ឆាតទៅមនុស្សស្រី គួរតែប្រើឃ្លាទាំង៣នេះ ធានាថា នាងប្រាកដជាឆ្លើយតបអ្នកមិនខាន

ខ្ញុំគិតថាអ្នកក៏ធ្លាប់ជួបភាពទើសទាល់មួយ ដូចជាការផ្ញើរសារឱ្យគេ ហើយគេធ្វើជាមើលមិនឃើញ មិនព្រមឆ្លើយតបមកអ្នកដែរមែនទេ? បើអ្នកជួបនឹងស្ថានភាពបែនេះ បានន័យថាប្រយោគបើកឆាករបស់អ្នក គឺបានប្រើខុសហើយ ជឿខ្ញុំចុះ ឈប់ប្រើពាក្យថា “នៅទេ?” “កំពុងធ្វើអ្វី?” មកធ្វើជាការបើកប្រយោគសន្ទនារបស់អ្នកទៀតទៅ សាកល្បងប្រយោគទាំងបីឃ្លានេះវិញ អាចមានប្រសិទ្ធភាពចំពោះនារីដល់ទៅ៩០%។

១. តើអ្នករវល់ទេ?

Screen Shot 2021 06 17 At 9.28.26 PM

ម្សិលមិញខ្ញុំ និងមិត្តរបស់ខ្ញុំបានណាត់គ្នាញុំាបាយ ពេលដែលញុំាបាយ Messenger របស់នាងក៏បន្លឺឡើង  ស្មានមិនដល់ថានាងគ្រាន់តែលើកទូរសព្ទមកមើលភ្លាម មិននិយាយអ្វីមួយម៉ាត់ ស្រាប់តែបោះទូរសព្ទទៅមួយចម្ហៀងតែម្តង ទឹកមុខប្រែជាមួម៉ៅ ខ្ញុំចម្លែកក្នុងចិត្តក៏បានសួរនាងថាមានអ្វីកើតឡើង។

មិត្តរបស់ខ្ញុំបានយកទូរសព្ទរបស់នាងមកឱ្យខ្ញុំមើល មានបុរសម្នាក់បានផ្ញើសារមកកាន់នាងថា “ធ្វើអី?” ខ្ញុំសួរនាងថាហេតុអ្វីមិនឆ្លើយតប ច្បាស់ណាស់ បុរសម្នាក់នេះមានចិត្តមកលើឯងហើយ។ មិត្តខ្ញុំឆ្លើយថា “រាល់ដងសុទ្ធតែពាក្យបែបនេះ ធ្វើដូចជាស្គាល់គ្នាយូរណាស់ណាអ៊ីចឹង គ្រាន់តែមើលមានអារម្មណ៍ធុញតែម្តង”

នៅក្នុងពេលឆាតទៅគេមុន អាចនឹងមានមនុស្សមួយចំនួនដូចជាបុរសម្នាក់នោះអ៊ីចឹងដែរ ខ្លួនមានបំណងល្អទេ ចង់ទៅយកចិត្តទុកដាក់ដល់រូបនាង ប៉ុន្តែបានធ្វើឱ្យនាងមានអារម្មណ៍អវិជ្ជមានតាំងពីដំបូងមកម្ល៉េះ ហើយខ្លួនបែរជាមិនដឹងអីទៅវិញ។

ចំពោះការនិយាយថា “ធ្វើអី?” នេះវិញ មិនដូចជាការប្រើពាក្យថា “តើអ្នករវល់ទេ?” ការសួរនាំបែបនេះមិនត្រឹមតែមានសុជីវធម៌នោះទេ នៅអាចឱ្យនាងយល់ថាអ្នកកំពុងតែយកចិត្តទុកដាក់ជាមួយនាងផងដែរ។ ឱ្យតែនាងឆ្លើយតបនឹងអ្នក សូមចូលរួមអបអរផង នេះបានន័យថានាងយល់ព្រមបន្តឆាតជជែកលេងជាមួយអ្នកហើយ។

១. បន្តិចទៀតទំនេរទេ?

630c20e78fe878a7026e24094dcab6cc

ប្រើឃ្លាថា “បន្តិចទៀតនេះទំនេរទេ?” មកធ្វើការបើកឆាកក្នុងការសន្ទនា អាចឱ្យនាងមានអារម្មណ៍ថាត្រូវបានទទួលបានការគោរព។ នៅក្នុងការឆាតជជែកលេងជាមួយនឹងនារី ជាពិសេសនៅពេលដែលមិនទាន់ស្គាល់នាងច្បាស់ មិនទាន់ប្រាកដប្រជាទេនោះ ភាគច្រើននារីគ្រប់រូបប្រកាន់ចំពោះភាពមិនត្រូវបានទទួលការគោរព។


មានមនុស្សមួយចំនួនចាប់ផ្តើមឆាតរកគេស្រាប់តែនិយាយពាក្យជាច្រើន ឬក៏ខ្លួនគេយល់ថាពាក្យទាំងនេះគួរឱ្យអស់សំណើច គិតថាវិធីបែបនេះ គឺអាចធ្វើឱ្យនាងសប្បាយចិត្ត តែលទ្ធផល គឺផ្ទុយពីការគិតទៅវិញ នារីទូទៅគឺមិនចូលចិត្តការនិយាយពាក្យសម្ដីត្រង់ពេកនោះទេ។

ពេលដែលជជែកលេងជាមួយនារីណាម្នាក់នៅលើកដំបូង ដាច់ខាតត្រូវឈ្វេងយល់ពីសុជីវធម៌។ ការស្គាល់គ្នាដំបូងគឺរឿងដែលសំខាន់ខ្លាំងណាស់ មានពេលខ្លះ ការស្គាល់គ្នាដំបូងអាចកំណត់បានការដក់ជាប់រូបអ្នកនៅក្នុងចិត្តរបស់គេ ដូច្នេះការបើកឆាកដំបូងដាច់ខាតមិនអាចប្រថុយនឹងគ្រោះថ្នាក់ពេកទេ ទើបអាចឱ្យនាងមានអារម្មណ៍ល្អចំពោះអ្នក។

ពេលវេលារបស់មនុស្សម្នាក់សុទ្ធតែមានតម្លៃ ដូច្នេះបើនាងឆ្លើយតបសារបស់អ្នក បញ្ជាក់ថានាងបានចាប់អារម្មណ៍ចំពោះអ្នកហើយ។ បើការចាប់ផ្តើមល្អ គឺជោគជ័យពាក់កណ្តាល ឱ្យតែអត្ថន័យការជជែក ឬលេងឆាតជាមួយនាងពោរពេញដោយសុជីវធម៌នោះ ជាទូទៅនាងមិនអាចកើតមានអារម្មណ៍មិនល្អចំពោះអ្នកឡើយ។

៣. ញុំាបាយហើយឬនៅ?

E3679f5403abc4c598b25441af6cd7f5

ថ្ងៃនេះនៅក្នុងការិយាល័យបានជជែកគ្នាអំពីប្រធានបទទាក់ទងនឹងការឆាត ជជែកលេងជាមួយមនុស្សផ្ទុយភេទ មិត្តរួមការងារនិយាយពីអារម្មណ៍មួយនេះថា រាល់ដងពេលដែលគេទើបតែស្គាល់មនុស្សស្រីម្នាក់ ចង់ឆាតជជែកលេងជាមួយនាងណាស់ តែមិនដឹងថានិយាយពីប្រធានបទអ្វីឡើយ។ ជាច្រើនដងគេផ្ញើទៅពួកនាងថា “សួស្តី” “Hi” “កំពុងធ្វើអី” ជួនកាល ពួកនាងមិនឆ្លើយតប ជួនកាលពួកនាងគ្រាន់តែឆ្លើយតបមួយម៉ាត់ឱ្យរួចពីមាត់។

ដូច្នេះ អ្នកទាំងអស់គ្នាបានប្រាប់អំពីវិធីធ្វើដូចម្តេចទើបអាចទាក់ទាញពួកនាងបានទៅកាន់មិត្តខ្ញុំម្នាក់នោះ។ មិត្តរួមការងារខ្ញុំម្នាក់ទៀតបាននិយាយថា បើយើងផ្ញើសារសួរនាងថា “ញុំាបាយរួចហើយឬនៅ?” មាននារីមិនតិចទេដែលឆ្លើយតបចំពោះការចាប់ផ្តើមសួរបែបនេះ មើលទៅពាក្យនេះសាមញ្ញាទេ តែបែរជាឲ្យគេយល់ថាមានភាពកក់ក្តៅ និងទទួលបានយកចិត្តទុកដាក់។

ហើយម្យ៉ាងទៀតចំពោះឃ្លាដូចជា “ខ្ញុំនឹកអ្នកណាស់” យកឃ្លានេះមកបើកឆាកដំបូងក្នុងការសន្ទនាអាចនឹងធ្វើឱ្យគេយល់ថាអ្នកចម្លែក ឬលេងសើចនឹងគេពេក តាមពិតខ្លួនគិតចង់យកចិត្តទុកដាក់នឹងនាងទេ តែបែរជាឱ្យនាងយល់ច្រលំថាអ្នកជាព្រាននារីទៅវិញ។ សាកល្បងប្រើឃ្លាទាំងនេះទៅមើល អាចឱ្យគេយល់ថា អ្នកជាមនុស្សដែលគួរជាទីរាប់អាន និងមានសុជីវធម៌៕

អត្ថបទ ៖ Mythical Bird/Knongsrok