ទស្សន៍ទាយជោគវាសនាការងារ លុយកាក់ ស្នេហានិងពណ៌នាំលាភនាំជ័យ ប្រចាំខែធ្នូតាមថ្ងៃកំណើត

អ្នកកើតថ្ងៃអាទិត្យ

PicsArt_12 02 04.05.26

ការងារ - ហិរញ្ញវត្ថុ៖ អ្នកនឹងជួបមនុស្សល្អនៅនឹងមុខ តែក្រោយខ្នងចេញចរិតផ្សេង ឬ​ប្រហែល​ជួប​អ្នក​ក្បត់​ក្នុង​រឿង​ការងារ អាចឈ្លោះ​គ្នា​ដល់​ចំណុច​បែក​បាក់ បើ​និយាយ​ពី​រឿង​លុយកាក់ជោគ​វាសនា​ នឹងមានឱកាសទទួលបានប្រាក់ច្រើន ឬទ្រព្យសម្បត្តិមានតម្លៃមួយចំនួន។

អ្នកនៅលីវ៖ មានឱកាសបញ្ចេញភាពទាក់ទាញ ពិនិត្យមើលការវាយតម្លៃផ្ទាល់ខ្លួន មានឱកាសទៅណាត់ជួបជាមួយនរណាម្នាក់ ។

អ្នក​មានគូ៖ មនុស្ស​ជុំវិញ​អ្នក​ព្យាយាម​ធ្វើ​ឱ្យដៃគូរបស់​អ្នក​យល់​ច្រឡំ ប៉ុន្តែគេមិនអាចបំផ្លាញចំណងស្នេហ៍របស់អ្នកជាមួយដៃគូបានទេ។

អ្នកកើតថ្ងៃច័ន្ទ

PicsArt_12 02 04.06.18

ការងារ - ហិរញ្ញវត្ថុ៖ ត្រូវធ្វើការជាមួយមនុស្សច្រើន ឬមានគម្រោងថ្មី នេះជាឱកាសដ៏ល្អមួយដើម្បីបង្ហាញជំនាញរបស់អ្នក ដូច្នេះត្រូវយក​ចិត្ត​ទុក​ដាក់ ចំណែក​រឿងលុយកាក់វត្ថុ​អាចអស់ទៅលើការ​កម្សាន្ត​ ឬ​សម្រស់។

អ្នក​នៅ​លីវ៖ អ្នក​នឹង​បាន​ជួប​ស្នេហា​ជាមួយ​អ្នក​ដែល​ក្មេងជាង តែគេមានចរិតល្អគាត់មានភាពចាស់ទុំជាងអាយុ។

អ្នកមានគូ៖ អ្នក​ណា​ដែល​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ដៃគី នឹង​ចាប់ផ្តើមយល់ចិត្តគ្នាវិញ ។

ពណ៌នាំសំណាង៖ បៃតង

អ្នកកើតថ្ងៃអង្គារ

PicsArt_12 02 04.07.11

ការងារ - ហិរញ្ញវត្ថុ៖ នឹងមានស្ត្រីពេញវ័យមកជួយការងារ វាកាន់តែងាយស្រួលក្នុងការធ្វើអ្វីទាំងអស់ លើសពីនេះអ្នកទំនងជាទទួល​បាន​ដំណឹង​ល្អ​ដែល​កំពុង​រង់ចាំ ចំណែករឿងលុយកាក់អ្នក​នឹង​បាន​មិត្ត​ល្អ​មក​ជួយ​អ្នក និង​ណែនាំ​ពី​ផ្លូវ​អាជីព។

អ្នកនៅលីវ: លែងនៅលីវទៀតហើយ! នឹងមានអ្នកនិយាយជាមួយ រង់ចាំទទួលនិងជូនទីនេះទៅនោះ។

អ្នកមានគូ៖ រស់នៅជាមួយគ្នាយល់ចិត្តគ្នាណាស់ ទោះបីជាដៃគូរបស់អ្នកមិនសូវមានពេលសម្រាប់អ្នក ប៉ុន្តែអ្នកមិនបានរអ៊ូរទាំអំពីគាត់ទេ។

ពណ៌នាំសំណាង៖ ពណ៌ទឹកក្រូច

អ្នកកើតថ្ងៃពុធពេលថ្ងៃ

PicsArt_12 02 04.08.03

ការងារ - ហិរញ្ញវត្ថុ៖ នឹងទទួលបានដំណឹងល្អ ជំរុញអាជីពរបស់អ្នក មាន​ឱកាស​អភិវឌ្ឍទៅមុខ​ និយាយពីរឿងលុយកាក់ត្រូវ​ប្រកួតប្រជែង​ដើម្បី​ផលប្រយោជន៍​ជាមួយ​អ្នក​ដទៃ លើសពីនេះអ្នកអាចនឹងចាញ់ប្រៀបគេ ។

អ្នកនៅលីវ៖ ចៃដន្យ ទៅជំពប់ចិត្តលើអ្នកដែលមានសង្សារហើយ ពេលបានជួបគាត់ជាមួយគូស្នេហ៍មានអារម្មណ៍ខកចិត្ត។

អ្នកមានគូ៖ អ្នកចាប់ផ្តើមគិតថាពេលខ្លះចង់នៅម្នាក់ឯង ដូច្នេះ​មានពេលខ្លះអ្នកបែរជាចង់​បែក​ជាមួយ​ដៃគូទៅវិញ ។

ពណ៌នាំសំណាង៖ ប្រផេះ

អ្នកកើតថ្ងៃពុធ ពេលយប់


PicsArt_12 02 04.08.58

ការងារ - ហិរញ្ញវត្ថុ៖ អ្នកមានគំនិតថ្មីៗ និង​មាន​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ធ្វើ​ការ​  ដោយសារមេកើយយកចិត្តទុកដាក់លើអ្នកជាងមុន និយាយពីរឿងលុយកាក់អាចរកប្រាក់បានច្រើនផ្លូវ និងមានមនុស្សផ្តល់ឱកាសពិសេសឲ្យ ។

អ្នក​នៅ​លីវ​៖ បាន​ជួប​ស្នេហ៍​ថ្មី​ហើយ តែមនុស្សនៅជុំវិញខ្លួនជំទាស់ ដូច្នេះអាចមានទំនាក់ទំនងលួចលាក់ ។

អ្នកមានគូ៖ ទំនងជាមានរឿងខ្វែងគំនិតគ្នា ដោយសារតែគំនិតរបស់អ្នក។

ពណ៌នាំសំណាង៖ លឿង / ប្រើជាពណ៌ទាក់ទាញ វានឹងជួយបង្កើនសំណាង ទទួលបានទ្រព្យសម្បត្តិទនិងសំណាង។

អ្នកកើតថ្ងៃព្រហស្បតិ៍

PicsArt_12 02 04.10.15

ការងារ - ហិរញ្ញវត្ថុ៖ ប្រយ័ត្នមនុស្សព្យាបាទធ្វើ​ឱ្យ​អ្នក​មាន​ទុក្ខ ដូច្នេះ​មិន​គួរ​ទុក​ចិត្ត​អ្នក​ណា​ដោយ​ងាយ​ទេ ក្នុង​រឿង​លុយកាក់អាចមានការ​ចំណាយ​លើ​សុខភាព និង​សម្រស់​ ។

អ្នកនៅលីវ៖ នឹងជួបមនុស្សក្មេងជាងមកចែចង់ អ្នកនៅតែស្ទាក់​ស្ទើរ​ថា​ត្រូវ​បន្ត​ឬ​អត់?

អ្នកមានគូ៖ ដៃគូរបស់អ្នក​ចូលចិត្ត​ហួងហែង យកចិត្ត​ទុកដាក់​ខ្លាំងពេក រហូត​ដល់​អ្នកធុញបង្កឲ្យមានការ​ឈ្លោះប្រកែក​គ្នា​ ។

ពណ៌នាំសំណាង៖ ក្រហម

អ្នកកើតថ្ងៃសុក្រ

PicsArt_12 02 04.10.58

ការងារ-ហិរញ្ញវត្ថុ៖ ត្រូវធ្វើដំណើរ ឬជួបមនុស្សច្រើននៅកន្លែងធ្វើការ ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​ក្នុង​ការ​បង្ហាញ​ជំនាញ​របស់​អ្នក​ឱ្យ​បាន​ពេញ​លេញ។

អ្នកនៅលីវ៖ មានឱកាសទៅលង់ស្នេហ៍អ្នកមានម្ចាស់ដោយចៃដន្យ ទោះដឹងក៏នៅតែមិនអាចកាត់ចិត្តបាន ព្រោះគេចូលចិត្តមកក្បែរអ្នករហូត ។

អ្នកមានគូ៖ ស្នេហា​ប្រែប្រួល​ពី​មនុស្ស​ពីរ​នាក់ ក្លាយជាស្នេហាត្រីកោណ ហើយទំនងជាមកតាមការអូសទាញរបស់អ្នកទៀត ។

ពណ៌នាំសំណាង៖ បៃតង

អ្នកកើតថ្ងៃសៅរ៍

PicsArt_12 02 04.11.47

ការងារ - ហិរញ្ញវត្ថុ៖ នឹងមានជុំក្រុមជាមួយមនុស្សថ្មី អ្នកអាចហត់នឿយប៉ុន្តែអ្នកមិនបាក់ទឹកចិត្តទេ ព្រោះ​មាន​ការ​គាំទ្រ​ពេញ​ទំហឹង​ពីមេកើយ ផ្នែកលុយកាក់​មិនសូវ​ល្អ​ប្រយ័ត្ន​លុយកាក់​ហូរ​ចេញ ព្រោះ​មនុស្សជុំវិញ​ខ្លួនជា​អ្នក​បង្ក ។

អ្នកនៅលីវ៖ ជួបមនុស្សក្មេងជាងចូលមកចែចង់ តែ​អ្នកលួច​បារម្ភ​ថា​ស្នេហា​ខុស​វ័យ​អាច​មិនបានយូរ ។

អ្នកមានគូ៖ មានអារម្មណ៍មិនយល់ពីចិត្តដៃគូ  ព្រោះអារម្មណ៍របស់គាត់ប្រែប្រួល ធ្វើឲ្យអ្នកចង់ចាកចេញពីគាត់ ៕

ពណ៌នាំសំណាង៖ ខៀវ

ប្រភព៖ Trueid/Knongsrok