ម៉ាណាកាំងឬសាកសព? ប្រវត្តិនៃម៉ាណាកាំងខ្មោចដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសមុិកសុិក

អ្នកដែលរស់នៅក្នុងប្រទេសមុិចសុិកប្រាកដជាធ្លាប់បានស្គាល់ម៉ាណាកាំងមួយនេះហើយ ដែលគេបានតំណាលតៗគ្នាថាជាកូនស្រីរបស់ម្ចាស់ហាងដែលបានទទួលមរណភាពនៅថ្ងៃមង្គលការរបស់នាង។

20

ភ្ញៀវទេសចរណ៍ណាក៏ដូចភ្ញៀវទេសចរណ៍ណាដែរ គឺតែងត្រេកត្រអាលចង់ដឹងចង់ស្គាល់នូវរឿងរ៉ាវចម្លែកៗដែលកើតមាននៅក្នុងតំបន់នីមួយៗ។ ក្នុងនោះដែរ ម៉ាណេកាំងមួយនេះត្រូវបានគេមន្ទិលសង្ស័យថាជាសាកសពដែលត្រូវបានគេរក្សាឱ្យនៅស្រស់ញញឹម ស្លៀកនូវរ៉ូបកូនក្រមុំពណ៌សយ៉ាងប្រណិតដែលមានឈ្មោះថា La Pascualita

La Pascualita មានលក្ខណៈខុសប្លែកពីម៉ាណាកាំងដ៏ទៃជាមួយនឹងរូបរាងដ៏រស់រវើករបស់នាង។ មុខរបស់នាងមានទម្រង់ដូចជាមនុស្សពិតៗ ភ្នែកមូលក្រឡង់ធំនិងកែវភ្នែកដ៏ថ្លាដូចកញ្ចក់។ ប្រអប់ដៃរបស់នាងមានសសៃឈាមនិងខ្សែបាតដៃដែលមានសភាពជ្រីវជ្រូញដូចជាដៃមនុស្សមានជីវិត។

19

La Pascualita បានបង្ហាញរូបរាងនាងជាលើកដំបូងនៅថ្ងៃទី២៥ ខែមិនា ឆ្នាំ ១៩៣០ រួចក៏ទទួលបានការចាប់អារម្មណ៍តាំងពីពេលនោះមកដែលនាំឱ្យអ្នកស្រុកចាប់ផ្តើមនិយាយពីមាត់មួយទៅមាត់មួយទៀតអំពីរឿងរ៉ាវរបស់នាង។ គេល្បីថា ម៉ាណាកាំងមួយនោះគឺមានមុខមាត់ស្រដៀងទៅនឹងកូនស្រីរបស់ម្ចាស់ហាងសម្លៀកបំពាក់នោះយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែគួរឱ្យព្រឺឆ្អឹងខ្នងទៀតនោះ គឺនាងបានទទួលមរណភាពនៅថ្ងៃចូលរោងការរបស់នាងតែម្តង ដោយសារតែសត្វពីងពាងមានពិសខាំ។

អ្នកខ្លះជឿថា ដោយសារតែមិនអាចទទួលយកការពិតបាន ម្ចាស់ហាងក៏បានសម្រេចចិត្តរក្សាសាកសពរបស់កូនស្រីខ្លួនថែមទាំងស្លៀកពាក់រ៉ូបកូនក្រមុំឱ្យយ៉ាងស្រស់សោភាដើម្បីឱ្យនាងបានក្លាយជាកូនក្រមុំស្របតាមបំណង។

21


អតិថិជនដែលបានទៅដល់ហាងផ្ទាល់បានប្រាប់ថា គាត់មានអារម្មណ៍ថាភ្នែករបស់ម៉ាណាកាំងនោះបានដៀងមើលគាត់មិនឈប់ថែមទាំងកម្រើកទៀតផង។ សូម្បីតែអ្នកដែលមើលខុសត្រូវក្នុងហាងក៏បាននិយាយដែរថា រាល់ពេលដែលគាត់ទៅជិត Pascualita គាត់ចាប់ផ្តើមបែកញើសនិងមានអារម្មណ៍ថាព្រឺៗ។ គាត់បានបន្ថែមទៀតថា ដៃជើងរបស់នាងមានលក្ខណៈដូចមនុស្សពិតៗ ហើយគាត់ជឿថា នាងគឺជាសាកសពពិតមែន។

ចំណែកឯអ្នកខ្លះទៀតបានតំណាលថា មានអ្នកលេងសៀកជនជាតិបារាំងម្នាក់បានចាប់ចិត្តទៅនឹង La Pascualita ណាស់ គាត់បានទៅមើលនាងនៅមុខកញ្ខក់ហាងរាល់យប់ រាំលេងជាមួយនាង នាំនាងដើរលេង ដល់ពេលជិតភ្លឺទើបយកនាងទៅតាំងនៅក្នុងហាងវិញ៕

18

តើអ្នកគិតយ៉ាងណាដែរ?

ប្រភព៖ បរទេស

 

 

អំពីអ្នកសរសេររបស់យើង៖ Nuth

Avatar photo

Tel: