រឿងសម្ងាត់របស់មនុស្សប្រុស ៥យ៉ាង ដែលមនុស្សស្រីមិនសូវបានដឹង

គេថាមនុស្សស្រីពូកែមានរឿងដែលលាក់ជាសម្ងាត់ តែក្រឡេកទៅមើលមនុស្សប្រុសវិញ ពួកគេក៏មានរឿងសម្ងាត់ផ្ទាល់ខ្លួនដែលមនុស្សស្រីមិនសូវបានដឹងផងដែរ ដោយក្នុងនោះរួមមានដូចជា៖

1

១.ហេតុអ្វីបានជាមនុស្សស្រីរបស់ខ្ញុំមានអារម្មណ៍ប្រតិកម្មគ្រប់ពេល?

ពេលខ្លះ អ្នកអាចមានទំនោរក្នុងការប្រតិកម្មខ្លាំងពេកនៅក្នុងភ្នែករបស់គាត់។ អ្នកប្រហែលជាមានអារម្មណ៍រំជួលចិត្ត ទោះបីជាគ្មានរឿងធំដុំកើតឡើងក៏ដោយ។ ហើយនោះជាពេលដែលគាត់នឹងបិទមាត់ ហើយនៅស្ងៀម សុខចិត្តមិននិយាយអ្វីទាំងអស់។

2

២."ខ្ញុំចង់ឱ្យនាងអាចប្រាប់ខ្ញុំពីអ្វីដែលខ្ញុំគួរធ្វើ"

ពេលខ្លះគាត់មិនដឹងថាត្រូវធ្វើអ្វីនោះទេ ហើយគាត់ក៏ចង់បានជំនួយពីអ្នកណាស់ដែរ តែគាត់ហារមាត់និយាយមិនរួចនោះទេ ព្រោះគាត់គិតថាបើនិយាយទៅគឺនឹងខ្មាស់អ្នកជាក់ជាមិនខាន។

3

៣.“ខ្ញុំពិតជាស្រលាញ់អ្នកណាស់… ប៉ុន្តែខ្ញុំចូលចិត្តមើលស្រីផ្សេង”


ទោះបីគាត់កំពុងស្ថិតក្នុងទំនាក់ទំនងជាមួយអ្នកក៏ដោយ ប៉ុន្តែអ្នកត្រូវដឹងថាសម្រាប់គាត់ ការមើលមនុស្សស្រីផ្សេងទៀត ដែលស្អាត ឬ គួរឱ្យទាក់ទាញគឺជារឿងធម្មតាប៉ុណ្ណោះ។

4

៤.“ឈប់ត្អូញត្អែរអំពីអ្វីៗទាំងអស់!”

ពេលខ្លះគាត់ពិតជាចង់ត្អូញត្អែរណាស់ តែគាត់ដឹងថាមនុស្សស្រីមិនដែលចង់ចាញ់ឡើយ ហេតុនេះគាត់ក៏ព្យាយាមរក្សាភាពស្ងៀមស្ងាត ឬ ឈប់ត្អូញត្អែរអំពីអ្វីដែលបានកើតឡើងទាំងអស់! ព្រោះគាត់ដឹងថាទោះនិយាយទៅក៏គ្មានបានអីមកវិញ ហើយអាចនឹងធ្វើអោយអ្នកទាំងពីរឈ្លោះគ្នាថែមទៀតផង។

5

៥.“អ្នកប្រាកដជាចង់បានខ្ញុំ ច្រើនជាងខ្ញុំចង់បានអ្នក”

ពេលខ្លះគាត់ដឹងក្នុងចិត្តថា ការស្រឡាញ់របស់អ្នកចំពោះគាត់គឺធំជាងអ្វីដែលគាត់ស្រឡាញ់ទៅទៀត។ ហើយពេលខ្លះគំនិតទាំងនេះធ្វើអោយគាត់មានមោទនភាពចំពោះខ្លួនឯងជាខ្លាំង តែយ៉ាងណាក៏ដោយគាត់នៅតែលាក់វាពីអ្នក និងមិនហ៊ានប្រាប់អ្នកឡើយព្រោះខ្លាចអ្នកអន់ចិត្ត៕

6

ប្រភព ៖ បរទេស