ពេញចិត្តគ្រីស្តាល់មួយណាដែរ? ជ្រើសរើសយកគ្រីស្តាល់មួយដើម្បីដឹងអំពីអានុភាពពិតរបស់អ្នក

7

គ្រីស្តាល់ទី១

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី១ អ្នកគឺ​ជា​មនុស្ស​ដែលស្រលាញ់​អ្វីៗដោយ​គ្មាន​លក្ខខណ្ឌ។ អ្នក​ធ្វើ​ការ​សម្រេច​ចិត្តដោយប្រើបេះដូង​ច្រើន​ជាងខួរក្បាល។ មិត្តភ័ក្តិ និងគ្រួសាររបស់អ្នកមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នក។ អ្នកតែងយល់ចិត្តមនុស្សហើយតែងលើកលែងឱ្យអ្នកដ៏ទៃនៅពេលគេមានកំហុស។ អ្នកជឿជាក់​ថា​អ្នក​អាចផ្តល់ភាពកក់ក្តៅ​ឱ្យ​គេបាន​ច្រើន​ជាង​នេះ។ ​ផ្លូវ​ទៅ​កាន់​សុភមង្គលរបស់អ្នក​គឺ​ជា​សេចក្ដី​ស្រឡាញ់​និងធម៌មេត្តា។

គ្រីស្តាល់ទី២

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី២ អ្នក​គឺ​ជា​បុគ្គលដែលពោរពេញទៅដោយសក្តានុពលនិងភាពជោគជ័យ។ មនុស្សទាំងឡាយតែងស្កាត់មករកអ្នកដោយសារអ្នកគឺជាមនុស្សដែលមានប្រាជ្ញាខ្ពស់។ អ្នក​មាន​ចិត្ត​សប្បុរស សេចក្តីមេត្តា និងតែង​ការពារអ្នកនៅជុំវិញខ្លួន។ អ្នក​គឺជា​មនុស្ស​ដែល​មាន​ស្មោះត្រង់និងមានបេះដូងពោរពេញទៅដោយសេចក្តីស្រឡាញ់។

គ្រីស្តាល់ទី៣

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៣ អ្នកគឺជាមនុស្សដែលប្រកាន់នូវភាពសុទិដ្ធិនិយមខ្ពស់។ អ្នកតែងមើលអ្វីៗទៅលើផ្លូវវិជ្ជមាននិងមានងាយឱ្យផ្លូវចិត្តរបស់អ្នករងឥទ្ធិពលអវិជ្ជមានពីខាងក្រៅនោះទេ។  អ្នកមានទំនុកចិត្តលើខ្លួនឯងច្រើនជាងមុន បន្ទាប់ពីឆ្លងកាត់នូវបទពិសោធន៍យ៉ាងច្រើនលើសលប់ក្នុងជីវិតរបស់អ្នក។ បទពិសោធន៍ទាំងនោះបានផ្តល់មកវិញនូវមេរៀនដ៏ល្អមួយ គឺភាពវិជ្ជមាន និងការបើកចំហនៃបេះដូងរបស់អ្នកនឹងតែងតែនាំមកនូវសេចក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ។ អ្នក​មាន​មិត្តភ័ក្ដិ ​និង​ក្រុម​គ្រួសារ​ដ៏​កក់ក្តៅ ហើយ​នោះ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ!


គ្រីស្តាល់ទី៤

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៤ អ្នកគឺជាមនុស្សដែលមានភាពរឹងមាំ ទោះបីជាអ្នកតែងតែទទួលរងនូវភាពតានតឹងក៏ដោយ។ នេះក៏ព្រោះតែអ្នកកំពុងស្ថិតក្នុងដំណាក់កាលរីកចម្រើនក្នុងជីវិតរបស់អ្នក។ សូមចងចាំថាអ្នកតែងទទួលបានការការពារ និងគាំទ្រពីសំណាក់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក។ ពេលខ្លះអ្នកប្រើប្រាស់អារម្មណ៍​ខ្លាំង ​ហើយ​ពេល​ខ្លះ​អ្នកអនុញ្ញាត​ឱ្យ​វាគ្រប់គ្រង​អ្នកបាន​។ អ្នកមានថាមពលវិជ្ជមានច្រើន ប៉ុន្តែអ្នកត្រូវកម្ចាត់មនុស្សមួយចំនួនដែលមានឥទ្ធិពលលើអ្នកក្នុងផ្លូវអវិជ្ជមានជាមុនសិន។

គ្រីស្តាល់ទី៥

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី៥ អ្នក​គឺ​ជា​មនុស្ស​ខ្លាំង​ពូកែ​ម្នាក់។ តាមប្រវត្តិសាស្ត្រ គ្រីស្តាល់នេះត្រូវបានប្រើប្រាស់ដោយបុព្វបុរសដែលចម្បាំងតាមផ្លូវទឹកជាច្រើននៅសម័យដើម។ វាជានិមិត្តរូបនៃការការពារ។ អ្នកតែងធ្វើការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អ្នកនិងមនុស្សជុំវិញអ្នក។ មនុស្សជាច្រើនតែងមករកអ្នកដើម្បីជំនួយព្រោះពួកគេជឿទុកចិត្តលើអ្នកបំផុត។

គ្រីស្តាល់ទី៦

ប្រសិនបើអ្នករើសយកគ្រីស្តាល់ទី អ្នកគឺជាមនុស្សដែលពោរពេញទៅដោយកម្លាំងសុទ្ធនិងថាមពល។ អ្នកតែងតែទាញយកផលប្រយោជន៍ពីភាពអស្ចារ្យនៃគុណធម៌របស់អ្នក។ អ្នក​មិន​ដែលខ្ជះខ្ជាយ​ពេល​វេលា​លើ​អំពើ​អាក្រក់ ឬ​ទម្លាប់​អាក្រក់​ឡើយ។ អ្នកតែង​ព្យាយាមនិងហ៊ានពុះពាររាល់ឧបសគ្គ​ដើម្បី​មាន​ជីវិតមួយដែលពោរពេញទៅដោយសេចក្តីស្ងប់ ចាកផុតទុក្ខទាំងឡាយ៕

អំពីអ្នកសរសេររបស់យើង៖ គេហទំព័រ KNONGSROK

KNONGSROK Copy

Tel: