បើខ្ញុំស្រឡាញ់ គឺខ្ញុំស្រឡាញ់ដោយស្មោះ តែកុំលួចក្បត់ខ្ញុំឱ្យសោះ ខ្ញុំមិនលើកលែងឱ្យទេ

ខ្ញុំស្រឡាញ់អ្នក​ ខ្ញុំទុកចិត្តអ្នកណាស់​ ហេីយខ្ញុំក៏មិនខ្វល់ថាក្រោយខ្នងខ្ញុំ អ្នកបានទៅលួចឆាត​ លួចជួបនឹងអ្នក​ណា​នោះឡើយ ប៉ុន្តែធ្វើយ៉ាងណា សូមលាក់ឱ្យជិត កុំឱ្យខ្ញុំដឹង ព្រោះថាបេីខ្ញុំដឹងគ្រប់យ៉ាងគឺចប់​ ខ្ញុំនិយាយបែបនេះ​ មិនមែនខ្ញុំគំរាម​ទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ឱ្យអ្នកបានយល់ថា ខ្ញុំឱ្យតម្លៃទៅលេីភាពស្មោះត្រង់ខ្លាំងណាស់​។

ម្យ៉ាងទៀត ប្រសិនបេីអ្នកក្បត់ខ្ញុំ​ ខ្ញុំក៏នឹងក្លាយជាមនុស្សចិត្តដាច់ភ្លាមៗមួយរំពេចន៍​ ព្រោះថាទោះខ្ញុំស្រឡាញ់អ្នកខ្លាំងប៉ុនណាក៏ដោយ​ ក៏ខ្ញុំមិនអាចទ្រាំមេីលអំពេីផិតក្បត់របស់មនុស្សដែលខ្ញុំស្រឡាញ់បានដែរ​ ខ្ញុំមានចិត្ត​ មានបេះដូង​ ខ្ញុំក៏ត្រូវការស្នេហាស្មោះត្រង់​ មនុស្សដែលស្រឡាញ់ខ្ញុំពិតប្រាកដ​ ខ្ញុំមិនមែនកេីតមកដេីម្បីធ្វេីជាទាសករស្នេហា​ ឬ​ធ្វេីជាក្របីក្នុងកែវភ្នែករបស់អ្នកណានោះទេ​។

Screen Shot 2021 06 17 At 10.38.12 PM

ខ្ញុំមិនដែលសម្លឹងចង់បានផលប្រយោជន៍ពីមនុស្សដែលខ្ញុំស្រឡាញ់ឡើយ​ សុំត្រឹមឱ្យគេជាមនុស្សដែលអាចជឿទុកចិត្តបាន​ មិនមែនជាប្រភេទមនុស្សស្មោះតែនឹងមុខ​ ហេីយបេីអ្នកបំផ្លាញសេចក្តីទុកចិត្តរបស់ខ្ញុំដោយការលួចលាក់អ្នកណាក្រោយខ្នងខ្ញុំ​ កុំបន្ទោសថាខ្ញុំមិនផ្ដល់ឱកាស​ ព្រោះថាខ្ញុំគ្មានឱកាសផ្តល់ឱ្យមនុស្សក្បត់ទេ​ ក្បត់លេីកទីមួយ​ ប្រាកដជាហ៊ានក្បត់លេីកទីពីរ​ ព្រោះអ្នកមុននឹងធ្វេីអ្នកក៏បានដឹងថា បេីខ្ញុំដឹងអ្នកអាចនឹងបាត់បង់ខ្ញុំ​ តែអ្នកនៅតែហ៊ានធ្វេី ក៏បានន័យថា អ្នកក្លាហាននឹងបាត់បង់ខ្ញុំ​ ដូច្នេះកុំធ្វេីឱ្យខ្ញុំក្លាយជាមនុស្សចិត្តដាច់​ កុំបំផ្លាញអារម្មណ៍ល្អៗរវាងយេីងទាំងពីរព្រោះអ្នកទីបី។


Screen Shot 2021 06 17 At 10.38.00 PM

មនុស្សខ្ញុំស្រឡាញ់ គឺដឹងស្រឡាញ់ ច្បាស់លាស់ ម៉ឹងម៉ាត់ ហើយក៏ស្រឡាញ់អស់ពីកាយចិត្ត ដោយមិនគិតអ្វីផ្សេងឡើយ តែកុំធ្វើឱ្យខ្ញុំស្អប់ កុំក្បត់ខ្ញុំ ធ្វើដូចខ្ញុំនេះល្ងង់មិនដឹងខ្យល់អី ព្រោះបើខ្ញុំស្អប់ សូម្បីតែមុខអ្នក ក៏ខ្ញុំមិនចង់ឃើញផង ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ ខ្ញុំឱ្យតម្លៃលើស្នេហា ការស្រឡាញ់ និងភាពស្មោះត្រង់ តែបើចំពោះស្នេហាផិតក្បត់ លួចលាក់ក្រោយខ្នង គឺគ្មានតម្លៃអ្វី ឱ្យខ្ញុំស្រណោះនោះឡើយ៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok