ពាក្យថាស្រឡាញ់ អ្នកជាអ្នកនិយាយ ហើយសន្យាថា នឹងកាន់ដៃខ្ញុំ មិនទៅណា តែពេលនេះ គ្រប់យ៉ាងនៅសល់តែពាក្យសម្ដីប៉ុណ្ណោះ

កាលយេីងស្រឡាញ់គ្នាដំបូង​ អ្នកជាអ្នកនិយាយដោយខ្លួនឯង​ ដោយខ្ញុំមិនបានបង្ខំឡើយ​ អ្នកសន្យាថានឹងមិនលែងដៃខ្ញុំជាដាច់ខាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ​ អ្នកនឹងនៅក្បែរខ្ញុំ​ កាន់ដៃខ្ញុំ​ អ្នកនឹងមិនទៅណាចោលខ្ញុំ​ ប្រសិនបេីខ្ញុំមិនទៅចោលអ្នកមុន​។

តែមកដល់ពេលនេះ ពាក្យសម្តីរបស់អ្នកគ្រប់ម៉ាត់​ ខ្ញុំក៏នៅតែចាំជាប់ក្នុងក្រអៅបេះដូង​ ប៉ុន្តែអ្វីដែលនៅសេសសល់នោះ គឺគ្រប់យ៉ាងនៅសល់ត្រឹមតែពាក្យសម្តីតែប៉ុណ្ណោះ​ ព្រោះថាពេលនេះវត្តមានអ្នកគ្មាននៅក្បែរខ្ញុំទៀតទេ​ អ្នកបានបំពានសន្យាខ្លួនឯង​ អ្នកចាកចោលខ្ញុំ​ ព្រោះអ្នកបានស្គាល់គេ​។

Screen Shot 2021 06 17 At 10.27.14 PM

ពេលនេះ អ្នកដាច់ចិត្តបោះបង់ខ្ញុំ​ ដោយសារតែចិត្តក្បត់នៅក្នុងខ្លួនអ្នកបានផុសឡេីង​ ខ្ញុំក៏មិននឹកស្មានថាយេីងមានថ្ងៃនេះ​ ថ្ងៃដែលយេីងត្រូវបែកគ្នា​ ថ្ងៃដែលខ្ញុំត្រូវឈរមេីលអ្នកដេីរចេញទៅ​ អ្នកឈានជេីងដេីរចេញទៅដោយមិនខ្វល់ពីទឹកភ្នែករបស់ខ្ញុំដែលស្រក់លន់​តួ​ ហាមមិនឱ្យអ្នកទៅ​ តែវាក៏គ្មានន័យអី​ ព្រោះតែមនុស្សដែលអ្នកទេីបស្គាល់​ អ្នកហ៊ានបោះបង់មនុស្សស្រីម្នាក់ដែលធ្លាប់រួមសុខទុក្ខជាមួយអ្នក​ មិនដែលទៅណាចោលអ្នក​ ក៏មិនខុសអីនឹងពាក្យគេថាមនុស្សចង់ទៅហើយនោះ ទោះយកដំរីមកអូសក៏គេមិននៅដែរ​។


Screen Shot 2021 06 17 At 10.27.38 PM

ដូច្នេះខ្ញុំក៏ព្រមដោះលែងឱ្យអ្នកចាកចេញទៅ​ ទាំងដែលខ្ញុំមិនពេញចិត្ត​ តែខ្ញុំក៏ព្រម​ ព្រោះខ្ញុំក៏មិនត្រូវការដែរ បេីអ្នករស់នៅក្បែរខ្ញុំតែសម្បកកាយនោះ​ ខ្ញុំក៏គ្រាន់តែនឹកដល់ពាក្យសន្យារបស់អ្នកថាមិនទៅណាចោលគ្នា​ តែមេីលចុះពេលនេះឯណាវត្តមានអ្នក? លេីកមុខលេីកក្រោយ​ កុំសន្យាបេីអ្នកធ្វេីមិនបាន​ កុំនិយាយហេីយបំភ្លេចចោល​ ព្រោះមនុស្សស្រីពូកែចាំណាស់​ ចាំគ្រប់ពាក្យសម្តី និងទង្វេីរបស់អ្នក អាចថា នាងនឹងចងចាំទុកមួយជីវិត៕

អត្ថបទ ៖ អេដមីន ហត់/Knongsrok