រូបមន្តពិសេសសម្រាប់ជីវិតប្ដីប្រពន្ធ! ៣បង្កើន ៣បន្ថយ ហើយនឹង ៣កុំ

មនុស្សប្រុសស្រី ក្លាយជាប្តីប្រពន្ធហើយ គឺត្រូវកសាងគ្រួសាររួមគ្នា។ ប្តីប្រពន្ធពីរនាក់ មើលថែគ្នាមួយជីវិត ត្រូវឆ្លងកាត់រឿងជាច្រើនជាមួយគ្នា បើប្តីប្រពន្ធមិនអាចកាន់ដៃគ្នាដល់ចាស់ ក៏ដោយសារតែការតាំងចិត្តរបស់អ្នកទាំងពីរដែរ។ តើប្តីប្រពន្ធដែលអាចរស់នៅជាមួយគ្នាបានយូរអង្វែង ពួកគេមានប្រាស្រ័យទាក់ទងគ្នាដោយរបៀបណា? ចង់ឱ្យមនោញ្ចេតនារក្សាបានគង់វង្សអមត ចង់ឱ្យជីវិតគូបាននឹងនររហូត គឺត្រូវធ្វើឱ្យបាននូវចំណុចដូចខាងក្រោមនេះ ៖

១. រវាងប្តីប្រពន្ធត្រូវធ្វើរឿងទាំងបីនេះឱ្យបានច្រើន

198076627_6351477058211142_6296233972415160887_n

ក. បង្កើនភាពស្និទ្ធស្នាលជាមួយគ្នាឱ្យបានច្រើន

មនុស្សពីរនាក់នៅជាមួយគ្នា មិនអាចមិនដែលឈ្លោះគ្នានោះទេ រមែងតែងតែមានការជ្រុលមាត់ជ្រុលសម្ដីលើគ្នាខ្លះហើយ។ តែសំខាន់ឱ្យតែអ្នកទាំងពីរចេះស្វែងយល់ពីគ្នា ស្និទ្ធស្នាលនឹងគ្នា អធ្យាស្រ័យឱ្យគ្នា ទើបអាចរស់នៅបានសុខសាន្ត។

ខ. បង្កើនភាពជឿជាក់ចំពោះគ្នាឱ្យបានច្រើន

ភាពជឿជាក់ គឺជាទឹកមន្តនៃមនោសញ្ចេតនា គ្មានការជឿជាក់ទេ ស្នេហាមួយនេះក៏មិនបានយូរអង្វែងឡើយ។ ពេលដែលប្តីប្រពន្ធប្រាស្រ័យទាក់ទងគ្នា បើអ្នកសង្ស័យចំពោះខ្ញុំ ហើយខ្ញុំការពារពីអ្នក គ្មានអ្នកណាជឿជាក់លើអ្នកណា នឹងកើតជារឿងហេតុដែលធ្វើឱ្យមានជម្លោះ ដូច្នេះមានតែការជឿជាក់ចំពោះគ្នាទេ ទើបជីវិតគូមួយនេះមានភាពនឹងនរល្អប្រសើរ។

គ. បង្កើនពេលវេលា កំដរគ្នាឱ្យបានច្រើន

ទោះជាពាក្យផ្អែមល្អែមពីរោះស្តាប់យ៉ាងណា វាក៏នៅតែមិនដូចការដែលមានមនុស្សម្នាក់នៅកំដរអ្នកដែរ ទោះជាពាក្យស្បថស្បែពិតយ៉ាងណា វាក៏នៅតែមិនដូចជាការពឹងពាក់គ្នាទៅវិញទៅមកដែរ។ ពេលដែលធ្លាក់ក្នុងស្ថានភាពលំបាក មានអ្នកកំដរ ពេលដែលជួបរឿងលំបាក មានអ្នកការពារ។ កំដរគ្នាទៅវិញទៅមក ការឧស្សាហ៍កំដរគ្នា ទើបអាចកាត់បន្ថយការយល់ច្រលំ នឹងធ្វើឱ្យមនោសញ្ចេតនាមានកម្ដៅ ធ្វើឱ្យគ្រួសារមានភាពពេញលេញ។

២. រវាងប្តីប្រពន្ធ កុំសូវធ្វើរឿងទាំងបីនេះពេក

197795530_6351476971544484_4558678550187155352_n

ក. បន្ថយការរអ៊ូរទាំ

ពេលដែលមនុស្សស្រីរអ៊ូរទាំ គឺជាការខ្វល់ខ្វាយ គឺបង្ហាញថានាងយកចិត្តទុកដាក់ចំពោះស្វាមីនាងដែរ។ ប៉ុន្តែពេលដែលអ្នករអ៊ូរទាំច្រើនពេក គឺនឹងអាចធ្វើឱ្យមនុស្សប្រុសមានអារម្មណ៍មិនល្អ ពេលយូរៗទៅ អាចនាំឱ្យមនុស្សប្រុសធុញទ្រាន់ចំពោះអ្នក និងឈានដល់ការប៉ះពាល់ដល់ទំនាក់ទំនងជីវិតគូក៏ថាមិនបាន។ មនុស្សស្រីដែលឆ្លាតម្នាក់ មិនសូវជាចូលចិត្តរអ៊ូរទាំទេ ហើយនាងតែងយកការលើកទឹកចិត្ត និងការលួងលោមមកជំនួសវិញ ធ្វើឱ្យមនុស្សប្រុសមានភាពកក់ក្តៅ។

ខ. បន្ថយអារម្មណ៍ធុញទ្រាន់

មនុស្សប្រុសតែងតែមានចិត្តធុញទ្រាន់នឹងប្រពន្ធរបស់ខ្លួន ពេលដែលរូបរាងនាងលែងស្អាត គឺដោយសារតែនាងត្រូវបង្កើតកូន មុខនាងឡើងជ្រីវជ្រួញ គឺដោយសារតែមានរឿងគិតច្រើន និងនឿយហត់ច្រើន។ អ្នកត្រូវមើលអំពីភាពនឿយហត់ និងការលះបង់របស់នាង ផ្តល់ក្តីស្រលាញ់ឱ្យនាង កុំទុកនាងចោល។

គ. បន្ថយភាពខ្លាំងរៀងខ្លួន


រវាងប្តីប្រពន្ធ គេមិនខ្លាចការឈ្លោះគ្នាទេ អ្វីដែលគេខ្លាចបំផុតនោះគឺ ពេលដែលខឹងហើយ គឺលែងនិយាយរកគ្នា ឱ្យតែលែងនិយាយរកគ្នា គឺមិនព្រមសួរនាំគ្នា ទុកគ្នាដូចជាស្រមោល បែបនេះយូរៗទៅអាចបង្ករឱ្យមានវិវាទកាន់តែធ្ងន់ធ្ងរ អាចឈានដល់ការប្រះស្រាំចំពោះមនោសញ្ចេតនារវាងអ្នកទាំងពីរ។

៣. រវាងប្តីប្រពន្ធ កុំធ្វើរឿងទាំងបីនេះ

198986572_6351476651544516_8865946876401881913_n

ក. កុំរាប់អានសិ្នទ្ធិស្នាលជាមួយមនុស្សផ្ទុយភេទពេក

បន្ទាប់ពីមានដៃគូ ឬគ្រួសារហើយ តំណមដែលធំបំផុតគឺការរាប់អានស្និទ្ធស្នាលជាមួយមនុស្សផ្ទុយភេទ។ បើមិនប្រុងប្រយ័ត្នទេ គឺអាចនាំឱ្យមានការយល់ច្រលំ នាំមកការរំខានដល់ខ្លួន និងគ្រួសារ។ ម្យ៉ាងទៀតនោះ មានមនុស្សផ្ទុយភេទមួយចំនួន គឺគ្មានបំណងល្អនោះទេ ឆាប់ៗដកខ្លួនចេញកុំឱ្យជ្រុលខ្លួនទាន់ រក្សាគន្លាត ត្រូវមានចិត្តស្មោះត្រង់ចំពោះដៃគូ ទើបអាចឱ្យជីវិតគូមានសុភមង្គលបាន។

ខ. កុំយកការលះបង់ចាត់ទុកជារឿងដែលគួរតែធ្វើ

ទោះជាមនោសញ្ចេតនាប្តីប្រពន្ធល្អយ៉ាងណា ក៏មិនត្រូវចាត់ទុកការលះបង់របស់ដៃគូយើង គឺជារឿងដែលគួរតែធ្វើនោះដែរ។ ត្រូវរៀនចេះដឹងគុណ ផ្តល់ការតបស្នង ចេះរក្សារាល់ការលះបង់របស់ដៃគូយើង ទើបអាចទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន ពេលដែលយើងតបស្នងការលះបង់របស់ដៃគូយើងដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងទឹកចិត្តស្រលាញ់ ទើបអាចធ្វើឱ្យមនោសញ្ចេតនានៅក្នុងជីវីតគូមានភាពនឹងនរ។

គ. កុំមើលសំខាន់លើមាសប្រាក់ពេក

ពេលដែលប្តីប្រពន្ធពីរនាក់ប្រាស្រ័យទាក់ទងគ្នា ដាច់ខាតកុំមើលឃើញលុយសំខាន់ពេក។ រឿងធម្មតាអាចយកលុយមកដោះដូរបាន ហាមាត់បិទមាត់សុទ្ធតែនិយាយពីលុយ។ ដើម្បីលុយ ឈ្លោះគ្នាគ្មានលស់ថ្ងៃ ដោយសារតែលុយ រឿងគ្រប់យ៉ាងបែងចែកឡើងច្បាស់លាស់។ ពេលយូរៗទៅ ក្រៅលុយគ្មានអ្វីត្រូវនិយាយគ្នាឡើយ ឱ្យតែទំនាក់ទំនងតិចទៅៗហើយ មនោសញ្ចេតនានឹងសាបរលាបទៅតាមហ្នឹងដែរ។

198021375_6351476871544494_7985257833434736052_n

- ក្នុងនាមជាមនុស្សប្រុស ត្រូវចាំថា៖

ទោះជាអ្នកមានបានជោគជ័យយ៉ាងណា មិនត្រូវបោះបង់ប្រពន្ធដែលបានកំដរអ្នករួមសុខទុក្ខជាមួយអ្នកនោះទេ នេះទើបហៅថាមានសតិសម្បជញ្ញនៈ

- ក្នុងនាមជាមនុស្សស្រីត្រូវចាំថា៖

មិនខ្វល់អ្នកស្រល់ស្អាតពូកែយ៉ាងណាទេ មិនត្រូវស្អប់ខ្ពើមប្តីដែលខំមើលថែការពារអ្នកនោះឡើយ នេះទើបហៅថាចិត្តស្មោះ!

ថែរក្សាដៃគូយើងឱ្យបានល្អ ព្រោះមានតែដៃគូរបស់អ្នកទេ ទើបអាចកំដរអ្នកដល់ចាស់ និងបានយូរអង្វែងជាងគេ៕

អត្ថបទ ៖ Mythical Bird/Knongsrok