កុំ​បន្ទោស​ថា​គេ​មិន​ស្មោះ! មនុស្ស​ស្រី​បើ​ចេញ​ចរិត ៤ នេះ បុរស​ល្មមៗ​គេ​ដើរ​ចេញ​ហើយ

នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ការ​ដែល​បុរស​សម្រេច​ចិត្ត​ថា សុំ​បែក មិន​សុទ្ធ​តែ​ខាង​ប្រុស​ខុស​ទាំង​អស់​នោះ​ទេ។ ជា​ទូទៅ​យើង​គួរ​តែ​ស៊ីជម្រៅ​ពី​ហេតុផល​ឲ្យ​បាន​ច្បាស់ ហើយ​ពេល​ខ្លះ​ការ​ចាកចេញ​គឺ​ល្អ​ជាង​ការ​បន្ត​នៅ។

ក៏​អាច​ដោយសារ​ចរិត​មួយ​ចំនួន ដែល​អ្នក​ទាំង​ពីរ​មិន​អាច​ចុះសម្រុង​គ្នា ឬ​ខាង​ប្រុស​មិន​អាច​ស៊ូ​នៅ​ជាមួយ​នារី​ម្នាក់​នោះ​បាន។ ខាង​ក្រោម​យើង​បង្ហាញ ៤ ចំណុច​ ប្រសិន​មនុស្ស​ស្រី​នៅ​តែ​បន្ត​បញ្ចេញ​វា​មក មិន​យូរ​ទេ​ខាង​ប្រុស​គេ​នឹង​ចាកចេញ​ហើយ៖

៤) នៅ​ធ្វើ​ដូច​ខ្លួន​ឯង​ជា​ខ្លួន​មួយ

Ice_screenshot_20210616 132857

ស្នេហា​ណា​ដែល​គ្មាន​ការ​ប្រច័ណ្ឌ​នោះ សម្រាប់​បុរស​ប្រសិន​បាន​ស្រលាញ់​នារី​ណា​ម្នាក់​ហើយ គេ​មិន​ចង់​ឲ្យ​នារី​នោះ​ទៅ​បន្ត​ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ប្រុស​ដទៃ ឬ​បុរស​ដទៃ​ស្និទ្ធ​ដូច​មុន​ទៀត​ឡើយ។

គេ​មិន​ចង់​ឲ្យ​អ្នក​ផ្ញើ​សារ​គ្នា​លេង​សើច​ច្រើន​ដូច​មុន Call គ្នា​ទៅ​មក​រាប់​ម៉ោង​ដូច​មុន ហើយ​អ្នក​ជា​នារី​ក៏​គួរ​តែ​ដឹង​ដែរ ត្រូវ​ប្រកាន់ខ្ជាប់​ថា​ខ្លួន​ឯង ក៏​មាន​មនុស្ស​ដែល​ស្រលាញ់​ហើយ អ៊ីចឹង​សូម​ដក​ឃ្លា​ពី​បុរស​ដទៃ​បន្តិច និង​កុំ​សូវ​ស្និទ្ធស្នាល​ជាមួយ​គេ​ពេក។

៣) ពឹងផ្អែក​ខ្លាំង​ពេក

Ice_screenshot_20210616 132909


ជា​ធម្មជាតិ​របស់​នារី គឺ​មាន​ប្រៀប​ជាង​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​មាន​ន័យ​ថា ការ​លះបង់​ខ្លះ​បុរស​គួរ​តែ​លះបង់​ធំ​ជាង។ ប៉ុន្តែ​ស្នេហា​គឺ​គួរ​ទៅ​តែ​មាន​ទៅ​មាន​មក ទើប​អាច​នៅ​ជាមួយ​គ្នា​ចុះ។ នោះ​មាន​ន័យ​ថា ទាំង​ការ​ចំណាយ ទាំង​ការ​ធ្វើ​សកម្មភាព​ផ្សេងៗ មិន​ចាំ​បាច់​តែ​ឲ្យ​ខាង​ប្រុស​ចាត់ចែង​ទាំង​អស់​គ្រប់​ពេលវេលា​នោះ​ទេ អ្នក​ជា​នារី​ក៏​គួរ​តែ​ព្យាយាម​ចែក​រំលែក​វា​ ៥០ ភាគរយ ឬ ៣០ ភាគរយ​យ៉ាង​តូច​ក៏​បាន ដើម្បី​ឲ្យ​បុរស​នោះ​មិនមាន​អារម្មណ៍​ថា​ទទួល​រង​សម្ពាធ​ពេល​នៅ​ក្បែរ​អ្នក។

២) គិត​អវិជ្ជមាន

Ice_screenshot_20210616 132934

មនុស្ស​ស្រី​ក៏​ដូច​គ្នា ពេល​ខ្លះ​គិត​លើស​ពី​ការ​ពិត ស្រមៃ​លើស​ពី​សកម្មភាព​ពិត​ដែល​បាន​កើត​ឡើង ហ្នឹង​ហើយ​ហៅ​ថា អារម្មណ៍​អវិជ្ជមាន។ នៅ​ពេល​អារម្មណ៍​បែប​នេះ​កើត​ឡើង​លើ​បុរស​នោះ​ជ្រុល ក៏​ងាយ​នឹង​ធ្វើ​ឲ្យ​បុរស​នោះ​មាន​អារម្មណ៍​ធុញថប់ ហើយ​មើល​ឃើញ​ខ្លួន​ឯង​ថា ហាក់​មាន​គំនាប​ធ្វើ​អ្វី​សម្រាប់​ខ្លួន​ឯង​ខ្លះ​ក៏​លែង​បាន។ អ្នក​ត្រូវ​ចាំ​ថា ស្នេហា​ជា​ការ​ផ្តល់​ចន្លោះ​សម្រាប់​គ្នា មិន​មែន​ជា​ការ​គ្រប់គ្រង​គ្នា​ឡើយ។

១) អាត្មានិយម​ជ្រុល

Ice_screenshot_20210616 132850

ពាក្យ​នេះ​ស្តាប់​ទៅ​អាក្រក់ តែ​សម្រាប់​មនុស្ស​ស្រី​មួយ​ចំនួន​គួរ​តែ​ទទួល​យក ប្រសិន​ចរិត​របស់​ពួក​គេ​បង្ហាញ​ចេញ​មក​បែប​ហ្នឹង​មែន។ មាន​ន័យ​ថា អ្វី​ដែល​អ្នក​ធ្វើ​ខុស ក៏​អ្នក​នៅ​តែ​ត្រូវ តែ​អ្វី​ដែល​ខាង​បុរស​ធ្វើ​ខុស គឺ​ត្រូវ​តែ​ខុស ហើយ​ជាន់​គេ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

ស្នេហា​ត្រូវ​មាន​ការ​អត់ឱន អធ្យាស្រ័យ និង​ក្នុង​កាលៈទេសៈ​ខ្លះ​គួរ​តែ​ចេះ​បន្ទាប​ខ្លួន មិន​ត្រូវ​គិត​ថា​មាន​តែ​ឯង​ពេក​នោះ​ទេ។ ស្រលាញ់​គ្នា​បែប​ណា​ក៏​ដោយ កុំ​ឲ្យ​សោះ​កុំ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ទាសករ​នៃ​ស្នេហ៍៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក