តើអ្វីមន្តស្នេហ៍ធ្វើឲ្យគេដកចិត្តមិនរួចពីអ្នក? សូមសមាធិចិត្តឲ្យស្ងប់ហើយរើសសន្លឹកបៀរមួយដែលអ្នកចាប់អារម្មណ៍

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថាតើអ្វីជាមន្តស្នេហ៍របស់អ្នក តោះទៅបើកសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ភ្លាមទៅ ។

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ


ទី 1៖ ភាពទាក់ទាញរបស់អ្នកគឺជាបុគ្គលិកលក្ខណៈនិងរូបរាងខាងក្រៅ អាច​និយាយ​បាន​ថា​មាន​សម្រស់​ និងបុគ្គលិកលក្ខណៈទាក់ទាញ ជាមនុស្សដែលមានរបៀបរៀបរយយកចិត្តទុកដាក់លើខ្លួនឯង ដឹងពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ពូកែរៀបចំចរិតឬកពារ អាចចាត់បានថាមើលពីមុំខាងណាក៏ទាក់ទាញ់ដែរ ។

ទី 2៖ ភាពទាក់ទាញរបស់អ្នកគឺការតាំងចិត្តនៅពេលធ្វើអ្វីមួយ អ្នកឧស្សាហ៍ព្យាយាម ព្យាយាមជានិច្ច អាចនិយាយបានថា អ្នកតែងតែមានចំណង់ចំណូលចិត្តនិងគោលដៅក្នុងជីវិត មិនចុះចាញ់ដោយ​ងាយ​ៗ ឬបើ​អ្នក​ធ្វើ​ខុស​អ្វីមួយអ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ក្រោក​ឈរ​ហើយ​ព្យាយាម​ម្តង​ហើយ​ម្តង​ទៀត​រហូត​បានសម្រេច ។

ទី 3៖ ភាពទាក់ទាញរបស់អ្នកគឺភាពក្លាហាន មិនចុះចាញ់​ដោយ​ងាយៗ ល្អ​មកក៏​ល្អបកទៅវិញ អាក្រក់មកក៏អាក្រក់ទៅវិញ ក្រៅ​ពី​នេះ​អ្នក​ក៏​ឆ្លាតវាងវៃ មានចិត្តមុតស្រួចនិង​តាម​ទាន់​មនុស្ស ទើបធ្វើឲ្យនៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃតែងតែក្រែងចិត្ត និង​គោរព​អ្នក​ជានិច្ច។

ទី 4៖ ភាពទាក់ទាញរបស់អ្នកគឺសមត្ថភាព និងភាពជោគជ័យក្នុងជីវិត អ្នកគឺជាមនុស្សដែលមានចំណេះដឹង សមត្ថភាព និងជំនាញគ្រប់ជ្រុងជ្រោយ ដែលជាអាវុធដ៏សំខាន់មិនធ្លាប់មាន អ្នកអាចកែសម្រួលជម្រះបញ្ហាបានទាំងអស់ ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok