ផ្តល់តម្លៃដល់អ្នកដែលឧស្សាហ៍ឆាត ឬទាក់ទងមកអ្នកមុនផង

គេធ្លាប់និយាយថា៖ “តាមពិតអ្នកដឹងហើយថា មនោសញ្ចេតនាណាក៏ដោយ បើត្រូវការឱ្យអ្នកចំណាយទឹកចិត្តទាំងស្រុងតែម្ខាងនោះ សុទ្ធតែមិនអាចរក្សាបានយូរឡើង យ៉ាងណា មនោសញ្ចេតនាត្រូវមានទៅមានមក បើប្រឹងប្រែងតែមនុស្សម្នាក់នោះនឹងហត់ស្លាប់ជាមិនខាន។”

ស្រលាញ់មនុស្សម្នាក់ដែលមិនបានស្រលាញ់អ្នក ប្រៀបដូចជាឱបដើមដំបងយក្សមួយដើមអ៊ីចឹង ឱបកាន់តែខ្លាំង កាន់តែឈឺចាប់ ទីបំផុតអ្នកដែលរងរបួសគឺខ្លួនឯង។ មនោសញ្ចេតនាល្អមិនមែនមនុស្សម្នាក់មិនងាកក្រោយ ហើយព្យាយាមដេញតាមគេនោះទេ គឺជាការសុខចិត្តផ្តល់ឱកាស ឆ្ពោះទៅមុខជាមួយគ្នា។

1

បើមនុស្សម្នាក់មិនដែលទាក់ទងមកអ្នកមុនសោះ ដូច្នេះអ្នកមិនចាំបាច់រំខានគេទៀតឡើយ មិនមែនគេគ្មានបំណងរកមនុស្សដែលអាចស្តាប់ពីទុក្ខលំបាករបស់គេនោះទេ តែអ្នកដែលគេចង់និយាយរឿងទុក្ខលំបាករបស់គេប្រាប់នោះមិនមែនជាអ្នកតែប៉ុណ្ណោះ។

ដូច្នេះ កុំភ្លេចស្តាយស្រណោះមនុស្សដែលចេះតែទាក់ទងមករកអ្នកមុន ឆាតមកសួរនាំអ្នកមុន តាមពិតទៅគេមិនមែនអត់ការងារធ្វើ អផ្សុកចំណាយពេលឆាតមករកអ្នកនោះទេ ទម្រាំតែគេដាច់ចិត្តហ៊ានចុចពាក្យ “សួស្តី” មកកាន់អ្នក ថាមិនបានគេត្រូវប្រមូលភាពក្លាហានរបស់គេដើម្បីសរសេរពាក្យមួយនេះ ដូច្នេះសូមអ្នកគិតពីចិត្តគេផង។


2

មិនថាគេជាបុរស ឬនារីនោះទេ ក្នុងរឿងស្នេហា មានតែពីរយ៉ាងតែប៉ុណ្ណោះ “ស្រលាញ់” និង “មិនស្រលាញ់” បើអ្នកមានចិត្តលើគេខ្លះ គួរតែផ្តល់ឱកាសដល់គេ បើគ្មានចិត្តលើគេទេសូមអ្នកប្រើពាក្យសម្ដី និងទង្វើប្រកបដោយសីលធម៌ប្រាប់ទៅគេ ដើម្បឱ្យគេអស់ចិត្ត ។

នៅក្នុងពិភពរបស់មនុស្សពេញវ័យ មនុស្សដែលផ្ញើសារ ឬទាក់ទងទៅអ្នកមុន គឺជារឿងត្រូវការភាពក្លាហានមួយទើបអាចធ្វើរឿងនេះបាន៕

អត្ថបទ ៖ បក្សី ទេព / Knonsgrok