេ។ មិនខ្វល់ថាទៅដល់ទីណាទេ គឺគ្មានភាពរអៀសចិត្ត មិនបោកប្រាស់ និងមានគុណធម៌ក្រាស់ក្រែល។មនុស្សបែបនេះ គឺមានលាភ ហើយគ្រួសារក៏មានភាពរីកចំរើនដែរ។
រៀបរាងដោយ៖MCB/ក្នុងស្រុក