កុំឱ្យសោះ!​ សកម្មភាពណែនាំកូនទាំងនេះ បែជាធ្វើឱ្យកូនធ្លាក់ទៅក្នុងរឿង អាក្រក់បំផុតទៅវិញទេ!

ម្តាយឳពុកគឺប្រៀបដូចជានិមិត្តរូបសំរាប់កូនៗ ពួកគាត់មានតួនាទីខ្ពស់បំផុតក្នុងការមើលថែ អប់រំ ផ្តល់ចំនេះដឺង និងសីលធម៌ក្នុងការរស់នៅរបស់កូនៗ។ កូនមានគំរូល្អ ឬមិនល្អគឺដោយសារគ្រឹះអប់រំរបស់បន្ទុកគ្រួសារម៉ាក់ប៉ារបស់គាត់នេះឯង។

សម័យកាលនេះមិនមែនជារឿងងាយក្នុងការដឹកនាំកូនៗ ឱ្យក្លាយជាបុគ្គលល្អរស់នៅក្នុងសង្គមយើងបច្ចុប្បន្នទេ។​ អ្នកគប្បីមានយុទ្ធសាស្ត្រក្នុងការអប់រំកូនៗ ឱ្យបានល្អបើពុំនោះទេការធ្វេសប្រហែសរបស់អ្នក ថ្ងៃនេះអាចនឹងបណ្តាលអោយកូនអ្នកធ្លាក់ក្នុងអាបាយមុខផ្សេងៗ។

មានរឿងជាច្រើនដែលអ្នកគួរតែដឹង និងត្រៀមខ្លួនដើម្បីប្រឈមដោះស្រាយបញ្ហា និងពង្រឹងសតិបញ្ញាកូនៗរបស់អ្នក។ ថ្ងៃនេះ​​ Brightside សូមផ្តល់គមនិតមួយចំនួនជូនលោកប៉ាអ្នកម៉ាក់ក្នុងការអប់រំប្រៀនប្រដៅកូនអោយបានជោគជយ័។

1. មិនគួរបង្ខំកូនអោយធ្វើអ្វីមួយដោយកំហឹងឡើយ

អ្នកគប្បីលើកហេតុផលប្រាប់កូន លួងកូនដោយភាសាល្អៗ។

2.​​ អ្នកគួរអោយកូនស្វែងយល់ពីកំហុស

គប្បីអោយកូនៗរបស់អ្នករៀនដោះស្រាយបញ្ហាដោយខ្លួនឯង អ្នកមិនគួរធ្វើជាអ្នកដោះស្រាយបញ្ហារបស់គាត់ឡើយ តែអ្នកមានសិទ្ធពន្យល់ពីរបៀបដោះស្រាយបញ្ហានោះបាន។

3. រាល់ពេលកូនមានបញ្ហាប៉ះពារ ឬគ្រោះថ្នាក់

​ អ្នកគប្បីសួរនាំថាមានរឿងអ្វីកើតឡើងដោយពាក្យល្អៗ អ្នកមិនគួរ បន្ទោសរឺវាយដំបន្ថែមនោះឡើយ។​ ការស្ដីបន្តោស​ វាយដំអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូនដ៏ខ្លាំងបំផុត។

4. កុំព្យាយាមទំរើសកូនពេក

5. ការដាក់ពិន័យកូនទៅតាមអាយុកាលរបស់កូន

អ្នកមិនគួរព្យាយាមប្រដៅកូន និងដាក់គំនាបកូនខ្លាំពេកទេ កូនៗរបស់អ្នកអាចមិនទាន់មានការគិតដូចមនុស្សធំនៅឡើយ​ ចូរព្យាយាមណែនាំគេបន្តិចម្តងៗ តាមពេលវេលា អោយពួកគេរីកលូតលាស់ គំលាតក្នុងការគិត និងភាពរីករាយសប្បាយ។


6. កុំទំលាប់សំឡុតគំរាមកំហែងកូនៗរបស់អ្នកពេក

ការស្រែកគំរាម គំហកអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូន នាពេលអនាគ។​ ការដាក់បង្ហាញអត្តចរិត ឫកពារបស់អ្នកអាចបណ្តាលអោយកូនៗរបស់អ្នក ងាយទទួលយកជាគំរូពីអ្នក។ អ្នកគប្បីបង្រៀនកូនៗ តាមរបៀបឱ្យកូនចេះដោះស្រាយ តាមបែបសុជីវធម៌ជំនួសវិញ។ កូនៗត្រូវការ​ ការថ្នាក់ថ្នមដោយទឹកចិត្ត។

7.បង្ហាញកូនថាការគិតរបស់កូនអាចនឹងជួបបញ្ហា ឬគ្រោះថ្នាក់

ទោះបីជាកូនៗរបស់អ្នកនៅតូចយ៉ាងណាក៏ដោយ ក៏ពួកគេមានគំនិតផ្ទាល់ខ្លួនផងដែរ ដោយពួកគេមានតម្រូវការសម្រាប់ពួកគេជាចាំបាច់។​ ក្នុងនោះអ្នកប្រហែលជាពិបាកនិងទទួលយកនៅទង្វើររបស់កូន​ ជាពិសេសនៅពេលកូនចង់ធ្វើរឿងអ្វីមួយ អ្នកត្រូវតែបង្វែរស្ថានការណ៍ដោយព្យាយាមរកគន្លឹះអ្វីផ្សេងមកលួងកូន។

8. ម្តាយ​​ឪពុកមានតួនាទីជាគំរូល្អៗសម្រាប់កូនៗ

ភាពជាមាតាបិតាមានតួនាទីសំខាន់ក្នុងការប្រៀនប្រដៅកូនៗ បើអ្នកជាមាតាបិតាដែលមានអត្តចរិតកោងកាច នោះកូនៗរបស់អ្នកក៏នឹងមានអនាគតដូចជារូបអ្នកមិនខាន ព្រោះគ្រប់សកម្មភាព និងរូបភាពដំបូងគេ ដែលកូនៗទទួលបានមុនគេគឺម្តាយឳពុកនេះហើយ។​ ចូលអ្នកធ្វើជាគំរូល្អសម្រាប់កូនៗរបស់អ្នកអោយបានច្រើន។

9. បង្ហាញកូនថាអ្នកជាចៅហ្វាយ​

មានន័យថាអ្នកមិនគួរបណ្តោយតាមចិត្តកូនគ្រប់ពេលវេលានោះឡើយ ពេលខ្លះអ្នកត្រូវចិត្តរឹងចំពោះកូន តែមិនមែនវាយដំបញ្ឈប់កូននោះឡើយ។

10. បង្ហាត់បង្ហាញកូនឱ្យពេញចិត្តនៅអ្វីៗដែលកូនៗមាន

Untitled 1 7

ឪពុកម្តាយតែងតែចង់បំពេញតម្រូវការ និងបំណងរបស់កូនឱ្យខានតែបាន តែពេលខ្លះកូនៗតែងតែធុញទ្រាន់នៅវរបស់របរទាំងនោះ​ និងមិនអោយតម្លៃលើរបស់របរដែលកូនមានលេងឡើយ។​ ការផ្តល់អោយកូនគ្រប់អ្វីៗដែលកូនចង់បាន មិនមែនជារឿងល្អនោះទេ តែអ្នកកំពុងតែបង្រៀនកូនៗរបស់អ្នកអោយមានការខ្ជះខ្ជាយទៅវិញទេ។ ដូចនេះអ្នកគួរតែនាំកូនៗលេង នៅរបស់របរដែលមានស្រាប់ នាំគេលេង និងផ្តល់ពេលវេលាសម្រាប់ពួកគេអោយបានច្រើន៕

ប្រែសម្រួលដោយ៖ វីរៈ|ប្រភព៖ បរទេស

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក