បៀមទុក្ខដើម្បីអី? រើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត

នរណាក៏ដោយតែងមានរឿងរ៉ាវសៅហ្មងដែលពួកគេព្យាយាមលាក់ទុកក្នុងចិត្តម្នាក់ឯងមិនបង្ហាញចេញមកក្រៅ។ យ៉ាងណាមិញ ការបៀមទុក្ខតែម្នាក់ឯងនាំតែភាពឈឺចាប់មកវិញតែប៉ុណ្ណោះ ដូចនេះចូរអ្នកជ្រើសរើសយកសៀវភៅមួយដើម្បីអាននូវអ្វីដែលអ្នកព្យាយាមលាក់ទុកក្នុងចិត្ត៖

5

សៀវភៅទី១

ប្រសិនបើអ្នករើសយកសៀវភៅទី១ អ្នកមិនអាចបំភ្លេចចោលនូវកំហុសនិងអធ្យាស្រ័យចំពោះខ្លួនឯងបាន។ អ្នកតែងបន្ទោសខ្លួនឯងជារឿយៗថាខ្លួនជាអ្នកខុសហើយអ្វីៗគឺកើតឡើងដោយសារអ្នកទាំងអស់។ ចូរអ្នកព្យាយាមស្រលាញ់ខ្លួនឯងឲ្យបានច្រើននិងលើកលែងទោសចំពោះខ្លួនឯងដើម្បីឲ្យជីវិតមានក្តីសុខ។

សៀវភៅទី២


ប្រសិនបើអ្នករើសយកសៀវភៅទី២ អ្នកខ្វះនូវទំនុកចិត្តចំពោះខ្លួនឯង។ អ្នកតែងគិតថា ខ្លួនឯងមិនល្អនិងមិនអាចធ្វើអ្វីបានសម្រេច។ យ៉ាងណាមិញ ទាំងនោះគឺគ្រាន់តែជាគំនិតទុទិដ្ធិនិយមដែលអ្នកមានចំពោះខ្លួនឯងតែប៉ុណ្ណោះ ដូចនេះចូរអ្នកព្យាយាមសរសើរខ្លួនឯងឲ្យបានច្រើននិងលើកទឹកចិត្តខ្លួនឯងជារឿយៗ។

សៀវភៅទី៣

ប្រសិនបើអ្នករើសយកសៀវភៅទី៣ អ្នកគឺជាមនុស្សដែលខ្វល់ពីអ្នកដ៏ទៃច្រើនរហូតដល់ថ្នាក់ភ្លេចខ្វាយខ្វល់អំពីខ្លួនឯង។ ជួនកាលអ្នកត្រូវការមនុស្សម្នាក់ដើម្បីអ្នកស្តាប់នូវរឿងទួញសោករបស់អ្នកណាស់ ប៉ុន្តែដោយសារតែមនុស្សនៅជុំវិញខ្លួនអ្នកជួបរឿងដែលលំបាកដែរ ដែលនាំឲ្យអ្នកជួយគេទាំងមិនបានជួយខ្លួនឯង៕

ប្រភព៖ បរទេស

អំពីអ្នកសរសេររបស់យើង៖ Nuth

Avatar photo

Tel: